ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម ==> លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញនូវផែនការលម្អិត ដល់ថ្នាក់ដឹកនាំគោលដៅសំខាន់ៗ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ==> អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦

តំណាងសមាគមពលរដ្ឋខ្មែរនៅអូស្ត្រាលី ដែលចូលរួមសង្កេតការណ៍ វាយតម្លៃថា ការបោះឆ្នោតឃុំសង្កាត់នៅកម្ពុជា មានលក្ខណៈសេរី និងយុត្តិធម៌

តំណាងសមាគមពលរដ្ឋខ្មែរនៅអូស្ត្រាលី ដែលចូលរួមសង្កេតការណ៍ វាយតម្លៃថា ការបោះឆ្នោតឃុំសង្កាត់នៅកម្ពុជា មានលក្ខណៈសេរី និងយុត្តិធម៌

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ តំណាងសមាគមពលរដ្ឋខ្មែរនៅប្រទេសអូស្ត្រាលី ដែលបានចូលរួមសង្កេតការណ៍សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នៅកម្ពុជា បានវាយតម្លៃថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នេះ មានលក្ខណៈសេរី និងយុត្តិធម៌។

តាមសេចក្តីថ្លែងការណ៍ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន តំណាងសមាគមពលរដ្ឋខ្មែរនៅប្រទេសអូស្ត្រាលី បញ្ជាក់ថា «ការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំសង្កាត់នីតិកាលទី៥ ពិតជាបានឆ្លុះបញ្ចាំងពីដំណើរការបោះឆ្នោតដែលមានលក្ខណៈសេរី និងយុត្តិធម៌។ គណបក្សនយោបាយទាំងអស់អាចចូលរួមដោយសេរី និងស្មើភាពក្នុងគ្រប់ដំណើរការ និងស្របតាមក្របខ័ណ្ឌច្បាប់»។

តំណាងសមាគមពលរដ្ឋខ្មែរនៅប្រទេសអូស្ត្រាលី បានបញ្ជាក់បន្ថែមថា «ប្រជាពលរដ្ឋដែលបានចូលរួមបោះឆ្នោតទាំងឡាយមានការសាទរ និងបង្ហាញនូវឆន្ទៈរបស់ពួកគាត់ តាមរយៈការបោះឆ្នោតដោយសេរី និងសន្តិវិធី។ យើងខ្ញុំពុំឃើញមានសញ្ញានៃការបំភិតបំភ័យ និងអំពើហិង្សាណាមួយ នៅគ្រប់ ការិយាល័យបោះឆ្នោតទាំងអស់ដែលយើងខ្ញុំបានសង្កេត ក្នុងអំឡុងពេលនៃការបោះឆ្នោតនេះ។ ហើយអ្នកបោះឆ្នោតអាចចូលរួមបោះឆ្នោតដោយសេរី និងសោមនស្សរីករាយ ក្នុងការជ្រើសរើស យកមេដឹកនាំឃុំ-សង្កាត់រៀងៗខ្លួន»។

តំណាងសមាគមពលរដ្ឋខ្មែរនៅប្រទេសអូស្ត្រាលី ក៏បានសម្តែងនូវការអបអរសាទរដល់ប្រជាជនកម្ពុជា ចំពោះការខិតខំប្រឹងប្រែងក្នុងការរក្សាសន្តិភាព និង លើកកម្ពស់លទ្ធិប្រជាធិបតេយ្យ តាមរយៈការបោះឆ្នោត ដើម្បីរក្សាសន្តិភាព និងវិបុលភាព។

តំណាងសមាគមពលរដ្ឋខ្មែរនៅប្រទេសអូស្ត្រាលីមានជំនឿថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជានឹងនៅតែបន្តលូតលាស់ ហើយប្រជាជនកម្ពុជានឹង អាចទាញយកប្រយោជន៍ពីដំណើរវិវឌ្ឍនៃលទ្ធិប្រជាធិបតេយ្យនេះ៕

ខាងក្រោមនេះសេចក្តីថ្លែងការណ៍របស់ តំណាងសមាគមពលរដ្ឋខ្មែរនៅប្រទេសអូស្ត្រាលី៖

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.