លោកវរសេនីយ៍ត្រី ប៊ុន គុន នាយប៉ុស្ដិ៍ចំបក់ដឹកនាំកម្លាំងសហការជាមួយកម្លាំងយោធាផ្នែកសឹករងក្រុងប៉ោយប៉ែត បានទប់ស្កាត់ប្រជាពលរដ្ឋបម្រុងលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ប្រុស ស្រី ចំនួន ១២នាក់នៅភូមិសាស្ត្រស្រុកម៉ាឡៃ!
ខេត្តបន្ទាយមានជ័យ៖នៅថ្ងៃចន្ទ ៧កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនិងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២នេះនៅវេលាម៉ោង១៧នឹង០០នាទីដោយអនុវត្តន៍ យ៉ាងមុឹងម៉ាត់តាមបទបញ្ជា លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់របស់ លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ ។
កម្លាំងប៉ុស្ដិ៍ចំបក់ចំនួន ០៤នាក់ ដឹកនាំដោយ លោកវរសេនីយ៍ត្រី ប៊ុន គុន នាយប៉ុស្ដិ៍នគរបាលការពារព្រំដែនគោកប៉ុស្ដិ៍ចំបក់ នៃវរសេនាតូចលេខ៨១៥ សហការជាមួយកម្លាំងយោធាផ្នែកសឹករងក្រុងប៉ោយប៉ែត បានទប់ស្កាត់ប្រជាពលរដ្ឋបម្រុងលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃចំនួន ១២នាក់ (ស្រី០២នាក់ កុមារ ០៤នាក់) ត្រង់ចំណុចមាត់អូរព្រំដែន ស្ថិតក្នុងភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្ដបន្ទាយមានជ័យ ពួកគាត់មានទីលំនៅក្នុងខេត្ដចំនួន ០៣គឺ៖
១.ប/ជ ០៣នាក់
២.សៀមរាប០៣នាក់
៣.បាត់ដំបង ០៦នាក់
បន្ទាប់ពីធ្វើការសួរនាំ និងធ្វើកិច្ចសន្យារួច បានប្រគល់ជូនផ្នែកជំនាញរបស់អធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ។




