ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ==> ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការអនុវត្តកាតព្វកិច្ចយោធាស្របតាមតម្រូវការប្រចាំឆ្នាំ និងការកសាងសមត្ថភាពយុវជន ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត «ក្នុងពិភពលោកមិនប្រាកដប្រជា កម្ពុជាត្រូវខ្លាំង ដើម្បីការពារសន្តិភាព» ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្មករនិយោជិតជាង ៣,៦លាននាក់ បានចូលជាសមាជិក ប.ស.ស. ត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ ==> សម្តេចតេជោ ហ៊ុន សែន កោតសរសើររាជរដ្ឋាភិបាល ដោះស្រាយបានលឿនរហ័ស និងប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះជនភៀសសឹក ==> លោក ឃួង ស្រេង ដឹកនាំប្រតិភូរដ្ឋបាលរាជធានីភ្នំពេញចូលរួមពិធីបើកជាផ្លូវការកិច្ចប្រជុំកំពូលលើកទី៣ នៃបណ្តាញទីក្រុងសកលសម្រាប់ចីរភាព នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំអង្គភាពចំណុះក្រសួងមហាផ្ទៃ បង្កើតទំព័រហ្វេសប៊ុកដាច់ដោយឡែកពីទំព័រហ្វេសប៊ុកផ្លូវការ របស់អង្គភាពខ្លួន ដើម្បីត្រៀមលក្ខណៈឆ្លើយតបជូនសាធារណជន ==> រដ្ឋបាលខេត្តប៉ៃលិន ប្រកាសច្រានចោលទាំងស្រុងចំពោះការផ្សាយព័ត៌មានបំភ្លៃខុសពីការពិតតាមបណ្តាញសង្គម ដែលចោទថា «ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន» ==> ព័ត៌មាន​ក្ដៅៗ  តើមានអាថ៌កំបាំងអ្វីនៅពីក្រោយ? ទំនិញគេចពន្ធឆ្លងដែនទៅថៃយ៉ាងរលូន ខណៈសមត្ថកិច្ចប្រចាំការបែរជាបាត់ដានសូន្យឈឹង!

ច្រក​អន្តរជាតិ​អូរយ៉ាដាវ បើកដៃ​ឱ្យ​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ប្រណីត​តាម​រថយន្ត ឆ្លង​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​យ៉ាង​គឃ្លើន​នឹង​ច្បាប់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​រតនគីរី​ ៖ ក្នុង​មួយ​ថ្ងៃ​មាន​រថយន្ត​ដឹកឈើ​ប្រណីត ដោយ​ប្រើ​រថយន្ត​សាំ​យ៉ុង​ធ្វើ​ជា​មធ្យោបាយ​ឆ្លងទៅ​វៀតណាម តាម ច្រក​មួយ​នេះ​មាន​ពី ៥០-៦០​គ្រឿង សមត្ថកិច្ច​ជា​ច្រើន​ស្ថាប័ន​ដែល​មាន​វត្តមាន​ឈរជើង​នៅ​ច្រក​អន្តរជាតិ​អូរយ៉ាដាវ ក្នុង​អនុក្រឹត្យ​បាន​និង​កំពុង​អនុវត្ត​ខុស​ពី​ភារកិច្ច​តួនាទី ខណៈ​បទល្មើស​ដឹកជញ្ជូន​ឈើ ឈ្មួញ​មាន​ឱកាស​ឆ្លង​តាម​ច្រក​អន្តរជាតិ អូរយ៉ាដាវ​មួយ​នេះ​យ៉ាង​គ្រឹកគគ្រេង ក្នុង​នោះ​ពួកគាត់​ជា​សមត្ថកិច្ច​ប្រឹង​ហែក​ប្រយោជន៍​ពី​អំពើ​សូកប៉ាន់​បទល្មើស​ទាំងនេះ ចែក​គ្នា​យ៉ាង​គឃ្លើន​នឹង​ច្បាប់ និង​បែប​ចំហ​ទៀតផង ។​

​ប្រភព​ព័ត៌មាន​បាន​បន្តឱ្យដឹង​ទៀត​ថា ការចេញ​ឈើ​ធ្វើឡើង​ទាំងយប់​ទាំង​ថ្ងៃ បន្ទាប់​ពី​ខាង គយ និង​រដ្ឋាករ នគរបាល​អន្តោប្រវេសន៍ កាំកុងត្រូល និង​ខាង​ស្នាក់ការ​ច្រក​ដែល ឋិត​ក្រោម​ការគ្រប់គ្រង​របស់​សាលាខេត្ត​បើក ភ្លើង​ខៀវ ។ ក្រៅ​ពី​សមត្ថកិច្ច​ជា​ច្រើន ស្ថាប័ន​ខាងលើ ក្នុងនោះ​មាន​សមត្ថកិច្ច មូលដ្ឋាន ជំនាញ​រដ្ឋបាល​ព្រៃឈើ នគរបាល​ប្រឆាំង​បទ ល្មើស​សេដ្ឋកិច្ច​ខេត្ត​និង​ក្រសួង បាន​ពាក់ព័ន្ធ​ក្នុង​ការទទួលយក​សំណូក ទៅ​តាម​ការឯកភាព​តម្លៃ​រវាង​សមត្ថកិច្ច ទាំងនេះ និង​ឈ្មួញ​ចំពោះ​ការចរចា​លើ បបូរមាត់​ទៀតផង ។​

​មជ្ឈដ្ឋាន​ទូទៅ​បាន​ឱ្យដឹងថា ចាប់​ពី​ក្រុង​បាន​លុង ខេត្ត​រតន គិរី​ទៅកាន់​ច្រក​អន្តរជាតិ​អូរយ៉ាដាវ គឺមាន សមត្ថកិច្ច​ជា​ច្រើន ស្ថាប័ន បាន​ដាក់​ទីតាំង សម្រាប់​ឃ្លាំ​មើល​រថយន្ត​ដឹកឈើ ដើម្បី​រាប់ ក្បាល​ឡាន​យក​លុយ​បណ្តាក់​គ្នា​ដូច​ខ្យង តាម​ផ្លូវជាតិ​លេខ ៧៨ ។ ប៉ុន្តែ​លទ្ធផល បង្ក្រាប អាចនិយាយបាន​ថា មានតម្លៃ​ស្ទើរ ស្មើ​សូន្យ​ទន្ទឹម​នឹង​ពួក​គាត់​កំពុង​ឆ្ងាញ់ ក្នុង​ការទទួល​លាភ សក្ការៈ​ពី​ឈ្មួញ ។ ដោយឡែក ច្រក​អន្តរជាតិ​អូរយ៉ាដាវ​ត្រូវ បាន​គេ​រាយការណ៍​ពី​ទឹកដី​វៀតណាម​មកវិញ ថា ក្នុង​មួយ​ថ្ងៃ ឈើ​ប្រណីត​បាន​ឆ្លងកាត់ ច្រក​មួយ​នេះ​យ៉ាងតិច​ពី​៤០០-៥០០​ម៉ែត្រ គូ​ប ដែល​ឈ្មួញ​ខាង​វៀតណាម​មាន​សិទ្ធិ ទទួល​ទិញ​ពី ច្បាប់​គយ​របស់​ប្រទេស​គេ ។​
​ឈ្មួញ​បាន​បង្ហើប​ថា ក្នុង​រថយន្ត​មួយ គ្រឿង​ពួកគេ​ត្រូវបាន​ចំណាយ​យ៉ាងតិច ចាប់ពី​១០០​ដុល្លារ ៦០​ម៉ឺន​រៀល ឬ​១​លាន រៀល សម្រាប់​សមត្ថកិច្ច ច្រក​អន្តរជាតិ​អូរយ៉ាដាវ​នី​មួយៗ ក្នុង​នោះ​ខាង​មេ​គយ​តែ ម្តង​បាន​កំណត់​តម្លៃ ទី​១-​បើ​ឈ្មួញ​ធ្លាប់ ស្គាល់ បង់​មួយ​រថយន្ត​៦០​ម៉ឺន​រៀល ទី​២-​បើ ឈ្មួញ​មិន​ធ្លាប់​ស្គាល់ ឬ​រថយន្ត​សាំ​យ៉ុង​តិច តួ​ច ត្រូវ​បង់​១​រថយន្ត​១​លាន​រៀល បើ​មិន ព្រម​ក៏​មិន​អនុញ្ញាត​ឱ្យ​ឆ្លងកាត់ ។ ឈ្មួញ បន្តថា មេ​គយ​ច្រក និង​លោក អ៊ី ចំរើន មេ នគរបាល​អន្តោប្រវេសន៍​គឺជា​អ្នក​តម្រូវ ឱ្យ ឈ្មួញ​បង់ប្រាក់​ច្រើនជាងគេ ។ ម្យ៉ាងទៀត បើ​ច្រក​អន្តរជាតិ​អូរយ៉ាដាវ ត្រូវ​បាន​បែក ធ្លាយ​ដល់​ថ្នាក់លើ ពួកគេ​បាន​បង្វែរ ទិសដៅ ឱ្យ​ឆ្លងកាត់​ច្រក​របៀប ដែល​នៅ​ជិត​នោះ ហើយ​មេ​ច្រករបៀង ក៏​ត្រូវ​ជា​សាច់ញាតិ របស់លោក អ៊ី ចំរើន ផងដែរ ។​

​ដោយឡែក ចែ ពេជ្រ ថៅកែ​ហាង​ផឹក ស៊ី​យីហោ “៧៧” និង​ប្រពន្ធ​លោក វ៉ែន ក៏ ជា​មេ​ឈ្មួញ​ដ៏​ធំ ក្នុង​ការដឹកជញ្ជូន​ឈើ ប្រណីត​ចេញពី​ក្រុង​បាន​លុង ទៅកាន់ ច្រក​អន្តរជាតិ​អូរយ៉ាដាវ ក្នុង​ម្នាក់ៗ​មាន​រថ យន្ត​សាំ​យ៉ុង​ពីរ​ទៅ​បី​គ្រឿង​សម្រាប់​ជា មធ្យោបាយ​ដឹកជញ្ជូន និង​មិន​មាន​ការ បង្ក្រាប​ណាមួយ​ពី​ឈ្មួញ​នោះឡើយ ។​
​សមត្ថកិច្ច​ផ្សេងទៀត មិន​ត្រឹមតែ​រិះគន់ ថា បទល្មើស​ឈើ​កើតឡើង ដោយសារ មន្ត្រី​ពាក់ព័ន្ធ​បើកភ្លើង​ខៀវ និង​ការទទួល សំណូម​ប៉ុណ្ណោះ​ទេ ។ ពួកគាត់​ដែល​មាន ឆន្ទះ គិត​អំពី​ផលប្រយោជន៍​រួម​របស់​ជាតិ បាន​លើកឡើង​ថា សមត្ថកិច្ច​ជា​ច្រើន ស្ថាប័ន​ឈរជើង​នៅ​ច្រក​អន្តរជាតិ​អូរយ៉ាដាវ​មាន​មាន​កំហុស​ក្នុង​បទល្មើស​ឈើ​ឆ្លង ដែន​នេះ​ធ្ងន់ធ្ងរ​បំផុត ។ យោង​តាម​មាត្រ ៩៨​នៃ​ច្បាប់​ព្រៃឈើ ប្រឈម​នឹង​ការជាប់ ពន្ធនាគារ ។ ក្នុងនោះ​កំហុស​របស់​គាត់ បាន​លេចចេញ​ជាក់ស្តែង ត្រង់​ថា​មន្ត្រី​នគរ បាល​អន្តោប្រវេសន៍​មាន​ភារកិច្ច​ត្រួតពិនិត្យ ការ​ឆ្លងដែន​របស់​ព​ល​រដ្ឋ​ខ្មែរ និង​ជន​អ​ន្តោ ប្រវេ​សន៍ ប៉ុន្តែ​យក​តួនាទី​ភារកិច្ច​នេះ ឱ្យ​ឈើ​ចរាចរ​ទៅ​វៀតណាម ។​

​ដោយឡែក ខាង​កាំកុងត្រូល​មាន​ភារកិច្ច ពិនិត្យ​រាល់​ការហូរ​ចូល​ទំនិញ ចំណីអាហារ សាច់​បន្លែ​ហាមឃាត់​ការនាំ​ចូល​ចំណី អាហារ គ្រឿង​កំប៉ុង​មាន​ជាតិពុល​ឬ​ហួស​កាលកំណត់ ការប្រើប្រាស់​ក៏​មក​ចាំ​រាប់​ក្បាល​រថយន្ត​ដឹក ឈើ​យកលុយ​ផងដែរ ។ ចំពោះ​គយ​និង រដ្ឋាករ​មាន​ភារកិច្ច​ទប់ស្កាត់​ទំនិញគេចពន្ធ និង​ត្រួតពិនិត្យ​រាល់​ឯកសារ​ប្រតិវេទន៍​គយ នាំចេញ​-​ចូល ក៏​ចាំ​រាប់​ក្បារ​ថយ​ន្តយក​លុយ និង​កំណត់​តម្លៃ​ខ្ពស់​ជាងគេ ។ ពិសេស​ខាង​ស្នាក់ការ​ច្រក​ដែល​ឋិត ក្រោម​ការគ្រប់គ្រង​របស់​អភិបាលនៃ​គណៈ អភិបាលខេត្ត​រតនគិរី មាន​តួនាទី​យ៉ាងសំខាន់ ត្រួតពិនិត្យ​ទៅលើ​សកម្មភាព​ការងារ​របស់ សមត្ថកិច្ច ក៏ដូចជា​សម្រួល​ការងា​រ បែរជា យក​តួនាទី​នេះ​រាប់​ក្បាល​រថយន្ត យកលុយ ។ ដូច្នេះ បើ​វប្បធម៌​ពុករលួយ ឃើញ​មាន​ស្រាប់ ថា​ ៖ ឈ្មួញ​មុខ​ដដែលៗ ហើយ​សមត្ថកិច្ច មាន​ភារកិច្ច តួនាទី បង្ក្រាប​មុខ​ក៏​ដដែលៗ រឿង​អី​យន្តការ​បង្ក្រាប​បទល្មើស​ដឹកជញ្ជូន ឈើ​ខុសច្បាប់​នេះ អាច​មាន​ប្រសិទ្ធភាព ។​

​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ សារព័ត៌មាន​យើង​អាច​ទាក់ទង​បាន​ទេ ពី​សមត្ថកិច្ច អាជ្ញាធរ ពាក់ព័ន្ធ ក៏ដូចជា​នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ ឈើ​ខេត្តរតនគិរី​ដោយ​គ្មាន លេខ​ទូរស័ព្ទ ៕

 

oyadav

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.