តាមព័ត៌មានគណបក្សប្រជាជនកម្ពុជា ការបោះឆ្នោតជ្រើសរើសឃុំ-សង្កាត់អាណត្តិទី ៤ កាលពីថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ២០១៧ កាន់កាប់ឃុំ-សង្កាត់ចំនួន ១,១៦៧ ក្នុងចំណោម ១,៦៤៦ឃុំ-សង្កាត់ទូទាំងប្រទេស ។ បានទទួល ៣,៥២៩.៤០០ សំឡេង ស្មើនឹង ៥១,៣៩ភាគរយ កើនឡើងជាង ៣០ម៉ឺនសំឡេង ប្រៀបនឹងការបោះឆ្នោតឆ្នាំ២០១៣ ។
បើប្រៀបធៀប ទៅនឹងអាសនៈក្នុងសភាដែលអាចបញ្ជាក់ច្បាស់រួចនៅហើយថា គណបក្សប្រជាជនកម្ពុជា នឹងនៅតែ ជាគណបក្សមានសំឡេងភាគច្រើន ក្នុងសភា និងដឹកនាំរាជរដ្ឋាភិបាលបន្តទៀត ។ សំឡេងឆ្នោតឆ្នាំ២០១៨ និងមិនខុសគ្នាជា មួយសំឡេងឆ្នោត ពេលនេះប៉ុន្មាននោះទេ ។ តាមតូលេខមិនទាន់ផ្លូវការ ចំនួនអ្នកបោះឆ្នោត ៦,៧៤៣.៣២៩ សំឡេង គណបក្សប្រជាជនកម្ពុជា ទទួលបានចំនួន ៣,៥២៩,៤០០ សំឡេង ស្មើ ៥១.៣៩ភាគរយ កើនឡើងជាង ៣០ម៉ឺនសំឡេង ប្រៀបនឹងការបោះឆ្នោត២០១៣ ។
គណបក្សប្រជាជននឹងនៅតែជាគណបក្សមានសំឡេងភាគច្រើនក្នុងសភា និងដឹកនាំរាជរដ្ឋាភិបាលបន្តទៀត ។ សំឡេងឆ្នោតឆ្នាំ២០១៨ នឹងមិនខុសគ្នាជាមួយសំឡេងឆ្នោតពេលនេះប៉ុន្មាននោះ ។
ដោយឡែក ឯកឧត្តម លោកឧកញ៉ា គង់ ក្រឹង តែងតែជួយប្រជាពលរដ្ឋមុនការបោះឆ្នោត ដោយចុះទៅជួសជុលផ្ទះ ប្រជាពលរដ្ឋផ្តល់អំណោយ ធ្វើផ្លូវនៅតាមភូមិ-ឃុំ (សាលាម៉ាគម)ដល់ប្រជាពលរដ្ឋឥស្លាមឱ្យយល់ជ្រួលជ្រាបនូវគោល នយោបាយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា ធ្វើឱ្យខេត្តក្រចេះ និងស្រុកស្នួលទទួលបានសំឡេងភាគច្រើន ។
ឯកឧត្តម លោកឧកញ៉ា គង់ ក្រឹង តែងតែយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋនោះទេ សូម្បីតែនៅក្នុងអង្គភាព កងខេមរភូមិន្ទ ការពារនៅព្រំដែនកម្ពុជា-វៀតណាម ក៏ ឯកឧត្តម លោកឧកញ៉ា គង់ ក្រឹង តែងតែជួបឧបត្ថម្ភគាំទ្រទាំងសម្ភារៈ និងស្មារតី ឱ្យចេះដោះស្រាយបង្ហាញគ្រួសារជាចម្បងដូចជា ការដាំដុះដំណាំកសិកម្ម ចិញ្ចឹមមាន់ ទា គោ ក្របី ដើម្បីសម្រូលក្នុងជីវភាពគ្រួសារ ។
ឯកឧត្តម លោកឧកញ៉ា គង់ ក្រឹង មានសេចក្តីរីករាយជាខ្លាំង និងសូមថ្លែងអំណរគុណដល់ប្រជាជនទាំងអស់ ដែលបានបោះឆ្នោតជូនគណបគ្សប្រជាជន ជាពិសេសក្នុងខេត្តក្រចេះ និងស្រុកស្នួល ដែលបានគាំទ្ររូបលោក ៕
ដោយ ៖ សារ៉េត






