កែប ៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណតិ្តទី៤ ដែលប្រព្រឹត្តនៅថ្ងៃទី០៤ខែមិថុនា ឆ្នាំ២០១៧នេះ សំរាប់ខេត្តកែប ដែលមានចំនួន៥ឃុំ សង្កាត់និងមាន៣១អសនៈនោះ ពេលនេះCPPទទួលបាន២៤អសនៈនិង CNRPទទួលបាន៧អសនៈ។
តាមលទ្ធផលដែលទទួលពី គ ជ ប ខេត្តកែប គឺមានតួលេខអ្នកចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតមានចំនួន ២៣.០៥០នាក់ មានឈ្មោះចូលទៅបោះឆ្នោតចំនួន ២១.៣២៧នាក់ បានការចំនួន២០.៨២៥នាក់ មិនបានការ៥០៥នាក់។ក្នុងនោះCPPមានចំនួន ១៤.០៧៣នាក់ CNRPចំនួន ៥.៥៧៦នាក់ FCPចំនួន៧៧៩នាក់និងLDPចំនួន៣៦០នាក់។
ចំពោះលទ្ធផលវិជ្ជមាន ក្នុងចំណោមអសនៈទាំង៣១គឺខាងCPPទទួលបានជោគជ័យដោយបានដណ្តើមយក២៤អសនៈ ចំណែកCNRPទទួលបានតែ៧អសនៈប៉ុណ្ណោះ។ដោយឡែកFCPនិងLDPគឺទទេស្អាតតែម្តង។
គេដឹងថា ក្នុងរដ្ឋបាលខេត្តកែបទាំងមូលមានតែ៥ឃុំ សង្កាត់ និងមាន៣១អសនៈ គឺសង្កាត់ព្រៃធំ មាន៧អសនៈខណៈនេះCPPដណ្តើមបាន៥អសនៈ ឯCNRPបានតែ២អសនៈ សង្កាត់កែប មាន៥អសនៈ ខណៈនេះCPPយកបាន៤អសនៈ រីឯCNRPយកបាន១ អសនៈ សង្កាត់អូរក្រសារ មាន៥អសនៈ ពេលនេះCPPយកបាន៤អសនៈនៅសល់១អសនៈគឺរបស់CNRP ឃុំពងទឹកមានចំនួន៧អសនៈ តែពេលនេះCPPយកបានតែ៥អសនៈ ចំណែកCNRPទទួលបាន២អសនៈ និងឃុំអង្កោលដែលមាន៧អសនៈនោះ ឥឡូវនេះCPPយកបានតែ៦អសនៈ ចំណែកCNRPយកបាន១អសនៈ។
ទោះជាយ៉ាងណា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់អាណត្តិទី៤នេះ សម្រាប់ខេត្តកែប ពិតជាទទួលបានផ្លែផ្កា គឺបោះឆ្នោតដោយយុតិ្តធម៌ និងប្រព្រឹត្តទៅយ៉ាងរលូនបំផុត ៕
ណារិទ្ធ





