ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្តល់អនុសាសន៍ដល់ប្រធានលេខាធិការដ្ឋាន គ.ជ.ប.ទ ថ្មី ខិតខំពង្រឹងអង្គភាព ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បំផុសឱ្យយុវជន មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់រូប ថែរក្សាសមាជិកគ្រួសារ កុំឱ្យពាក់ព័ន្ធគ្រឿងញៀន ==> សម្ដេចធិបតី៖ អត្ថន័យ​ នៃការអប់រំ ជាទ្រព្យដែលមិនអាចបាត់បង់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដាក់គោលដៅបន្ថយក្របខណ្ឌនគរបាលថ្នាក់ក្រសួងបន្ថែមទៀត ដើម្បីបង្កើនឱ្យថ្នាក់មូលដ្ឋាន ==> អភិបាលខេត្តប៉ៃលិន ប្រជុំពិនិត្យវឌ្ឍនភាពការងារយុទ្ធនាការទប់ស្កាត់ សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងមូលដ្ឋាន ==> សម្តេច ម៉ែន សំអន គាំទ្រដល់វិស័យឯកជនក្នុងការវិនិយោគលើវិស័យអប់រំ និងនាំយកនូវសេវាអប់រំស្តង់ដារអន្តរជាតិ មកកាន់ខេត្តស្វាយរៀង ==> ដោយអនុវត្តតាមអនុសាស​ន៍និងការ​ឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេ​នីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ==> វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធី «ពិពណ៌កម្រងស្នាដៃសិស្ស» ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការច្នៃប្រឌិត ==> កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៦នាក់ ពាក់ព័ន្ធករណីលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស និង ករណីទាត់ធាក់កាប់ប្លន់យកម៉ូតូមាន ចំនួន០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី ==> កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់

​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត សម្ពោធ​សមិទ្ឋផល​នានា​ក្នុងវ​ត្ត​ខ្មែរ​ពុទ្ធភូមិ​ជាយ​ដែន​សីមា​រាម​ ​ខេត្ត​បន្ទាយមានជ័យ ភូមិ​ព្រៃ​ព្រិច សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បន្ទាយមានជ័យ ៖ ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជ​ជាណា​ចក្រ​កម្ពុជា ឯកឧត្តម សួន បវរ អភិបាល​ខេត្ត​បន្ទាយមានជ័យ និង គណៈប្រតិភូ​អមដំណើរ សម្ពោធ​សមិទ្ឋផល​នានា​ក្នុងវ​ត្ត​ខ្មែរ​ពុទ្ធភូមិ​ជាយ​ដែន​សីមា​រាម ព្រឹក​ថ្ងៃ​ទី​៧ ខែ​ឧសភា ឆ្នាំ​២០១៧ ភូមិ​ព្រៃ​ព្រិច សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

​ឯកឧត្តម សួន បវរ អភិបាល​ខេត្ត​បន្ទាយមានជ័យ បាន​មានប្រសាសន៍​លើកឡើថា ៖ សមិទ្ឋផល​នានា​ក្នុងវ​ត្ត​ខ្មែរ​ពុទ្ធភូមិ​ជាយដែន សីមា​រាម ជា​សមិទ្ឋផល​កើតចេញ​ពី​ការដឹកនាំ​របស់​ព្រះ​សង្ឃ អាចារ្យ គណះកម្មការ​វត្ត និង ពុទ្ឋបរិស័​ទ្ឋ សប្បុរសជន​ជិត​ឆ្ងាយ ដែល​បាន​រួបរួមសាមគ្គី​ប្រកប​ដោយ​សទ្ឋា ជ្រះថ្លា និង ជា​ការរួមចំណែក​អភិវឌ្ឍន៍ វិស័យ​ព្រះពុទ្ឋសាសនា​។​

​ឯកឧត្តម សួន បវរ បានបញ្ជាក់​ថាៈ​ក្នុងនាម​ជា​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ មន្ទីរ អង្គភាព ជុំវិញ​ខេត្ត សូម​សម្តែង​នូវ​មោទនភាព​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​ពុទ្ឋសាសនិកជន​និង​ត្រូវ​បន្ត​រួម​សាមគ្គី​កសាង​សង្គម​ជាតិ​អោយ​បាន​ថ្កុំថ្កើង​រុងរឿង​ជៀសវាង​ការប្រកាន់​បក្សពួក ដែល​អាច​ធ្វើអោយ​បាត់បង់​ជំនឿ អាប់ឱន​ដល់​តម្លៃ​ព្រះពុទ្ឋសាសនា​។​

​ឯកឧត្ត​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍ថា តាម​ប្រវត្តិសាស្ត្រ​បាន​បង្ហាញ​អោយ​ឃេ​ី​ញ​ថា ទី​វត្ត​អារាម​បាន​រួមចំណែក ក្នុង​ការកសាង​សង្គមជាតិ​មួយ ប្រកប​ដោយ​សីលធម៌ ចរិយា​ធម៌ និង ប្រកប​ដោយ​គុណធម៌ ជា​ទីកន្លែង​ដែល​រក្សាទុក​នូវ​វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ដែល​បុព្វបុរស​ខ្មែរ​កត់ត្រា​ទុក​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ ។ ជាពិសេស​ទី​វត្ត​អារាម​ជា​កន្លែង​បណ្តុះ​នូវ​ធនធានមនុស្ស​ដែល​ពោ​ពេញ​ដោយ​ចំណេះដឹង​ទាំង​ផ្លូវ​លោក និង ផ្លូវ​ធម៌ បានដេីរ​ទន្ទឹម​គ្នា​គ្រប់កាលះ​ទេសះ និង គ្រប់​ដំណាក់កាល​នៃ​ការអភិវឌ្ឍន៍​ប្រទេស​ជាតិ​គ្រប់​សម័យកាល ដែល​ប្រកប​ដោយ​មនសិការ​ជាតិ​។​

​ឯកឧត្តម បណ្ឌិត បានបញ្ជាក់​ថា បច្ចុប្បន្ននេះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ កម្ពុជា បាន​លើកតម្កើង និង​ទ្រទ្រង់​ព្រះពុទ្ឋសាសនា​ស្រប​នឹង​ស្ថានភាព​សង្គម​ជាតិ កំពុងតែ​រីកចម្រើន បង្កលក្ខណ​:​សម្បត្តិ ដល់​សកម្មភាព​ព្រះពុទ្ឋ សាសនា ដោយ​ផ្អែក​លើ​មូលដ្ឋាន ថែរក្សា​សាមគ្គីភាព ស្ថេរភាព​នយោបាយ​និង​សណ្តាប់ធ្នាប់​សង្គម ពេល​ថ្មីៗ​នេះ ប្រមុខ​រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​នូវ សំណូមពរ ដល់​គ្រប់​វត្ត​អារាម ព្រះសង្ឃ មាតាបិតា ណែនាំ​អប់រំ​ផ្សព្វផ្សាយ ដល់​កុលបុត្រ កុល​ធីតា ចូលរួម​លប់បំបាត់ ការ​ចរាចរ​និង​ការប្រេីប្រាស់​គ្រឿងញៀន គ្រប់​ប្រភេទ និង ផលវិបាក​គ្រោះ ថ្នាក់​ចរាចរ ក្នុង​កំរិត​ទូទាំង​ប្រទេស​។​

​គួរបញ្ជាក់​ថា ៖ សមិទ្ឋផល​នានា ដែ​បាន​សម្ពោធ​ឆ្លង​នាពេលនេះ​សរុប​ថវិការ​ប្រមាណ​ជាង​៨៤២៥០៧​ដុល្លា ៕

 

img20170507r3-(1) img20170507r3-(4) img20170507r3-(2) img20170507r3-(3)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.