ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេច ម៉ែន សំអន គាំទ្រដល់វិស័យឯកជនក្នុងការវិនិយោគលើវិស័យអប់រំ និងនាំយកនូវសេវាអប់រំស្តង់ដារអន្តរជាតិ មកកាន់ខេត្តស្វាយរៀង ==> ដោយអនុវត្តតាមអនុសាស​ន៍និងការ​ឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេ​នីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ==> វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធី «ពិពណ៌កម្រងស្នាដៃសិស្ស» ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការច្នៃប្រឌិត ==> កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៦នាក់ ពាក់ព័ន្ធករណីលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស និង ករណីទាត់ធាក់កាប់ប្លន់យកម៉ូតូមាន ចំនួន០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី ==> កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង

សំណេះសំណាល​ជាមួយ​មន្ត្រី​គណបក្ស​ក្នុង​សង្កាត់​កែប​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កែប ៖ នៅ​រសៀល​ថ្ងៃ​ទី​១៣​ខែ​ឧសភា ឆ្នាំ​២០១៧ នៅ​មន្ទីរ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កែប បាន​រៀបចំ​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រី​គណបក្ស​សង្កាត់​កែប ក្រោម​វត្តមាន លោក​កែន សត្ថា ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​ខេត្ត អម​ដោយ​ស​ការី​ជាច្រើនរូប ព្រមទាំង​សមាជិក សមាជិកា ក្នុង​ជួរ​គណបក្ស​ចូលរួម​យ៉ាងច្រើន​កុះករ​។​

​ថ្លែង​ក្នុង​កិច្ច​សំណេះសំណាល​នេះដែរ លោក​កែន សត្ថា បាន​លើកឡើង​ថា សភាពការណ៍​បច្ចុប្បន្ន​ទោះជា​មាន​ភាព​ធូរស្រាល​ដោយសារ​គណបក្ស​នយោបាយ​មួយចំនួន​មាន​ភាព​រង្គោះរង្គើ​បែបណា​ក្តី ប៉ុន្តែ​សម្រាប់​គណបក្ស​ប្រជាជន​នៅតែ​មាន​គោលដៅ​ច្បាស់លាស់​ដើម្បី​ស្រូបយក​ប្រជាប្រិយភាព​និង​ភាពជឿរ​ជា​ក់ជាង​មុន ហើយ​ភាពប្រាកដប្រជា​របស់​គ​ណ​បក្ស​ប្រជាជន​នឹង​បាន​នាំមក​នូវ​ជោគជ័យ​ដ៏​ត្រចះត្រចង់ ដោយសារតែ​មាន​ការគាំទ្រ​ពី​សំណាក់​មជ្ឈដ្ឋាន​ទូទាំង​ប្រទេស ពិសេស​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់ឆ្នោត ម្យ៉ាងវិញទៀត​អំឡុង​ពេល​បច្ចុប្បន្ន ប្រជាពលរដ្ឋ​ភាគច្រើន​លែង​ជឿរ​ឬ​ទុកចិត្ត​ក្រុម​អ្នកនយោបាយ​នោះ​ទៀត​ហើយ ព្រោះ​ពួកគេ​តែងតែ​ភូតកុហក​បោកប្រាស់​ម្តង​ហើយ​ម្តងទៀត​សូម្បីតែ​សកម្មជន​របស់​បក្ស​នយោបាយ​នោះ​ក៏​លែង​មាន​ជំនឿរ​ចិត្ត​មកលើ​មេដឹកនាំ​របស់​ខ្លួន​ទៅ​ហើយ​នោះ​។​លោក​ក៏​បាន​បញ្ជាក់​នូវ​ជំហរ​ដ៏​មុឺងម៉ាត់​របស់គោល​នយោបាយ​គណបក្ស​ប្រជា​ជន ដែល​ជានិច្ចកាល​តែងតែ​ធ្វើ​អី្វៗ​ដើម្បី​ផលប្រយោជន៍​ប្រជាពលរដ្ឋ​និង​សង្គមជាតិ​ទាំងមូល ពិសេស​ដើម្បី​ការស្តា​និង​អភិវឌ្ឍន៍​ប្រទេសជាតិ​ប្រកប​ដោយ​ភាព​រីកចម្រើន​ឥត​ឈប់​ឈរ​ពី​បាតដែ​ទទេ​រហូត​មានអី្វៗ​គ្រប់បែប​យ៉ាង​រហូតមក​ដល់​សព្វថ្ងៃនេះ​។​

​លោក​បាន​សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ​ថា ក្នុង​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ដែល​នឹង​ប្រព្រឹត្តទៅ​ក្នុង​ថ្ងៃ​ទី​០៤​ខែមិថុនា ឆ្នាំ​២០១៧​ខាងមុខនេះ ក៏​សូម​ក្រើនរំលឹក​ដល់​មន្ត្រី​នៃ​គណបក្ស​ទាំងអស់​ដើម្បី​ត្រៀម​លក្ខណៈ​សម្រាប់​ចូលរួម​បោះឆ្នោត​ឲ្យបាន​គ្រប់ៗ​គ្នា​។​

​ក្នុង​ខណៈនោះ​ដែរ លោក កែ​ន សត្ថា ក៏​បាន​ភ្ជាប់​ជាមួយ​នូវ​ថវិកា​មួយចំនួន​សម្រាប់​ជូន​ដល់​សមាជិក សមាជិកា ក្នុង​ពិធី​នេះ​ផង​ដែរ ៕
​ណា​រិទ្ធ​

 

img20170515ret1-(1) img20170515ret1-(19) img20170515ret1-(11) img20170515ret1-(10)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.