ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ==> ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការអនុវត្តកាតព្វកិច្ចយោធាស្របតាមតម្រូវការប្រចាំឆ្នាំ និងការកសាងសមត្ថភាពយុវជន ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត «ក្នុងពិភពលោកមិនប្រាកដប្រជា កម្ពុជាត្រូវខ្លាំង ដើម្បីការពារសន្តិភាព» ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្មករនិយោជិតជាង ៣,៦លាននាក់ បានចូលជាសមាជិក ប.ស.ស. ត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ ==> សម្តេចតេជោ ហ៊ុន សែន កោតសរសើររាជរដ្ឋាភិបាល ដោះស្រាយបានលឿនរហ័ស និងប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះជនភៀសសឹក ==> លោក ឃួង ស្រេង ដឹកនាំប្រតិភូរដ្ឋបាលរាជធានីភ្នំពេញចូលរួមពិធីបើកជាផ្លូវការកិច្ចប្រជុំកំពូលលើកទី៣ នៃបណ្តាញទីក្រុងសកលសម្រាប់ចីរភាព នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំអង្គភាពចំណុះក្រសួងមហាផ្ទៃ បង្កើតទំព័រហ្វេសប៊ុកដាច់ដោយឡែកពីទំព័រហ្វេសប៊ុកផ្លូវការ របស់អង្គភាពខ្លួន ដើម្បីត្រៀមលក្ខណៈឆ្លើយតបជូនសាធារណជន ==> រដ្ឋបាលខេត្តប៉ៃលិន ប្រកាសច្រានចោលទាំងស្រុងចំពោះការផ្សាយព័ត៌មានបំភ្លៃខុសពីការពិតតាមបណ្តាញសង្គម ដែលចោទថា «ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន» ==> ព័ត៌មាន​ក្ដៅៗ  តើមានអាថ៌កំបាំងអ្វីនៅពីក្រោយ? ទំនិញគេចពន្ធឆ្លងដែនទៅថៃយ៉ាងរលូន ខណៈសមត្ថកិច្ចប្រចាំការបែរជាបាត់ដានសូន្យឈឹង!

ជំទប់​ទី​១​ឃុំ​ឫស្សីស្រុក​ខាងលិច បាន​ទទួលមរណភាព​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ ជំទប់​ទី​១ ឃុំ​ឫស្សីស្រុក​ខាងលិច  បាន​ទទួល​មរណភាព​ហើយ​កាលពី​វេលា​ម៉ោង​១៤​រសៀល ថ្ងៃទី​០៦​ខែមិថុនា ឆ្នាំ​២០១៧ បន្ទាប់ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ព្រឹក​មិញ​នេះ​។​

​តាម​សាក្សី​ជាច្រើន​បាន​បំភ្លឺថា កាលពី​វេលា​ម៉ោង​១១​និង​៣៥​នាទី​ថ្ងៃត្រង់ ថ្ងៃទី​០៦​ខែមិថុនា ឆ្នាំ​២០១៧ គេ​ឃើញ​ជនរងគ្រោះ​ជា ទំ​ទប់​ទី​១ ឃុំ​ឫស្សីស្រុក​ខាងលិច  បាន​ធ្វើដំណើរ​តាម​ម៉ូតូ ក្នុង​គោលបំណង ទៅ​ជួយ​សម្របសម្រួល​ទំនាស់​ដីធ្លី​មួយ​កន្លែង ត្រង់​ចំណុច​កើតហេតុ ក្នុង​ភូមិ​ត្រពាំង​នៀល ឃុំ​ឫស្សីស្រុក​ខាងលិច ដោយ​លោក​បាន​ធ្វើដំណើរ​ពី​ផ្ទះ​ក្នុង​ភូមិ​ដំណាក់​ត្របែក​តាម​ផ្លូវជាតិ​លេខ​៣៣ លុះ​មកដល់​កន្លែងកើតហេតុ ជនរងគ្រោះ​ក៏​បញ្ជា​ម៉ូតូ​បត់​ឆ្វេង ដោយ​បើកភ្លើង​សញ្ញា​ត្រឹមត្រូវ ប៉ុន្តែ​ដោយសារ​មាន​រថយន្ត​បើកបរ​ទៅមក​ច្រើន ជនរងគ្រោះ​ក៏​ជាន់​ហ្វ្រាំង​ឈប់​ចត​លើ​ទ្រូងផ្លូវ ស្រាប់តែ​រអិលដួល​ទាំង​ម៉ូតូ ទាំង​មនុស្ស ចៃដន្យ​មាន​ម៉ូតូ​មួយ​គ្រឿង​ទៀត​បោះពួយ​មកពី​ជើង​ទៅ​ត្បូង គេច​មិន​ទាន់​ក៏​បើក​កិន​ពី​លើ​ជនរងគ្រោះ បណ្តាលឲ្យ​រងរបួ​សយ៉ា​ង​តំណំ ហើយ​ត្រូវបាន​អ្នកភូមិ​ជួយ​ដឹក​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​ប្រទេស​វៀតណាម​ភ្លាមៗ ប៉ុន្តែ​ដោយសារ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ពេក លោក​ក៏​បាន​ស្លាប់​បាត់បង់​ជីវិត នា​រសៀល​ថ្ងៃ​ដដែល​នេះ​តែម្តង​។​

​ជុំវិញ​នឹង​ករណី​គ្រោះថ្នាក់​ខាងលើ សមត្ថកិច្ច​ចរាចរណ៍​ស្រុក​បានឲ្យដឹងថា ជនរងគ្រោះ​ដែល​ស្លាប់​នេះ​ជា​ជំទប់​ទី​១​ឃុំ​ឫស្សីស្រុក​ខាងលិច ឈ្មោះ​កុយ ម៉េង ភេទ​ប្រុស អាយុ​៦៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដំណាក់​ត្របែក ឃុំ​ឫស្សីស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ខេត្ត​កំពត ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក C125​ពណ៌​ខ្មៅ សេរី​ឆ្នាំ​2014 ពាក់​ស្លាក​លេខ កំពត 1J-9769​។​ដោយឡែក​អ្នកបង្ក​ឈ្មោះ សេង ស​ម្ប​តិ្ត ភេទ​ប្រុស អាយុ​32​ឆ្នាំ រស់នៅ​ភូមិ​ស្លាប​តា​អោន ឃុំ​ស្វាយ​ទង​ខាងត្បូង ស្រុក​កំពង់ត្រាច ខេត្ត​កំពត ជិះ​ម៉ូតូ​C125​ពណ៌​ខ្មៅ ផលិត​ឆ្នាំ​2011​ស្លាក​លេខ កំពត 1E-0873 ពេល​នេះ​គេចខ្លួនបាត់​។​

​បច្ចុប្បន្ន មធ្យោបាយ​ពាក់ព័ន្ធ​ត្រូវ​ប៉ូលិស​នាំយក​ទៅ​រក្សាទុក​នៅក្នុង​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្រាច សម្រាប់​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​។​ចំណែក​សព​ជនរងគ្រោះ ត្រូវបាន​ក្រុមគ្រួសារ​ចាត់ចែង​ធ្វើ​បុណ្យ​តាម​ប្រពៃណី នៅឯ​លំនៅដ្ឋាន ៕
​ណា​រិទ្ធ​

 

img20170607re1 (2) img20170607re1 (3) img20170607re1 (1)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.