ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តកំពង់ធំ ទទួលភ្ញៀវទេសចរ ជាង៥០ម៉ឺននាក់ក្នុងរយៈពេល៣ថ្ងៃ នៃបុណ្យចូលឆ្នាំថ្មី ==> ខេត្តពោធិ៍សាត់ទទួលបានភ្ញៀវទេសចរជាង ១៦ម៉ឺននាក់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី ក្រោមបរិយាកាសសប្បាយរីករាយ និងសុវត្ថិភាពខ្ពស់ ==> ភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ បន្ដចូលទស្សនាស្តង់ពិព័រណ៌ របស់អាវុធហត្ថរាជធានីភ្នំពេញ និងលេខទូរស័ព្ទអន្តរាគមន៍បន្ទាន់ 1291 ==> ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត »នៅរាជធានីភ្នំពេញមិនទាន់បិទបញ្ជប់នូវឡើយទេ ខណៈបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិបន្តមកលេងកម្សាន្តយ៉ាងច្រើនកុះក ==> ព្រឹត្តិការណ៍សង្ក្រាន្តស្វាយរៀង​ និងសង្ក្រាន្តនានាដែលរៀបចំនៅតាមមូលដ្ឋាននានាក្នុងខេត្ត មានបងប្អូនប្រជាពលរដ្ឋ​ និងភ្ញៀវបរទេសចូលរួមលេងកម្សាន្តសរុបប្រមាណ៤០៨,២២១នាក់​ បានប្រព្រឹត្តទៅដោយរលូន ប្រកបដោយសន្តិសុខ សុវត្ថិភាព និងអនាម័យល្អប្រសើរ...! ==> ថ្នាក់ដឹក​នាំខេត្តប៉ៃលិន ​ធ្វើពិធីបួង​សួងសុំ​សេចក្តីសុខ​ នៅអាស្រ​មរូបសំ​ណាក់លោ​កយាយយ៉ាត ដើម្បី​សុំសេចក្តីសុខស​ប្បាយ និង​ជោគ​ជ័យគ្រប់​ភារកិច្ច ==> ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន រំលឹកអំពីថ្ងៃ១៧ មេសា ==> ចូលឆ្នាំ៣ថ្ងៃ នៅខេត្តមណ្ឌលគិរី ទទួលបានភ្ញៀវទេសចរទៅលេងកម្សាន្ដជាង២ម៉ឺននាក់ ==> សង្ក្រាន្ដព្រៃវែង រយៈពេល៣ថ្ងៃក្នុងពិធីបុណ្យចូលឆ្នាំថ្មី ទទួលបានភ្ញៀវទេសចរជាង២លាននាក់ ==> ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី និងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិ និងអន្តរជាតិ ដើរលេងកម្សាន្តនៅភ្នំពេញ ជាង ៤លាន ៣សែននាក់

សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កែប​ចែក​អំណោយ​ដល់​គ្រួសារ​ក្រីក្រ​ស្ថិតក្នុង​ឃុំ​អង្កោល​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កែប ៖ ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​២០៩​គ្រួសារ ក្នុងនោះ​មាន​ចាស់ជរា​ផង​ដែរ ត្រូវបាន​ទទួល​អំណោយ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន តាមរយៈ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កែប​។​

​ពិធី​ផ្តល់​អំណោយ​នេះ​បាន​ធ្វើឡើង​នៅក្នុង​បរិវេណ​វត្តបុ​ទុម​សាគរ​(​វត្ត​អង្កោល​)​ស្ថិត​ក្នុង​ភូម​អង្កោល ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប នា​រសៀល​ថ្ងៃ​ទី​១៥​ខែ​ឧសភា ឆ្នាំ​២០១៧ ក្រោម​ការចូលរួម​ពី​សំណាក់ លោក​កែន សត្ថា អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​កាកបាទ​ក្រហម​កម្ពុជា​ខេត្ត​កែប ព្រមទាំង​អស់លោក​ជា​ថ្នាក់ដឹកនាំ​នៃ​មន្ទីរ ស្ថាប័ន​គ្រប់​ជំនាញ និង​ក្រុមការងារ​កាកបាទក្រហម​គ្រប់​ជាន់ថ្នាក់ រួម​ទាំង​អាជ្ញាធរ​ក្នុង​តំបន់​ផងដែរ​។​

​ដែល​ត្រូវ​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ក្នុង​រសៀល​នេះ​គឺ​មួយ​គ្រួសារ​ទទួលបាន​មី​ខ្លាឃ្មុំ​ក្រហម​១​កេះ​ធំ អង្ករ​១​បាវ​(២០​គ​ក្រ​)​និង​ថវិការ​១០០០០​រៀល​។​ហើយ​អំណោយ​ចែកជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ទាំង​២០៩​គ្រួសារ​ខាងលើ​បើ​សរុប​ជា​ថវិកា​អស់​ចំនួន​១៦៣០២០០០​រៀល​។​

​ក្នុងឱកាស​នោះ លោក​កែន សត្ថា ប្រធាន​គណៈកម្មាធិការ​កាកបាទក្រហម​ខេត្ត បានឲ្យដឹងថា អំណោយ​ដែល​ផ្តល់ជូន​ប្រជាពលរដ្ឋ​ទាំង​២០៩​គ្រួសារ​នេះ គឺជា​អំណោយ​ដ៏​ថ្លៃថ្លា របស់​សម្តេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ផ្តល់​ជូន​តាមរយៈ​សាខា​កាកបាទក្រហម​ខេត្ត​កែប ។​

​លោក​បាន​បញ្ជាក់ទៀតថា កាកបាទ​ក្រហម​គឺមាន​តួនាទី​ដ៏​សំខាន់​ក្នុង​ការជួយ​រំលែក​ទុក្ខលំបាក​ដល់​ជនរងគ្រោះ​និង​ជន​ងាយ​រងគ្រោះ​គ្រប់​ប្រភេទ ដូចជា​គ្រោះ​ទឹកជំនន់ គ្រោះរាំងស្ងួត ខ្យល់ព្យុះ​-​ក​ន្ទ្រា​ក់ ចាស់ជរា ពិកា ស្ត្រី​ម៉េ​ម៉ា​យ​គ្មាន​ទីពឹង អ្នក​ជំងឺអេដស៍ ភ្លើង​ឆេះ​ផ្ទះ​ក៏​ដូចជា​គ្រោះធម្មជាតិ​ផ្សេងៗ ។​ល​។ គឺ​កាកបាទក្រហម​មាន​ភារ​កិច្ច​រ៉ាប់រង​ទាំងអស់ ។

​លោក​បាន​ក្រើនរំលឹក​ថា ដោយសារ​ឆ្នាំនេះ​មាន​គ្រោះមហន្តរាយ​ពី​ធម្មជាតិ​កើតឡើង​ញឹកញាប់​និង​ផ្ទួនៗ ដូច្នេះ​សូម​បងប្អូន​បង្កើន​ការប្រុងប្រយ័ត្ន​ឲ្យបាន​ខ្ពស់បំផុត ពិសេស​មេឃ​កំពុង​ភ្លៀង​សូម​កុំ​ឲ្យ​កូនចៅ​ដើរចេញ​ពី​ផ្ទះ​។​ហើយ​ក៏​សូម​ដាស់តឿន​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ជៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​។​

​សូមបញ្ជាក់​ថា ការផ្តល់ជូន​អំណោយ​សង្គ្រោះ​របស់​កាកបាទក្រហ​ម​នេះ គឺ​រាប់​តែ​តួលេខ​គ្រួសារ​ក្រីក្រ​ជំពូក​១​និង​ជំពូក​២​ចំនួន​២០៩​គ្រួសារ ដែល​ស្ថិត​ក្នុង​ភូមិ​អង្កោល ឃុំ​អង្កោល នៃ​ស្រុក​ដំណាក់​ចង្អើរ តែប៉ុណ្ណោះ ៕
​ណា​រិទ្ធ​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.