លោកឧត្តមសេនីយ៍ទោ ឯម កុសល ចុះត្រួតត្រួតពិនិត្យទីស្នាក់ការ *គ.ឃ.ស.ប* និងពង្រឹងសន្តិសុខ តាមបណ្ដាក្រុង-ស្រុក ក្នុងខេត្តកំពង់ចាម!
IMG_20220606_101840_112
IMG_20220606_101846_452
IMG_20220606_101848_130
IMG_20220606_101900_359
IMG_20220606_101903_752
IMG_20220606_101909_067
IMG_20220606_101913_101
កំពង់ចាម៖ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ នៃការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំកម្លាំងចុះត្រួតត្រួតពិនិត្យទីស្នាក់ការ *គ.ឃ.ស.ប* និងពង្រឹងសន្តិសុខ តាមបណ្ដាក្រុង-ស្រុក ក្នុងខេត្តកំពង់ចាម ដោយអនុវត្តតាមបទបញ្ជា ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។
ក្នុងឱកាសនោះដែរ លោកស្នងការបានណែនាំអោយភ្នាក់ងារសន្តិសុខទាំងអស់ត្រូវ ពង្រឹង​លេីកិច្ចការពារសន្តិសុខ មានការប្រុងប្រយ័ត្នខ្ពស់ ពិសេសត្រូវបែងចែកផ្លាស់វេនប្រការ២៤/២៤ម៉ោង​ និងត្រូវរាយការណ៍អំពីសភាពការណ៍អំពីសភាពការណ៍​ រាល់រយៈពេលមួយម៉ោងម្ដង​៕