ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អនុមោទនា ថ្ងៃបុណ្យវិសាខបូជា ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម ==> លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញនូវផែនការលម្អិត ដល់ថ្នាក់ដឹកនាំគោលដៅសំខាន់ៗ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ==> អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន

សេចក្តីថ្លែងការណ៍ការលោកបណ្ឌិត ម៉េង សោភណ្ឌ័ ប្រធានសមាគមសារព័ត៌មានអេឡិចត្រូនិច (AEMSJ) ប្រធានអ្នកសារព័ត៌មានកម្ពុជា ដែលបាន ស្ម័គ្រចិត្តចូលក្នុងសមាគមសារព័ត៌មានអេឡិចត្រូនិច (AEMSJ) ដើម្បីបម្រើវិស័យព័ត៌មានជូនសង្គម

សេចក្តីថ្លែងការណ៍ការលោកបណ្ឌិត ម៉េង សោភណ្ឌ័ ប្រធានសមាគមសារព័ត៌មានអេឡិចត្រូនិច (AEMSJ) ប្រធានអ្នកសារព័ត៌មានកម្ពុជា ដែលបាន ស្ម័គ្រចិត្តចូលក្នុងសមាគមសារព័ត៌មានអេឡិចត្រូនិច (AEMSJ) ដើម្បីបម្រើវិស័យព័ត៌មានជូនសង្គម

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សេចក្តីថ្លែងការណ៍ការលោកបណ្ឌិត ម៉េង សោភណ្ឌ័ ប្រធានសមាគមសារព័ត៌មានអេឡិចត្រូនិច (AEMSJ) ប្រធានអ្នកសារព័ត៌មានកម្ពុជា ដែលបាន ស្ម័គ្រចិត្តចូលក្នុងសមាគមសារព័ត៌មានអេឡិចត្រូនិច (AEMSJ) ដើម្បីបម្រើវិស័យព័ត៌មានជូនសង្គម

ភ្នំពេញ÷ខ្ញុំបាទបណ្ឌិត ម៉េង សោភណ្ឌ័ ប្រធានសមាគមសារព័ត៌មានអេឡិចត្រូនិច (AEMSJ) ប្រធានអ្នកសារព័ត៌មានកម្ពុជាដែលមានអ្នកសារព័ត៌មានជាច្រេីនបាន ស្ម័គ្រចិត្តចូលក្នុងសមាគមសារព័ត៌មានអេឡិចត្រូនិច (AEMSJ) ដើម្បីបម្រើវិស័យព័ត៌មានជូនសង្គមអាស្រយ័ហេតុនេះខ្ញុំបាទតំណាងឲ្យលោក លោក ស្រី ប្រធានអង្គរភាព សារព័ត៌មាន ទាំងអស់សូមចូលរួម គាំទ្រការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ_សង្កាត់ អាណត្តិទី៥នេះ។

យោងតាមការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះ សមាគមសារព័ត៌មានអេឡិចត្រូនិច (AEMSJ) ដែលជាបណ្តុំអ្នកសារព័ត៌មានកម្ពុជា បានសង្កេតឃើញថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ_សង្កាត់ អាណត្តិទី៥ បានប្រព្រឹត្តទៅដោយជោគជ័យស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

ស្ថិតក្នុងបរិយាកាសនយោបាយប្រកបដោយអព្យាក្រឹត សេរី និងយុត្តិធម៌ ប្រជាពលរដ្ឋកម្ពុជា ដែលមានសិទ្ធិបោះឆ្នោតនៅទូទាំងប្រទេស បានអនុវត្តនូវសិទ្ធិ និងបំពេញកាតព្វកិច្ច របស់ខ្លួនជាម្ចាស់ប្រទេសជាតិ តាមរយៈការអញ្ជើញទៅបោះឆ្នោតយ៉ាងច្រើនកុះករ នៅតាមការិយាល័យបោះឆ្នោតនៃឃុំ-សង្កាត់នីមួយៗ ដើម្បីជ្រើសរើសតំណាង ដែលខ្លួនពេញចិត្តឲ្យដឹកនាំឃុំ-សង្កាត់សម្រាប់រយៈពេល៥ឆ្នាំបន្តទៀត ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៧។

នេះជាសមិទ្ធផលជាប្រវត្តិសាស្ត្រថ្មីមួយទៀតរបស់ប្រជាជនកម្ពុជាក្នុងការពង្រឹងសន្តិភាព និងកសាងមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ ព្រមជាមួយនឹងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមទៅមុខទៀត។

នៅក្នុងឱកាសនេះ សមាគមសារព័ត៌មានអេឡិចត្រូនិច (MSJ) សូមចូលរួមទទួលស្គាល់ និងស្ងើចសរសើរដល់ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កា់ត់ អាណត្តិទី៥ ដែលរៀបចំដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។

ជោគជ័យនេះបានឆ្លុះបញ្ចាំងឲ្យឃើញថា ការអនុវត្តគោលនយោបាយ និងកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជានាពេលកន្លងមក គឺពិតជាត្រឹមត្រូវ ដែលបានផ្តល់ផលប្រយោជន៍ជាក់ស្តែងជូនប្រជាជន។

ក្នុងដំណើរការនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ នេះ សមាគមសារព័ត៌មានអេឡិចត្រូនិច (MSJ) សូមចូលរួមជាមួយអ្នកសារព័ត៌មាន និងអង្គការ សមាគមសារព័ត៌មាន អបអរសារទរ ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ដ៏មានសារៈសំខាន់ ប្រកបដោយសេរី និងយុត្តិធម៌ នៃដំណើរការប្រជាធិបតេយ្យមូលដ្ឋាន។

យោងតាមរតបាយការណ៍របស់ គ.ជ.ប បានឲ្យដឹងថា អ្នកសង្កេតការណ៍ជាតិប្រាំពីរម៉ឺនប្រាំពាន់នាក់ អ្នកសង្កេតការណ៍អន្តរជាតិមកដល់ពេលនេះមានចំនួន១១០នាក់ ដែលមកពី២០ អង្គការអន្តរជាតិ និងអន្តរជាតិ ហើយមានភ្ញៀវពិសេស២៣នាក់ មកពីបីប្រទេស មកពីស្ថានទូតជប៉ុន អូស្រ្តាលី​ និង​ស្ថានទូតរុស្សុី។

ភ្នាក់ងារគណបក្សនយោបាយស្នើសុំចុះឈ្មោះដើម្បីសង្កេតមើលដំណើរការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ សរុបមានចំនួន៨៨,០៥០នាក់ ក្នុងនោះស្ត្រីមានចំនួន២៦,១៥៥នាក់។

របាយការណ៍របស់ គ.ជ.ប បានបង្ហាញថា ប្រជាពលរដ្ឋខ្មែរមានឈ្មោះក្នុងបញ្ជីបោះឆ្នោត មានសរុប៩.២០៥.៦៨១នាក់ ស្មើនឹង៨៧,៩៤ភាគរយ ហើយសមាជិកក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ដែលនឹងត្រូវជ្រើសរើស តាមរយៈការបោះឆ្នោតគាំទ្រពីប្រជាពលរដ្ឋ មានសរុប១១.៦២២នាក់ ក្នុងចំណោមចំនួន១.៦៥២ឃុំសង្កាត់។

ការបោះឆ្នោតនេះ មានគណបក្សនយោបាយចំនួន១៧ ចូលរួមមានដូចជា គណបក្សប្រជាជនកម្ពុជា,គណបក្សភ្លើងទៀន, គណបក្សហ្វ៊ុនស៊ិនប៉ិច, គណបក្សខ្មែររួបរួមជាតិ, គណបក្សខ្មែរស្រលាញ់ជាតិ, គណបក្សសញ្ជាតិកម្ពុជា, គណបក្សយុវជនកម្ពុជា, គណបក្សឆន្ទៈខ្មែរ, គណបក្សកែទម្រង់កម្ពុជា, គណបក្សកម្ពុជានិយម, គណបក្សប្រជាធិបតេយ្យមូលដ្ឋាន, គណបក្សខ្មែរតែមួយ, គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ, គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា, គណបក្សឯកភាពជាតិខ្មែរ, គណបក្សរស្មីខេមរា, គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច។

សមាគមសារព័ត៌មានអេឡិចត្រូនិច សូមសម្ដែងនូវការគោរព និងដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះប្រជាជនកមពុជា នៅគ្រប់ឃុំ-សង្កាត់ ដែលបានសម្រេចចិត្តយ៉ាងត្រឹមត្រូវក្នុងជ្រើសរើសមេដឹកនាំនៅមូលដ្ឋានរបស់ខ្លួន ដែលអាចបម្រើខ្លួន ព្រមទាំងចូលរួមថែរក្សាសន្តិភាព និងការអភិវឌ្ឍនៅលើទឹកដីនៃមាតុភូមិរបស់ខ្លួន៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.