ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ប្រជុំពិនិត្យវឌ្ឍនភាពការងារយុទ្ធនាការទប់ស្កាត់ សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងមូលដ្ឋាន ==> សម្តេច ម៉ែន សំអន គាំទ្រដល់វិស័យឯកជនក្នុងការវិនិយោគលើវិស័យអប់រំ និងនាំយកនូវសេវាអប់រំស្តង់ដារអន្តរជាតិ មកកាន់ខេត្តស្វាយរៀង ==> ដោយអនុវត្តតាមអនុសាស​ន៍និងការ​ឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេ​នីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ==> វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធី «ពិពណ៌កម្រងស្នាដៃសិស្ស» ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការច្នៃប្រឌិត ==> កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៦នាក់ ពាក់ព័ន្ធករណីលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស និង ករណីទាត់ធាក់កាប់ប្លន់យកម៉ូតូមាន ចំនួន០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី ==> កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦)

​ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល​ត្រូវបាន​ធ្វើឡើង​នៅ​ខេត្តព្រៃវែង​ក្រោម​ព្រះរាជាធិបតី​ព្រះមហាក្សត្រ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល​ត្រូវបាន​ធ្វើឡើង​នៅ​ខេត្តព្រៃវែង​ក្រោម​ព្រះរាជាធិបតី​ព្រះមហាក្សត្រ​ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល រាជរដ្ឋាភិបាល​និង​ព្រះបរមរាជវាំង​បានសម្រេច​រើសយក​ខេត្តព្រៃវែង​ជាទី​ប្រារព្ធ​ព្រះរាជ​ពិធី​បុណ្យច្រត់ព្រះនង្គ័ល សម្រាប់​ឆ្នាំ ២០១៧ ។ ពិធី​បុណ្យច្រត់ព្រះនង្គ័ល​ជា​ព្រះរាជ​ពិធី​បុណ្យ​ទ្វារទសមាស​ជា​ពិធីបុណ្យ​ប្រពៃណី​ជាតិ​មួយ​ដែល​តែងតែ​រៀបចំ​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​ក្រោម​វត្ត​មាន​ព្រះករុណា​ព្រះមហាក្សត្រ​កម្ពុជា​ដោយ​មាន​ការ​ផ្សង​ជា​ទំនាយ​ចំពោះ​ចំណីអាហារ​ណាមួយ​ដែល​គោ​ឧសភរាជ​បាន​បរិភោគ​ច្រើន​ជាង​គេ​ជា​ជ័យ​មង្គល​សម្រាប់​ប្រជាកសិករ​ក្នុងការ​ធ្វើ​ស្រែចំការ​។​

​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០១៧ ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល​នឹង​ត្រូវ​ធ្វើឡើង​នៅ​ឯក​ស្រុក​កំចាយមារ​ខេត្តព្រៃវែង​ក្រោម​ព្រះរាជាធិបតី​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ព្រះមហាក្សត្រ​ខ្មែរ​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ​នរោត្តម​សីហមុនី​។​

​ព្រះរាជ​ពិធី​ដែល​ធ្វើ​ឡើង​លើ​ព្រះ​ស្រែ ក្នុង​បរិវេណ​សកល​វិទ្យាល័យ​ជាស៊ីម​កំចាយមារ​នេះ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​សម្តេច​វិបុល​សេនា​ភក្តី​សាយឈុំ​ប្រធាន​ព្រឹទ្ធសភា​សម្តេច​ហេង​សំរិន​ប្រធានរដ្ឋសភា​សម្តេច​ក្រឡាហោម​សខេង​ឧបនាយក​រដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​មន្ត្រីរាជការ​កងកម្លាំង​ប្រដាប់អាវុធ​និង​ប្រជាពលរដ្ឋ​សរុប​ជាង​១​ម៉ឺន​នាក់​។​

​សូមបញ្ជាក់​ថា ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល​ជា​ព្រះរាជ​បវេណី​ដ៏​ខ្មែរ​ដែល​តែងតែ​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​នៅ​ដើម​រដូវវស្សា​ដើម្បី​ផ្សង​មើល​ប្រផ្នូល​របស់​ស្រុក​ទេស​ជាពិសេស​ដើម្បី​ផ្សង​មើល​ការដាំដុះ​និង​ការបង្កបង្កើន​ផល​របស់​ប្រជាពលរដ្ឋ ។​

​ព្រះរាជ​ពិធី​នេះ ត្រូវបាន​អាក់ខាន​នៅក្នុង​របប​សាធារណរដ្ឋ​និង​របប​ខ្មែរក្រហម​ហើយ​ត្រូវបាន​ប្រារព្ធ​ធ្វើ​ជា​ថ្មី​នៅក្នុង​របប​រាជាណាចក្រ​ទី​២​នៅ​ថ្ងៃ​ទី​២៨​ខែ​ឧសភា​ឆ្នាំ​១៩៩៤​ក្រោយ​ពេល​របប​ខ្មែរ​ក្រហម​ត្រូវ​បាន​វាយ​ផ្តួលរំលំ​នៅ​ថ្ងៃទី​៧​ខែ​មករា​ឆ្នាំ​១៩៧៩​។​ពិធី​ច្រត់ព្រះនង្គ័ល​ដែល​ត្រូវបាន​គេ​ប្រារព្ធ​ធ្វើឡើង​ជា​រៀងរាល់ឆ្នាំ​នៅក្នុង​ខែ​ពិសាខ​ឯ​វាល​ព្រះមេរុ​ស្ថិតនៅ​ពី​ខាងជើង​នៃ​ព្រះបរមរាជវាំង​សព្វថ្ងៃ​នៅ​រាជធានី​ភ្នំពេញ​និង​ឆ្នាំ​ខ្លះ​ធ្វើ​នៅ​តាម​ខេត្ត​នោះ​ចំណែកឯ​ឆ្នាំ​២០១៦​ធ្វើឡើង​នៅ​ខេត្តសៀមរាប​។​

​ពិធី​ច្រត់ព្រះនង្គ័ល​គឺជា​ព្រះរាជ​ពិធី​មួយ​សំខាន់​បំផុត​បន្ទាប់​ពី​ព្រះរាជា​អភិសេក​ជា​ពិធី​មួយ​ស្ថិតក្នុង​ចំណោម​ពិធី​ផ្សេងៗ​ឯទៀត​ប្រចាំឆ្នាំ​។​នៅ​ប្រទេស​ឥណ្ឌា​បុរាណ​និង​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ការ​ប្រកប​របរ​កសិកម្ម​ជា​មុខរបរ​ចម្បង​ដោយ​ពឹងពាក់​ទាំងស្រុង​លើ​ស្រូវ​អង្ករ​និង​ភោគ​ផលដំណាំ​ដទៃៗ​ទៀត​(​បច្ចុប្បន្ន​ប្រជានុរាស្ត្រ​ខ្មែរ​ប្រកប​មុខរបរ​ធ្វើស្រែ​ប្រមាណ​ជា​៨០%)​។​

​តាមពិតទៅ ការបង្កើត​ផលិតផល​ស្រូវ​អង្ករ​ឬក៏​ផលដំណាំ​ផ្សេងៗ​ដូចជា​ពោត​សណ្តែក​ល្ង​ដោយ​ព្រះរាជា​តាមរយៈ​ព្រះរាជ​ពិធី​ខាងលើនេះ​បណ្តាលមកពី​កត្តា​ចម្បង​មួយ​គឺ​លក្ខណៈ​ស័ក្តិសិទ្ធិ​របស់​តួអង្គ​ស្តេច​ក្នុង​ក្រសែភ្នែក​របស់​ប្រជានុរាស្ត្រ​។​មានន័យ​ថា​ផល​ដំណាំ​ពុំមែន​ស្ថិត​នៅ​ត្រឹម​តែ​ការដាំដុះ​បច្ចេកទេស​ឬ​សេដ្ឋកិច្ច​នោះទេ​ពោល​គឺ​ប្រាកដ​ជា​បណ្តាលមកពី​ពិធី​កម្ម​នេះឯង​។​

​តាម​ទម្លាប់​ពិធី​នេះ​ធ្វើឡើង​ក្នុង​ការ​ផ្សង​មើល​ប្រថ្នូល​របស់​ស្រុក​ទេស​ទៅ​តាម​ការ​ស៊ីផឹក​រប​ស់​គោ​ឧសភរាជ​។​គោ​១​នឹម​ដែល​ទឹម​ច្រត់ព្រះនង្គ័ល​នោះ​គេ​ហៅថា​គោ​ឧសភរាជ​ក៏​មាន​កំណត់​ក្នុង​លក្ខណៈ​តាមបែប​និយម​បច្ចុប្បន្ន​គឺ​សម្បុរ​ខ្មៅ​ស្នែង​រាង​ជ្រ​ពាស់​ឈ្នក់​ឬ​ប្រក់​នា​គ​គឺ​រាង​ខុប​ទៅ​មុខ​បន្ដិច​ហើយ​វាត់​ចុង​ទៅលើ​បន្ដិច​។​គោ​២​នឹម​ទៀត​ដែល​សម្រាប់​ហែ​មុខ​ហែរ​ក្រោយ​ឃើញថា​មិន​ទាន់​កំណត់​លក្ខណៈ​តែ​តាម​ដែល​ធ្លាប់​ប្រើ​មកហើយ​ឃើញ​ច្រើនតែ​សម្បុរ​ក្រហម​។​

​ឯ​គោ​ឧសភរាជ​នោះ​វេលា​ទឹម​ច្រត់ព្រះនង្គ័ល​គេ​ប្រដាប់​ដោយ​គ្រឿង​គឺ​ពាក់​ស្រោម​មុខ​ស្រោមស្នែង​និង​ពាក់​សំពត់​កម្រាល​សម្បុរ​ក្រហម​លើ​ខ្នង​ផង​។​ឯ​ព្រះ​នង្គ័ល​ទាំង​៣​នោះ​គេ​លាបថ្នាំ​ពណ៌​ខ្មៅ​កាត់​ខ្សែ​ក្រហម​ដោយ​អន្លើៗ​ឯ​ចន្ទោល​ព្រះ​នង្គ័ល​សំរាប់​អ្នកតំណាង​ព្រះអង្គ​នោះ​មាន​លក្ខណៈ​ពិសេស​គឺ​ធ្វើ​ជា​រូប​នាគ​លាបថ្នាំ​ពណ៌​លឿង​បែបយ៉ាង​ពណ៌​មាស​។​នៅត្រង់​កនា​គ​មាន​ភូ​ធ្វើ​ពី​រោមសត្វ​សម្បុរ​បែប​ភូ​ទួន​។​

​ទាក់ទិន​នឹង​ការ​ផ្សង​គោ​ឧសភរាជ​គឺ​ព្រាហ្មណ៍​ព្រះរាជ​គ្រូសូត្រ​ពាក្យ​អធិដ្ឋាន​ផ្សង​គោ​ឧសភរាជ​ដែល​ទឹម​ច្រត់ព្រះនង្គ័ល​នោះ​ឱ្យ​ស៊ីផឹក​អាហារ​៧​យ៉ាង​ដែល​ភ្នាក់ងារ​រៀប​ដាក់​តុ​ប្រាក់​ធំៗ​តាំង​ទុក​នៅ​ទី​មុខ​ព្រះ​ពន្លា​គឺ​គ្រាប់ស្រូវ​១​តុ​គ្រាប់សណ្ដែក​១​តុ​គ្រាប់ពោត​១​តុ​គ្រាប់ល្ង​១​តុ​ស្មៅ​ស្រស់​១​តុ​ទឹក​១​តុ​ស្រា​១​តុ​។​

​សូត្រ​ចប់​ព្រាហ្មណ៍​ព្រះ​រាជគ្រូ​យក​ទឹកមន្ដ​ប្រោះ​ក្បាល​ព្រះ​គោ​ទាំងពីរ​ហើយ​មន្ដ្រី​ម្នាក់​ដែល​កាន់​នង្គ័ល​ស្ដេច​មាឃ​ដឹកគោ​ឧសភរាជ​ទាំងពីរ​ទៅឱ្យ​ស៊ីផឹក​របស់​ទាំង​៧​យ៉ាង​គឺ​ដឹក​ទៅ​ជិត​របស់​៧​យ៉ាង​ស្រេច​ហើយ​តែ​គោ​ឧសភរាជ​ចូលចិត្ដ​ស៊ីផឹក​អ្វីក៏​ស៊ីផឹក​ទៅ​គេ​មិន​បង្ខំ​ឱ្យ​ស៊ីផឹក​ចំពោះ​អាហា​រណា​នី​មួយៗ​ទេ​កាល​ព្រះ​គោ​ស៊ីផឹក​អ្វីមួយ​យ៉ាង​ឬ​ពីរ​យ៉ាង​ព្រាហ្មណ៍​ក៏​ទាយ​ផល​ប្រផ្នូល​ទៅ​ខាង​មុខ​តាម​នោះ​។​

​សរុបសេចក្តី​មក​ខ្មែរ​យើង​ប្រារព្ធ​ពិធី​ច្រត់ព្រះនង្គ័ល​នេះ​ឡើង​តាម​ប្រពៃណី​ព្រាហ្មណ៍​បែប​ជំនឿ​លើ​លក្ខណៈ​ពិសិដ្ឋ​របស់​អំណាច​ស្តេច​ហាក់ដូចជា​មាន​លក្ខណៈ​ចាស់​ជាង​ជំនឿ​បែប​ឥណ្ឌា​និយម​។ ត្រង់នេះ​យើង​ឃើញ​យ៉ាង​ច្បាស់លាស់​នូវ​លក្ខណៈ​សំយោគ​នៃ​ប្រព័ន្ធ​គំនិត​ខ្មែរ​។​

​តាមពិត​ទៅ​បុណ្យច្រត់ព្រះនង្គ័ល​និង​ប្រពៃណី​ខ្មែរ​សុទ្ធសាធ​មួយចំនួន​ទៀត​ពាក់ព័ន្ធ​នឹង​ការដាំដុះ​មាន​លក្ខណៈ​និង​អត្ថន័យ​ស្រដៀង​គ្នា​ព្រោះ​ថា​ទោះ​ការអនុវត្ត​ពិធី​នោះ​ប្រកប​ដោយ​លក្ខណៈ​ព្រាហ្មណ៍​ក្តី​ឬ​ជី​វច​ល​និយម​ក្ដី​វា​រមែងតែងតែ​នាំមក​នូវ​ភោគផល​យ៉ាងច្រើន​ជា​អតិបរមា​។ ដូច្នេះ​ពិធី​ច្រត់ព្រះនង្គ័ល​ដែល​ប្រារព្ធ​តាម​ឆន្ទៈ​របស់​ប្រជានុរាស្ត្រ​មាន​ឧត្តមគតិដ៏​ខ្ពង់ខ្ពស់​គឺ​ផ្តល់​នូវ​ការលូតលាស់​លើ​វិស័យ​កសិកម្ម​។​អ្វីមួយ​ដែល​នាំ​សង្គម​ខ្មែរ​ឈានទៅរក​វឌ្ឍនភាព​កំពូល​នា​សម័យ​មហានគរ​គឺ​ការគ្រប់គ្រង​ទឹក​៕
​ដោយ ហុក​វិបុល​

 

img20170514d-(6) img20170514d-(9) img20170514d-(8) Untitled-1

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.