ខេត្តស្ទឹងត្រែង ៖ ប្រភពព័ត៌មាន ពីមន្ត្រីនគរបាលនៃស្នងការ ដ្ឋាននគរបាលខេត្ត ស្ទឹងត្រែងបានឲ្យដឹងថា ពេលដែលទូកដឹកប្រេង របស់លោក ខេង សុភា ធ្វើដំណើរ ទៅដឹក ប្រេងពីព្រំដែនទ្បាវ នោះគឺមានបង្កប់ ឈើប្រណីត យកទៅលក់ឲ្យ ឈ្មួញទ្បាវ នៅទីនោះទៀតផង ហើយគ្មានសមត្ថកិច្ច ណាហ៊ានប៉ះពាល់ នោះទេ។ ហេតុនេះ ថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃនិង អគ្គស្នងការនគរបាលជាតិ ត្រូវចាត់វិធានការទប់ស្កាត់ ជាបន្ទាន់ ព្រោះបុគ្គល ខេង សុភា កំពុង ធ្វើឲ្យប៉ះ ពាល់ ដល់កិត្តិយ សស្ថាប័ននគរបាលជាតិ ទាំងមូល ដោយសារ តែមហិច្ឆតាស្វែងរក ផលប្រយោជន៍ធ្វើមាន ធ្វើបានផ្ទាល់ខ្លួន ។ ជាមួយគ្នានេះ លោក ឱម យ៉ិនទៀង ដែលជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយក៏គួរតែស៊ើបអង្កេតទៅលើបញ្ហា នេះ ផងដែរ ព្រោះលោក ខេង សុភា បានធ្វើឲ្យបាត់បង់ចំណូលពន្ធ រដ្ឋយ៉ាងច្រើនសន្ធឹក សន្ធាប់ជាយូរ ឆ្នាំហើយ។
ករណីលោក ខេង សុភា ប្រើប្រាស់តួនាទីរបស់ខ្លួនជានាយការិយាល័យនគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ចខេត្តស្ទឹងត្រែង ដើម្បីស្វែងរកផលប្រយោជន៍ធ្វើមានធ្វើបានផ្ទាល់ខ្លួនយ៉ាងក្រអឺតក្រទម ត្រូវបានមន្ត្រីនគរបាលខេត្តស្ទឹងត្រែងលាតត្រដាងជាបន្តបន្ទាប់។ ជាពិសេសលោក ខេង សុភា ត្រូវបានគេដឹងថាជាឈ្មួញនាំចូលប្រេងសាំងគេចពន្ធពីប្រទេសទ្បាវមក ចែកចាយក្នុងខេត្តស្ទឹងត្រែងរាប់លានលីត្រក្នុងមួយខែៗដែលជាហេតុធ្វើ ឲ្យរដ្ឋត្រូវខាតបង់ប្រាក់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់។ ប្រភពបានឲ្យដឹងទៀតថា ការដែលលោក ខេង សុភា អាចនាំចូលប្រេងសាំងគេចពន្ធពីប្រទេសទ្បាវចូលមកចែកចាយក្នុង ខេត្តស្ទឹងត្រែងយ៉ាងពេញបន្ទុក គឺមានការបើកដៃពីលោក ជា សារ៉ាត់ ប្រធានសាខាគយខេត្តស្ទឹងត្រែងនិងមានការឃុបឃិតពីស្នងការនគរបាលខេត្ត ព្រមទាំងអភិបាលខេត្តស្ទឹងត្រែងផងដែរ។
ប្រជាពលរដ្ឋបានរិះគន់ចំៗថា លោក ខេង សុភា ជានាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តស្ទឹងត្រែង ប៉ុន្តែមន្ត្រីរូបនេះបែរជាប្រព្រឹត្តបទល្មើសសេដ្ឋកិច្ចដោយខ្លួនឯង គ្មានខ្លាចក្រែងអ្វីទាំងអស់។ ក្នុងនោះមុខរបរនាំចូលប្រេងសាំងគេចពន្ធនិងនាំឈើប្រណីតទៅលក់ឲ្យ ឈ្មួញនៅព្រំដែនទ្បាវ គឺជារឿងមួយដែលក្រសួងនិងស្ថាប័នពាក់ព័ន្ធមិនត្រូវមើលរំលងតទៅទៀតទេ ហើយអភិបាលខេត្តស្ទឹងត្រែងនិងស្នងការនគរបាលខេត្តស្ទឹងត្រែងក៏ជាប់ ពាក់ព័ន្ធនឹងបញ្ហានេះដែរ។ មន្ត្រីនគរបាលខេត្តស្ទឹងត្រែងបានឲ្យដឹងថាបើគ្មានការបើកដៃពីស្នងការ នគរបាលខេត្ត និងពីអភិបាលខេត្តទេនោះលោក ខេង សុភា មិនហ៊ានធ្វើអ្វីៗតាមអំពើចិត្តទ្បើយដោយសារមានការឃុបឃិតជា ប្រព័ន្ធទើបមន្ត្រីរូបនេះហ៊ានធ្វើអ្វីៗដាមតែអំពើចិត្ត ៕




