លោកវរសេនីយ៍ទោ ឈឿន ប៊ុនថា អធិការរងផែនការងារនគរបាលចរាចរណ៍ដឹកនាំកម្លាំងចុះធ្វើការដើរល្បាតដើម្បីបង្ការទប់ស្កាត់រាល់បទល្មើសផ្សេងៗនៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត!!!
ខេត្តបន្ទាយមានជ័យ៖នៅរសៀលថ្ងៃអាទិត្យ ៦ កើតខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី ០៥ ខែ មិថុនាឆ្នាំ២០២២នេះដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងអនុវត្តបទបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត។ (ដឹកនាំកម្លាំងប្រចាំបញ្ជាដោយ)
លោកវរសេនីយ៍ទោ ឈឿន ប៊ុនថា អធិការរង ផែនការងារនគរបាលចរាចរណ៍ នៃអធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត ដឹកនាំកម្លាំងចុះធ្វើការដើរល្បាតដើម្បីបង្ការទប់ស្កាត់រាល់បទល្មើសផ្សេងៗ ។ល។ នឹងរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការ នគរបាល ក្រុងប៉ោយប៉ែត ក៏បានអំពាវនាវ ដល់បងប្អូន ប្រជាពលរដ្ឋ មានហេតុការណ៍អសន្តិសុខនៅក្នុងមូលដ្ឋានរបស់បងប្អូន រស់នៅសូមរាយការណ៍មកកាន់លេខប្រចាំបញ្ជាមានលេខ☎️0977780164 ដើម្បីកម្លាំងនគរបាលប្រចាំបញ្ជាចុះធ្វើការទប់ស្កាត់នឹងបង្ក្រាបានទាន់ពេលវេលាផងដែរ។




