ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដាក់គោលដៅបន្ថយក្របខណ្ឌនគរបាលថ្នាក់ក្រសួងបន្ថែមទៀត ដើម្បីបង្កើនឱ្យថ្នាក់មូលដ្ឋាន ==> អភិបាលខេត្តប៉ៃលិន ប្រជុំពិនិត្យវឌ្ឍនភាពការងារយុទ្ធនាការទប់ស្កាត់ សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងមូលដ្ឋាន ==> សម្តេច ម៉ែន សំអន គាំទ្រដល់វិស័យឯកជនក្នុងការវិនិយោគលើវិស័យអប់រំ និងនាំយកនូវសេវាអប់រំស្តង់ដារអន្តរជាតិ មកកាន់ខេត្តស្វាយរៀង ==> ដោយអនុវត្តតាមអនុសាស​ន៍និងការ​ឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេ​នីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ==> វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធី «ពិពណ៌កម្រងស្នាដៃសិស្ស» ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការច្នៃប្រឌិត ==> កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៦នាក់ ពាក់ព័ន្ធករណីលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស និង ករណីទាត់ធាក់កាប់ប្លន់យកម៉ូតូមាន ចំនួន០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី ==> កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦)

សម្តេច​ហ៊ុន សែន នឹង​សាងសង់ អាគារ​បី​ជាន់​៣០​បន្ទប់ និង​ទីចាត់ការ​៣​បន្ទប់​ នៅ​សាលា​បឋម​និង​អនុវិទ្យាល័យ​ព្រហ្ម​និមិត្ត​ក្នុង​ពេល​ឆាប់ៗ​នេះ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បន្ទាយមានជ័យ​៖ យោងតាម​របាយការណ៍ អ្នកគ្រូ ហ៊​ត ចាន់ណា ដែល​ជា​គ្រូបង្រៀន​បានអោយដឹងថា​៖ កាលដើមឡើយ​សាលា​ព្រហ្ម​និមិត្ត​នេះ វា​ខ្ពស់ និង​គ្មាន​ទឹក​លិច​នោះទេ  តែ​ចាប់​តាំងពី​ឆ្នាំ​២០០៩​កំណើន ប្រជាពលរដ្ឋ​កើនឡើង និង​ចាក់ដី​ជុំវិញ​ខ្ពស់ជាង ធ្វើ​អោយ​សាលា​លិច​ទឹក​ក្នុង​ខែវស្សា ដែល​ធ្វើអោយ​សិស្ស​និង​គ្រូ មិនអាច​រៀន​និង​បង្រៀន​បាន   ហើយ​ថ្នាក់​ខ្លះ​លិច​ត្រឹម​ជង្គង់  ដោយ​មើលឃើញ​ការលំបាក​នេះ អ្នកគ្រូ​បាន​ស្មើ​សុំ​ឯក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត​ជួយ​សាងសង់ ថែម​១០​បន្ទប់​ទៀត ក្នុង​ពិធី​បញ្ចុះ​ខ័ណ្ឌសីមា និង សម្ពោធ​សមិទ្ធផល​នានា ក្នុង​វត្ត​ខ្មែរ​ពុទ្ធភូមិ​ជាយ​ដែន​សីមា​រាម នៅ​ព្រឹក​ថ្ងៃទី​៧ ខែ​មេសា ឆ្នាំ ២០១៧ ស្ថិតនៅ​ភូមិ​ទំនប់​ក​៥  សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

​ក្នុង​ឱកាស​នេះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍ថា​៖ ការស្នើរ​សុំ ជួយ​សាងសង់ ថែម​១០​បន្ទប់​ទៀត សាលា​បឋម​និង​អនុវិទ្យាល័យ​ព្រហ្ម​និមិត្ត ស្ថិតនៅក្នុង​ភូមិ​ក្បាលស្ពាន​២ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន​សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផ្តល់ អាគារ​បី​ជាន់ ស្មើ​និង​៣០​បន្ទប់​និង​ទីចាត់ការ​៣​បន្ទប់ និង​ត្រូវ​សាងសង់​ក្នុង​រយ​:​ពេល​ដ៏​ខ្លី​ខាងមុខនេះ​។ សម្តេច​អគ្គសេនាបតី​តេជោ ហ៊ុន សែន ដែល​តែងតែ​យកចិត្តទុកដាក់​គិតគូរ​ពី​ជីវភាព​ប្រជាពលរដ្ឋ ដែល​ជួប​ការលំបាក ជាពិសេស​ប្អូនៗ​សិស្សានុសិស្ស​ដែល​ជា​ទំពាំង​ស្នង​ឫស្សី ដែល​កំពង់​ខ្វះខាត​អាគារ​សិក្សា និង​ជូន​តាម​អោយ​លើស​ពី​សុំណើ​រដែល​លោកគ្រូ​អ្នកគ្រូ​បា​ន​ស្មើ​សុំ​នាពេលនេះ​។​

​លោកគ្រូ អ្នកគ្រូ និង​មាតា​បី​តា​សិស្សានុសិស្ស ទាំងអស់ សូម​ថ្លែងអំណរគុណ​ចំពោះ សម្តេច​អគ្គ​សេនាបតី​តេជោ​រហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​សម្តេច​មាន​សុខភាព​ល្អ​បរិបូណ៍ ប្រាជ្ញា​ឈ្លាសវៃ និង​បំពេញការងារ​បាន​ជោគជ័យ​គ្រប់​ភារកិច្ច​៕

 

img20170508r3-(3) img20170508r3-(1) img20170508r3-(2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.