ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ដោយអនុវត្តតាមអនុសាស​ន៍និងការ​ឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេ​នីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ==> វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធី «ពិពណ៌កម្រងស្នាដៃសិស្ស» ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការច្នៃប្រឌិត ==> កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៦នាក់ ពាក់ព័ន្ធករណីលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស និង ករណីទាត់ធាក់កាប់ប្លន់យកម៉ូតូមាន ចំនួន០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី ==> កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០

​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក​គណបក្ស​សង្កាត់​ព្រៃធំ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កែប ៖ ក្រុមការងារ​គណបក្ស​ប្រជាជន​ខេត្ត​កែប នៅ​ព្រឹក​ថ្ងៃទី​១៤​ខែ​ឧសភា ឆ្នាំ​២០១៧​នេះ បាន​ធ្វើ​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រី​របស់​ខ្លួន ស្ថិតក្នុុង​ភូមិ​ដំណាក់​ចង្អើរ សង្កាត់​ព្រៃធំ ក្រុងកែប ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក កែ​ន សត្ថា ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​ខេត្ត​កែប​និង​លោក​អ៊ុក ថា ក្រុមការងារ​គណបក្ស​ខេត្ត ចុះជួយ​ភូមិ​ដំណាក់​ចង្អើរ​ព្រមទាំង​មាន​ការចូលរួម​ពី​សំណាក់​ប្រធាន​ក្រុម​បក្ស​និង​សមាជិក​បក្ស​ប្រមាណ​៣៤៦​នាក់​ផង​ដែរ​។​

​លោក​តូច សាម៉ន ប្រធាន​គណៈកម្មាធិការ​បក្ស សង្កាត់​ព្រៃធំ បានឲ្យដឹងថា ថ្ងៃ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ សង្កាត់​ជិត​ចូលមក​ដល់​ហើយ លោក​ក៏​បាន​ជម្រុញ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ពិសេស​សមាជិក​បក្ស​ក្នុង​សង្កាត់​ព្រៃធំ​ទាំងមូល ត្រៀម​លក្ខណៈ​ដើម្បី​ចូលរួម​ក្នុង​យុទ្ធនាការ​និង​ចូលរួម​បោះឆ្នោត​ឲ្យបាន​គ្រប់ៗ​គ្នា​។​

​មានមតិ​សំណេះសំណាល​នា​ឱកាស​នោះ លោក កែ​ន សត្ថា ប្រធាន​គណបក្ស​ខេត្ត បានបញ្ជាក់​ថា វេលា​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ត្រូវ​ប្រព្រឹត្តទៅ​នៅ​ថ្ងៃអាទិត្យ​ទី​៤​ខែមិថុនា ឆ្នាំ​២០១៧​ខាងមុខ បើ​គិត​ពី​ពេលនេះ​គឺ​នៅសល់តែ​២១​ថ្ងៃ​ប៉ុណ្ណោះ​។​ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ត្រៀមលក្ខណៈ​ដើម្បី​ចូលរួម​បោះឆ្នោត​ឲ្យបាន​គ្រប់ៗ​គ្នា​។​លោក​ក៏​បាន​ថ្លែង​ដោយ​ក្រើនរំលឹក​ដល់​សមាជិក សមាជិកា​នៃ​គណបក្ស​ទាំងអស់ សូម​ជួយ​ពង្រឹង​ក្រុម​បក្ស​ក្នុង​មូលដ្ឋាន របស់​ខ្លួន​ឲ្យបាន​ល្អ​ប្រសើរ ដោយ​បង្កើន​សមត្ថភាព​និង​អនុវត្ត​គោលការណ៍​ឲ្យបាន​ខ្ជាប់ខ្ជួន​សម្រាប់​ជា​ទិស​ដៅ​នាំមក​នូវ​ភាពជោគជ័យ​ដ៏​ត្រចះត្រចង់​។​លោក​ក៏​បាន​សង្កត់ធ្ងន់​ទៀតថា បច្ចុប្បន្ន​ប្រជាជន​សឹងតែ​១០០%​ទៅ​ហើយ​ដែល​ជឿ​រលើ​គោលនយោបាយ​របស់​គណ​បក្ស​ប្រជាជន ព្រោះ​ពួកគាត់​មិនមែន​ល្ងង់​ហើយ​ក៏​ឈប់​ចាញ់​ឧបាយកល​របស់​ក្រុម​អ្នកនយោបាយ​បោកប្រាស់​ទៀតហើយ ដោយ​ប្រជាពលរដ្ឋ​សព្វថ្ងៃ​មាន​ភាពជឿរ​ជាក់​តែ​គណបក្ស​ប្រជាជន​មួយគត់ ដែល​បាន​ដឹកនាំ​ប្រទេស​មាន​ភាព​រីកចម្រើន​និង​ការអភិវឌ្ឍន៍​។​លោក​បាន​គូសបញ្ជាក់ថា បើ​ផ្អែកលើ​ការប្រៀបធៀប​ពី​តួលេខ​ប្រជាពលរដ្ឋ​តាម​តំបន់ ក្នុង​ចំណោម​អ្នក​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​១០០​នាក់​គឺ​មាន​សមាជិក​របស់​គ​ណ​បក្ស​ប្រហែល​៩៦​នាក់​ទៅ​ហើយ បានន័យថា ក្នុងនោះ​គណបក្ស​ប្រឆាំង​មាន​ត្រឹមតែ​៤​ភាគរយ​ប៉ុណ្ណោះ​។​លោក​ក៏​បាន​ពាំនាំ​នូវ​ជំហ​ដ៏​រឹងមាំ​សម្រាប់​ក្រើនរំលឹក​ដល់​សមាជិករ​បស់​ខ្លួន ដោយ​ប្រកាន់យក​នូវ​អត្ថន័យ បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​ដូច​បោះឆ្នោត​ឲ្យ​ខ្លួន​ឯង​ដែរ​។​ទន្ទឹមនឹងនេះ ដោយ​ផ្អែក​លើ​សមិទ្ធផល​គ្រប់យ៉ាង​ដែល​បានមក​ពី​ភាព​ខិតខំ​របស់​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន គ្រប់​ជាន់ថ្នាក់​នោះ​ពិតជា​ទិសដៅ​ដ៏​មាន​ប្រសិទ្ធភាព​សម្រាប់​ជា​គន្លឹះ​នាំមក​នូវ​ភាព​ជោគជ័យ​និង​មាន​ការគាំទ្រ​ដ៏​លើសលប់​ពី​គ្រប់​មជ្ឈដ្ឋាន​ពិសេស​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​ប្រទេស​។ ណា​រិទ្ធ​

 

img20170515ret1-(12) img20170515ret1-(17) img20170515ret1-(15) img20170515ret1-(14)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.