លោក ជា កែវចិន្តា ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ជាមន្ត្រីថ្នាក់លេខ៤
(ភ្នំពេញ)៖ ព្រះមហាក្សត្រខ្មែរ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនីនៅថ្ងៃទី០៦.០៦.២០២២ ។
ព្រះអង្គទ្រង់បានសព្វព្រះរាជហឬទ័យ ត្រាស់បង្គាប់ តម្លើងថ្នាក់តាមកម្រេិតសញ្ញាបត្រ ក្នុងឋានន្តរស័ក្ដិ ឧត្ដមមន្ត្រី នៃក្របខ័ណ្ឌ គ្រប់គ្រងរដ្ឋបាល នៃក្រសួងព័ត៌មាន។
ក្នុងនោះព្រះអង្គបាន ត្រាស់បង្គាប់ តម្លើងថ្នាក់ឧត្ដមមន្ត្រីចំនួន២រូប នៅក្រសួងព័ត៌មាន។
១៖លោក ជា កែវចិន្តា ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធាននាយកដ្ឋាននីតិកម្ម ឧត្តមមន្ត្រីថ្នាក់លេខ៥ មកជាឧត្តមមន្ត្រីថ្នាក់លេខ៤ ។
២៖លោកស្រី នង រ័ត្នថា ពីឧត្តមមន្ត្រីថ្នាក់លេខ៦ មកជាឧត្តមមន្ត្រីថ្នាក់លេខ៥៕





