សមត្ថកិច្ចឃាត់ខ្លួនពលរដ្ឋខ្មែរបម្រុងលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃចំនួន ០៣នាក់
ខេត្តបន្ទាយមានជ័យ ៖ ក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ នៅថ្ងៃចន្ទ ៧កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនិងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ៨និង៣០នាទី បានបញ្ជាកម្លាំងបុ៉ស្តិ៍ក្បាលទំនប់ចំនួន ០៤នាក់ដឹកនាំដោយលោក វរសេនីយ៍ត្រី រឿម ប៊ុនរិទ្ធ នាយប៉ុស្តិ៍ បានទប់ស្កាត់ប្រជាពលរដ្ឋខ្មែរបម្រុងលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃចំនួន ០៣នាក់ (ស្រី០២នាក់) ត្រង់ចំណុចមាត់អូរព្រំដែន ក្នុងភូមិក្បាលទំនប់ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ពួកគាត់មានទីលំនៅក្នុងខេត្តបន្ទាយមានជ័យ ។
បន្ទាប់ពីធ្វេីការសួរនាំ និងធ្វេីកិច្ចសន្យារួច បានប្រគល់ពួកគាត់ជូនផ្នែកជំនាញរបស់អធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕




