ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេច ម៉ែន សំអន គាំទ្រដល់វិស័យឯកជនក្នុងការវិនិយោគលើវិស័យអប់រំ និងនាំយកនូវសេវាអប់រំស្តង់ដារអន្តរជាតិ មកកាន់ខេត្តស្វាយរៀង ==> ដោយអនុវត្តតាមអនុសាស​ន៍និងការ​ឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេ​នីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ==> វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធី «ពិពណ៌កម្រងស្នាដៃសិស្ស» ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការច្នៃប្រឌិត ==> កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៦នាក់ ពាក់ព័ន្ធករណីលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស និង ករណីទាត់ធាក់កាប់ប្លន់យកម៉ូតូមាន ចំនួន០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី ==> កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង

​តំបន់ការពារទេសភាព​អន្លង់​ព្រីង​នឹង​បង្កើន​ការ​អភិរក្ស័​សត្វដ៏​កម្រ​និងស​ត្វ​ស្លាប​គ្រប់​ប្រភេទ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ ទោះជា តំបន់ការពារទេសភាព​ឬ​តំបន់​អភិរក្ស័​សត្វ​ក្រៀល​អន្លង់​ព្រីង ស្ថិតក្នុង​ឃុំ​បឹង​សាលា​ខាងត្បូង ស្រុក​កំពង់ត្រាច ខេត្ត​កំពត​នោះ ទោះជា​បច្ចុប្បន្ន​ពុំ​សូវ​សំបូរ​ពពួកសត្វ​ព្រៃ​ប្រភេទ​បក្សី​ដូច​សម័យមុន​បែបណាក៏ដោយ ក៏​នៅតែ​មាន​ស្ថាប័ន​ពាក់ព័ន្ធ​បាន​នឹង​កំពុង​យកចិត្តទុកដាក់ ថែទាំ​អភិរក្ស័ជា​ប្រចាំ​ដើម្បី​អភិរក្ស័វា ហើយ​តំបន់​ខាងលើ​ក៏​បាន​ស្រូប​ទាញ​ក្រុម​អ្នក​ទេសចរណ៍ ដើម្បី​មក​ទស្សនា មើល​សត្វ​ស្លាប​គ្រប់​ប្រភេទ​នៅ​ទីនោះ​ផងដែរ​។​

​បើ​តាម​ការលើកឡើង​ពី​មន្ត្រី​ជំនាញ​ដែល​ប្រចាំ​នៅ​តំបន់​ខាងលើ​បាន​អះអាង​ថា ជាទូទៅ​ការគ្រប់គ្រង​និង​ថែរក្សា​សត្វ​ស្លាប​ដ៏​កម្រ​នៅ​តំបន់​នេះ​នឹង​មាន​ភាពងាយស្រួល​ជាង​មុន ដោយសារ​បច្ចុប្បន្ន​ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​នោះ​មាន​ការយល់ដឹង​ខ្ពស់​ពី​អត្ថប្រយោជន៍​របស់​វា ហើយ​ក៏​យល់​ច្បាស់​ស្តី​ពី​ភាពចាំបាច់​ក្នុងការ​អភិរក្ស័​សត្វ​ស្លាបដ៏​កម្រ ពិសេស​ពួកគាត់​នាំគ្នា​បញ្ឈប់​លើ​ការ​ប្រមាញ់​ដោយ​ខុសច្បាប់ ដោយ​បង្វែ​ទិស​មក​ចូលរួម​សហការ​សម្រាប់​ជួយ​ទ្រទ្រង់​ពពួកសត្វ​ព្រៃ​ប្រភេទ​បក្សី​ទាំងនោះ​ឲ្យ​កាន់តែ​សំបូរ​និង​គង់វង្ស​យូរអង្វែង​កុំឲ្យ​ផុត​ពូជ ដើម្បី​មនុស្ស​ជំនាន់​ក្រោយ​បាន​ស្គាល់​ពី​តម្លៃ​របស់​សត្វព្រៃ​ទាំងនោះ​ផង​ដែរ​។​

​មន្ត្រី​ខាង​លើ​បានឲ្យដឹង​ទៀតថា តំបន់ការពារទេសភាព​អន្លង់​ព្រីង​ក្រៅពី​អភិរក្ស័​សត្វ​ស្លាបដ៏​កម្រ ក៏​មាន​តួនាទី​ក្នុង​ការការពារ​ក្រុម​មច្ឆា​ជាតិ​គ្រប់​ប្រភេទ ព្រោះ​តំបន់​ខាងលើ​ជា​តំបន់ដីសើម​ដែល​ផ្តល់​ភាពងាយស្រួល​ដល់​ពពួក​សត្វ​ស្លាប​ស្វែងរក​ចំណី ហើយ​នៅ​រដូវវស្សា​ក៏​ជា​ទីតាំង​ដែល​មាន​ទឹក​ជោរជន់​សម្រាប់​ផ្តល់​កន្លែង​ឲ្យ​ហ្វូង​មច្ឆា​រក​ចំណី​និង​បន្ត​ពូជ​ទៀតផង​។​

​មន្ត្រី​ខាង​លើ​បាន​បញ្ជាក់​យ៉ាង​ដូច្នោះ​ថា នៅ​តំបន់ការពារទេសភាព​ដែល​គ្រប់គ្រង​ដោយ​មន្ទីរ​បរិស្ថាន​ខេត្ត​កំពត​នោះ គឺ​មាន​បែង​ខណ្ឌ​ចែក​ទឹក​ដោយ​ឡែក​ពីគ្នា ម្ខាង​ជា​បឹង​ស្តុក​ដោយ​ទឹកសាប​និង​ម្ខាង​ទៀត​ជា​កន្លែង​មាន​ទឹកប្រៃ អីចឹង​ហើយ​ទើប​សត្វ​ស្លាប​ពេល​រកស៊ី​ចំណី​ឆ្អែតឆ្អន់​គឺ​វា​នាំគ្នា​ហើរ​សំដៅ​មក​ផឹក​ទឹកសាប​ដែល​នៅ​ក្បែរ​នោះ​ស្រាប់​។​

​គេ​បានឲ្យ​ដឹង​ផងដែរ​ថា ពពួកសត្វ​ស្លាប​ដែល​រស់នៅ​តំបន់​នោះ​គឺ​មាន​ច្រើន​ប្រភេទ​ស្ទើ​រាប់​មិន​អស់​ដូចជា សត្វ​ក្រៀល កុកក្រក​ក្បាក​ត្នោត​ខ្ចី ទិត​លិត កុក​គ្រោង កុក​តូច កុក​មធ្យម កុក​ធំ ក្រសារ​ធ្នង់ ស្វាយ​ត្រោក ទាកាប​ព្រៃ ទ​ម ក្អែក​ទឹកតូច ក្អែក​ទឹកធំ សត្វ​ត្រ​យ៉ង ប្រវឹក ក្លំ មាន់​ទឹក ចចាត​ក្រឹម កដប​ទ្រូង​ស ពពិច​ថ្ម​ទ្រូង​ត្នោត ខ្វែក​ត្រោក ត្រដេវវិច​ទួល ទៀវ​ខៀវ ចាប​ក្រុក ជើង​ទៀន ល្វា​ចេក គ្រួច​អិន កុក​សំបក​ត្រពាំង លលក​បូល លលក​ទ្រាំង និង​មាន​ពពួកសត្វ​ស្លាប​ជាច្រើន​ទៀត​។​
​មន្ត្រី​ខាង​លើ​ក៏​បាន​បន្ថែមថា ជាមួយនឹង​ការ​អភិរក្ស័​នេះដែរ​ក្រៅពី​មាន​ការជ្រោមជ្រែង​ពី​មន្ទីរ​បរិស្ថាន​ក៏​មាន​កិច្ចសហការ​ដ៏​ស្អិតរ​មួ​ត​រវាង​អាជ្ញាធរ​ពិសេស​អង្គការ Bird Diversity of Anlung Pring ជាដើម​។​

​ទោះជា​បែបណា​តំបន់​អភិរក្ស័​សត្វ​ក្រៀល​ពិតជា​មាន​កក្តា​ប្រឈម​ខ្លះៗ ដោយសារ​តំបន់​នោះ​ជា​ចំណុច​ពិបាក​វិនិច្ឆ័យ ដោយ​ប្រការ​ខ្លះ​អាច​បណ្តាលមកពី​ឆ្មាំ​ការពារ​មាន​កំលាំង​តិចតួច​ពេក​។​ប៉ុន្តែ​បើ​ផ្អែក​តាម​ការ​យល់​ឃើញ​ពី​សំណាក់​មហាជន គេ​បាន​សំដែង​ក្តីរីករាយ​ដោយសារ​ការបង្កើតតំប​ន់​ការពារ​ទេ​សភាព​នេះ​ឡើង ដែល​ជា​ចំណុច​សំខាន់​មួយ​ជម្រុញ​ការ​អភិរក្ស័​សត្វ​ស្លាបដ៏ក​ម្រ​កុំឲ្យ​ផុត​ពូជ​ដែល​ចាត់ទុក​ជា​ធនធាន​ធម្មជាតិ​បន្សល់​តាំងពី​យូរលង់​ណាស់​មកហើយ ជាពិសេស​ការយល់​ពី​សា​រ​សំខាន់​របស់​បក្សី​ដែល​ស្ទើ​ផុត​ពូជ ដោយ​ពួកគាត់​ជួយ​ទប់ស្កាត់​មិនឲ្យ​មាន​ការបរបាញ់​សម្លាប់ស​ត្វ​ទាំងនេះ​ទៀតហើយ​។

​លើសពី​នេះ​បន្ទាប់ពី​បង្កើត​ជា​ស្នាក់ការ ការពារ​ទេសភាព​នៅ​តំបន់​អន្លង់​ព្រីង​មក​នោះ នឹង​បាន​អូសទាញ​ដល់​ភ្ញៀវ​ទេសចរណ៍​មក​កំសាន​ដោយ​គេ​ចង់​ស្គាល់​នូវ​ប្រភេទ​សត្វ​ស្លាប​ជាច្រើន​ដែល​កំពុង​រស់រានមានជីវិត​នៅ​ទីនោះ ដោយ​សុខសាន្ត​បំផុត ៕
​ណា​រិទ្ធ​

 

img20170508r7-(1) img20170508r7-(2) img20170508r7-(3) img20170508r7-(4)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.