ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ដោយអនុវត្តតាមអនុសាស​ន៍និងការ​ឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេ​នីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ==> វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធី «ពិពណ៌កម្រងស្នាដៃសិស្ស» ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការច្នៃប្រឌិត ==> កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៦នាក់ ពាក់ព័ន្ធករណីលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស និង ករណីទាត់ធាក់កាប់ប្លន់យកម៉ូតូមាន ចំនួន០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី ==> កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០

រយៈពេល​៣​ថ្ងៃ​សមត្ថកិច្ច​ខេត្ត​កំពត​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ទូទាំង​ខេត្ត​បាន​ជាច្រើន​ករណី​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ យោងតាម​របាយការណ៍​របស់​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ខេត្ត​កំពត​បានឲ្យដឹងថា បន្ទាប់ពី​សមត្ថកិច្ច​ចេញ​ប្រតិ​ប​តិ្ត​ការ​តាម​បណ្តា​ក្រុង​-​ស្រុក​ទាំង​៨​ក្នុង​រយៈពេល​៣​ថ្ងៃ​នេះ​កំលាំង​ក៏​បាន​បង្ក្រាប​បទល្មើស​គ្រឿងញៀន​បាន​ជាច្រើន​ករណី​។​ជាមួយគ្នានេះ កំលាំង​សមត្ថកិច្ច​ក៏​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១៥​នាក់ និង​ដកហូត​វត្ថុតាង​ថ្នាំញៀន​មួយចំនួន​ធំ​ផង​ដែរ​។​

​លោក​វរសេនីយ៍ឯក ទូច ឌន នាយការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខេត្ត​កំពត​បាន​ប្រាប់ឲ្រដឹង​ថា ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់ លោក​ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទ​មធុ​រិទ្ធ ស្នងការ​នគរបាល​ខេត្ត​កំពត និង​មាន​ការសម្របសម្រួល​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ផង​នោះ ទើប​កំលាំង​អន្តរាគមន៍​ពិសេស​(​ឈុតខ្មៅ​)​របស់​ស្នងការ​នគរបាល​ខេត្ត ដឹកនាំ​ដោយ​រូបលោក​ផ្ទាល់​រួម​នឹង​លោក លក ញ៉ាវ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ចុះ​ប្រតិ​ប​តិ្ត​ការដោយ​សហការរវា​ង​បណ្តា​កំលាំង​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​-​ស្រុក​ទាំង​៨​ទូទាំង​ខេត្ត​កំពត​។​

​លោក​បាន​បញ្ជាក់ថា ក្នុង​រយៈពេល​បី​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​៥​រហូត​ដល់​ថ្ងៃ​ទី​៧​ខែ​ឧសភា ឆ្នាំ​២០១៧​នេះ កំលាំង​សមត្ថកិច្ច​បង្ក្រាប​បាន​ជនសង្ស័យ​ចំនួន​១៥​នាក់​និង​ដកហូត​សារធាតុ​ញៀន​បាន​ចំនួន​៤០​កញ្ចប់​(​មាន​តូច ធំ​)​ស្មើ​នឹង​ទម្ងន់​១៤,៦៦​ក្រាម​និង​ឧបករណ៍​សេធ​គ្រឿងញៀន​មួយចំនួន​ផងដែរ ។

​លោក​បានឲ្យដឹង​ទៀតថា ក្រុម​ជនសង្ស័យ​ទាំង​១៥​នាក់​ដែល​បង្ក្រាប​បាន​បន្តបន្ទាប់​គ្នា​នោះ លោក​បាន​សាង​សំណុំរឿង​១០​នាក់​បញ្ជូន​ទៅ​សាលាដំបូង​រួចរាល់​ហើយ ។ ដោយឡែក ជន​សង្សីយ​៥​នាក់​ទៀត ដែល​កំលាំង​ឃាត់ខ្លួន​នៅ​យប់​ថ្ងៃទី​៦​និង​ទី​៧​ខែ​ឧសភា ឆ្នាំ​២០១៧​រួមមាន​៖​ទី​១.​ឈ្មោះ ស៊ូ គី​រី​ន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ ភូមិ​ត្រើយ​កោះ ក្រុង​កំពត​(​ជួញដូរ​)​ទី​២.​ឈ្មោះ វង្ស សុភ័​ក្រ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ ភូមិ​ទី្វ​ខាងត្បូង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​-​ខេត្ត​កំពត​(​ប្រើប្រាស់​)​ទី​៣.​ឈ្មោះ​បាវ គា ភេទ​ប្រុស អាយុ​២២​ឆ្នាំ ទីលំនៅ​ក្នុង​ភូមិ​ខ្នាយ នៃ​ស្រុក​បន្ទាយមាស​(​ជួញដូរ​)​ទី​៤.​ឈ្មោះ ជួប ភារម្យ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ​និង​ទី​៥.​ឈ្មោះ ហេង សុខា ភេទ​ស្រី អាយុ​៣៣​ឆ្នាំ (២​នាក់​នេះ​ជា​ប្តី​ប្រពន្ធ​) និង​ជា​មេក្លោង​ជួញដូរ​ដែលជា​មុខសញ្ញា​ចាស់​ត្រូវ​សមត្ថកិច្ច​តាម​ប្រមាញ់​ជា​យូរ​មក​ហើយ ដោយ​មាន​ទីលំនៅ​ភូមិ​ច្រក​ឃ្លៃ ឃុំ​ទូក​មាស​ខាងលិច ស្រុក​បន្ទាយមាស ខេត្ត​កំពត​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៥​នាក់​ត្រូវបាន​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកំពត ចាត់ការ​តាម​នីតិវិធី​៕
​ណា​រិទ្ធ​

 

img201706088rr1 (1) img201706088rr1 (2)

Filed in: គ្រឿងញៀន

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.