ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេច ម៉ែន សំអន គាំទ្រដល់វិស័យឯកជនក្នុងការវិនិយោគលើវិស័យអប់រំ និងនាំយកនូវសេវាអប់រំស្តង់ដារអន្តរជាតិ មកកាន់ខេត្តស្វាយរៀង ==> ដោយអនុវត្តតាមអនុសាស​ន៍និងការ​ឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេ​នីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ==> វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធី «ពិពណ៌កម្រងស្នាដៃសិស្ស» ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការច្នៃប្រឌិត ==> កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៦នាក់ ពាក់ព័ន្ធករណីលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស និង ករណីទាត់ធាក់កាប់ប្លន់យកម៉ូតូមាន ចំនួន០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី ==> កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង

​ពិធី​សំណេះសំណាល​សួរ​សុខ​ទុក ជាមួយ​សមាជិក សមាជិកា គណ​ប​ក្យ​ប្រជាជន ២៧០០​នាក់ ឃុំ​ស្នួលរ​មានជ័យ និង ឃុំ​បុស្បូវ ស្រុក​ព្រះនេត្រព្រះ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បន្ទាយមានជ័យ​៖ ពិធី​សំណេះសំណាល​សួរ​សុខ​ទុក ជាមួយ​សមាជិក សមាជិកា គណ​ប​ក្យ​ប្រជាជន ២៧០០​នាក់ ឃុំ​ស្នួលរ​មានជ័យ និង ឃុំ​បុស្បូវ  ស្រុក​ព្រះនេត្រព្រះ ក្រោម​អធិបតីភាព​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឺ​ម​យ៉ាន ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ខេត្ត​បន្ទាយមានជ័យ និង​ជា​ឧបនាយក​រដ្ឋមន្ត្រី​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន រួម​ប្រតិភូ​រដ្ឋសភា ព្រឹទ្ធសភា ឯកឧត្តម​អ៊ុង​អឿង ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​ខេត្ត ឯកឧត្តម​សួន​បវរ​អភិបាល​ខេត្ត​បន្ទាយមានជ័យ​។​ ពិធី​នេះ​ប្រារព្វ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែ​ឧសភា ឆ្នាំ​២០១៧​ស្ថិត​នៅក្នុង​បរិវេណ វិទ្យាល័យ​ហ៊ុន​សែន​ឈ្នួរ​មានជ័យ ។​

​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បាន​មានប្រសាសន៍ថា​ថ្ងៃ​បោះឆ្នោត​នៅ​ថ្ងៃ​ខាង​មុខ​កាន់ តែ​ជិត​មក​ដល់ ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​~​សង្កាត់ នៅ​ព្រឹក​ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២០១៧ ខាងមុខនេះ ។​

​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណា​ច្រកម្ពុជា និង សម្ដេច​ចក្រី ហេង សំរិន សម្ដេច​ក្រឡាហោម ស ខេង សម្ដេច​វិបុល​សេនា​ភក្ដី សាយ ឈុំ និង​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ដ៏​ទៃ​ផ្សេង​ទៀត​ដែល​តែងតែ​គិតគូរ​ចំពោះ​សុខទុក្ខ និង​ការរស់នៅ​របស់​សមាជិក​~​សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា​របស់​យើង​។​

​ថ្លែង​ក្នុង​ឱកាស​នោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បាន​សង្កត់ធ្ងន់ថា មិនមែន​បុគ្គល​ណា​ម្នាក់​រាប់ទាំង​រូប​ឯកឧត្តម​ផ្ទាល់ ដែល​អាច​ដណ្ដើម​ជ័យជំនះ​ជូន​បក្ស​បាន ដោយ​គ្មាន​កម្លាំង​សាមគ្គីភាព​នោះឡើយ ដើម្បី​បក្ស និង​ដើម្បី​ការពារ សុខសន្តិភាព ស្ថិរភាព ដែល​មាន​ដូច​សព្វថ្ងៃ​នេះ​ឲ្យ​គង់វង្ស សម្ដេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ពិតជា​ខំប្រឹងប្រែង​ខ្លាំងណាស់​សម្រាប់​ការដឹកនាំ​ប្រទេសជាតិ​យើង​ដោយ​មាន​ដូច​សព្វថ្ងៃនេះ ។​

​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បាន​បន្តថា អាស្រ័យ​ដូច្នេះហើយ​ទាំងអស់គ្នា ត្រូវតែ​រួម​សាមគ្គី​កៀក​ស្មា​គ្នា ចុះ​ទៅ​ពន្យល់​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​ផ្ទះ រាប់​ទាំង​សាច់​ញ​តិ​របស់ខ្លួន​ផ្ទាល់​ផងដែរ ដើម្បី​ឲ្យ​ពួកគាត់​នាំគ្នា​បោះឆ្នោត ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ឲ្យ​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ដឹកនាំ និង​អភិវឌ្ឍ​ប្រទេសជាតិ​ឲ្យមាន​ការ​រីកចម្រើន​បន្ត​ទៀត ។​

​មុន​នឹង​បព្ចាប់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បាន​បព្ជាក់ថា រឿង​កំហុស​តូចតាច របស់​មន្ត្រី​យើង​ពិតជា​មាន ប៉ុន្តែ​សូម​បងប្អូន​ជួយ​ពិចារណា​ថា គ្រួសារ​មួយ​មាន​កូន​ពីរ​បីនាក់ ម្នាក់​ល្អ ម្នាក់​ទៀត​ខូច ចុះ​ទំរាំ​សម្ដេច​គ្រប់គ្រង​លើ​មនុស្ស​រាប់លាន​នាក់ គង់​អី​នឹង​មាន​អ្នកខ្លះ​ខូច​ជា​មិន​ខាន​នោះទេ ហើយ​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បាន​ផ្ដាំផ្ញើ​ទៅ​សមាជិ​~​សមាជិកា​យើង​ទាំងអស់ សូម​កុំ​ជឿ​តាម​ពួក​បក្ស ដែល​លាប​ពណ៌​ឲ្យសោះ ។ ឯកឧត្តម នាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បាន​ស្នើសុំ​អង្គពិធី​ទាំងមូល ស្មឹង​ស្មា​ត ចូលរួម​រំលែក​ទុក្ខ និង​គោរព​វិញ្ញ​ណ​ខ័ន្ធ ដល់វិ​រៈកងទ័ព​មួក​ខៀវ​កម្ពុជា ៤​រូប ដែល​បាន​ពលី​ជីវិត​ក្នុង​បុព្វហេតុ​មនុស្ស​ធ​ម៍ ក្នង​បេស​សកម្ម​របស់​អង្គការសហប្រជាជាតិ​ដោយសារ​ការវាយប្រហារ​បស់​ឧទ្ទាម កាលពី​ថ្ងៃ​ទី ០៨ ខែ​ឧសភា ឆ្នាំ​២០១៧ ។​

​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ក៏​បាន​ឧបត្ថម្ភ ដល់​សមាជិក​~​សមាជិកា​ចំនួន​២៧០០​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន សារុង​១ គណបក្ស​ឃុំ​ទាំងពីរ ក្នុង​មួយ​ឃុំៗ​ទទួលបាន ថវិកា ១​លាន​រៀល វិទ្យាល័យ​ហ៊ុន​សែន​ឈ្នួរ​មានជ័យ ៥០​មុឺន​រៀល​ផង​ដែរ ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី​បាន​ផ្តាំផ្ញើរ​អជ្ញាធរ​មូលដ្ឋាន​ពិនិត្ត​ការខ្វះខាត​ពល​រដ្ឋ​ថែម​ទៀត​ដើម្បី​ឆ្លើយតប​តាម​សំណូមពរ​គាត់​វិញ ដូច​ជា​ការ​ខ្វះ​ប្រព័ន្ធធារាសាស្ត្រ ស្រោចស្រព​ដំណាំ ផ្លូវថ្នល់​និង​សាលារៀន​ជាដើម ៕

 

img20170515sc1-(3) img20170515sc1-(7) img20170515sc1-(5)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.