ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បំផុសឱ្យយុវជន មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់រូប ថែរក្សាសមាជិកគ្រួសារ កុំឱ្យពាក់ព័ន្ធគ្រឿងញៀន ==> សម្ដេចធិបតី៖ អត្ថន័យ​ នៃការអប់រំ ជាទ្រព្យដែលមិនអាចបាត់បង់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដាក់គោលដៅបន្ថយក្របខណ្ឌនគរបាលថ្នាក់ក្រសួងបន្ថែមទៀត ដើម្បីបង្កើនឱ្យថ្នាក់មូលដ្ឋាន ==> អភិបាលខេត្តប៉ៃលិន ប្រជុំពិនិត្យវឌ្ឍនភាពការងារយុទ្ធនាការទប់ស្កាត់ សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងមូលដ្ឋាន ==> សម្តេច ម៉ែន សំអន គាំទ្រដល់វិស័យឯកជនក្នុងការវិនិយោគលើវិស័យអប់រំ និងនាំយកនូវសេវាអប់រំស្តង់ដារអន្តរជាតិ មកកាន់ខេត្តស្វាយរៀង ==> ដោយអនុវត្តតាមអនុសាស​ន៍និងការ​ឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេ​នីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ==> វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធី «ពិពណ៌កម្រងស្នាដៃសិស្ស» ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការច្នៃប្រឌិត ==> កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៦នាក់ ពាក់ព័ន្ធករណីលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស និង ករណីទាត់ធាក់កាប់ប្លន់យកម៉ូតូមាន ចំនួន០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី ==> កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ

បើក​ការដ្ឋាន​ជួសជុល​កែលម្អ​ផ្លូវលំ​ក្នុង​ភូមិសាស្ត្រ​ឃុំ​ចំនួន​៥​នៃ​ស្រុក​កំពង់ត្រាច​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ ផ្លូវលំ​ក្នុង​ភូមិសាស្ត្រ​ឃុំ​ចំនួន​៥​ក្នុង​ស្រុក​កំពង់ត្រាច ខេត្ត​កំពត ដែល​កំពុង​រង​ការខូចខាត​ជាច្រើន​អន្លើ ត្រូវបាន​បើក​ការដ្ឋាន​ជួសជុល​ឡើងវិញ នៅ​ព្រឹក​ថ្ងៃទី​០៧​ខែ​ឧសភា ឆ្នាំ​២០១៧ ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់ លោក​ចាន់ ចេស្តា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត អមដំណើរ​ដោយ​មន្ត្រីក្រោមឱវាទ រួម​នឹង​អាជ្ញាធរ​ក្នុង​តំបន់​គ្រប់​លំដាប់ថ្នាក់​។​

​អភិបាល​នៃ​គណៈ​អភិបាលស្រុក​កំពង់ត្រាច លោក អ៊ុម ស៊ី​ណាត បានឲ្យដឹងថា ផ្លូវលំ​ដែល​កំពុង​រង​ការខូតខាត​ស្ថិតក្នុង​តំបន់​ឃុំ​ចំនួន ៥ រួមមាន ៖ ឃុំ​បឹង​សាលា​ខាងជើង ឃុំ​បឹង​សាលា​ខាងត្បូង ឃុំ​អង្គ​សុរ​ភី ឃុំ​ឫស្សីស្រុក​ខាងកើត​និង​ឃុំ​ឫស្សីស្រុក​ខាងលិច បច្ចុប្បន្ន​កំពុង​រង​ការខូចខាត និង​ទ្រុឌទ្រោម​ជាច្រើន​កន្លែង ហើយ​ផ្លូវលំ​ដែល​កំពុង​ស្មុគស្មាញ​និង​រំខាន​ដល់​ការធ្វើដំណើរ​ដល់​មហាជន​នោះ​គឺ​ផ្លូវលំ​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​១៦១​ឆ្លងកាត់​ឃុំ​បឹង​សាលា​ខាងជើង​មក​ទល់​នឹង​ភូមិសាស្ត្រ​ឃុំ​បឹង​សាលា​ខាងត្បូង ហើយ​ចំណុច​ផ្លូវលំ​នេះ ក៏​ជា​ដងផ្លូវ​ផ្សាភ្ជាប់​ចរន្ត​សេដ្ឋកិច្ច​ដ៏​សំខាន់​សម្រាប់​ជា​មធ្យោបាយ​ដឹកជញ្ជូន​ក៏​ដូចជា​ការធ្វើ​ដំណើ​ររ​បស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ខាងលើ​ទៅកាន់​ព្រំដែន​នៃ​ប្រទេស​វៀតណាម​។​

​មានមតិ​សំណេះសំណាល​នា​ព្រឹក​នេះ លោក​ចាន់ ចេស្តា អភិបាល​ខេត្ត​កំពត បាន​លើកឡើង​ថា ក្នុងនាម​អាជ្ញាធរ​ខេត្ត ក្រោយពី​បាន​ទទួល​ព័ត៌មាន​ទាក់ទិន​នឹង​ផ្លូវលំ​ដែល​កំពុង​រង​ការខូតខាត​ជាច្រើនអ​ន្លើ​នោះ លោក​ក៏​បាន​រៀបចំ​គម្រោង​ដើម្បី​ធ្វើ​ការជួសជុល​កែលម្អ​ជាបន្ទាន់​ផងដែរ ប៉ុន្តែ​ដោយសារ​តែ​បញ្ហា​កញ្ចប់​ថវិកា ទើប​រដ្ឋបាលខេត្ត​មានលទ្ធភាព​ជួសជុល​តែ​ក្នុង​រយៈ​ចម្ងាយ​តែ​១២​គម​សិន ចំពោះ​ផ្លូវ​មួយចំនួន​ដែល​នៅ​សេសសល់ លោក​នឹង​រិះរក​វិធានការ​សម្រាប់​កែលម្អ​ជា​បន្តបន្ទាប់​នា​ពេល​ដ៏​ខ្លី​ខាងមុខ​។ ចំពោះ​ការបើក​ការដ្ឋាន​ផ្លូវ​ក្នុង​ព្រឹក​នេះ លោក​ក៏​បាន​ដាស់តឿន​ដល់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​សូមកុំ​ជឿរ​ការ​ញុះញង់​ពី​សំណាក់​ក្រុម​ខិលខូច​ដែល​តែងតែ​បំប៉ោង​សភាពការណ៍​និង​បង្ក​អសន្តិសុខ​សង្គម​ពិសេស​គណបក្ស​នយោបាយ ដោយ​ពួកគេ​បាន​ត្រឹម​តែ​និយាយ​ភូតកុហក​និង​សន្យា​ខ្យល់​តែ​មិន​បាន​ធ្វើ​ជា​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​និង​សង្គម​ជាតិ​នោះ​ឡើយ​។​លោក​បាន​ផ្តាំផ្ញើរ​ទៀតថា បើ​មាន​ផ្លូវ​ល្អ​ស្អាត​ហើយ​សូម​ជួយ​ថែរក្សា​ឲ្យបាន​ស្ថិតស្ថេរ​គង់វង្ស និង​រួម​គ្នា​ការពារ​ទុកដូចជា​ទ្រព្យសម្បតិ្ត​របស់​យើងទាំងអស់គ្នា​។​

​ជាមួយនឹង​ពិធី​បើក​កាេដ្ឋាន​ជួសជុល​ផ្លូវ​នេះ​ដែរ​លោក​អភិបាលខេត្ត ក៏​បាន​ប្រគេន​នូវ​ថវិកា​ដល់​ព្រះចៅអធិការ​វត្ត អង្គ​ជុំ ថ្ម​បើក មួយចំនួន សម្រាប់​ជួសជុល​និង​សាងសង់​សមិទ្ធផល​ក្នុង​វត្ត​និង​ជូន​ថវិកា​មួយ​ចំនួន​ដល់​ប្រជាពលរដ្ឋ​ក្នុង​ពិធី​នោះ​ផងដែរ ៕
​ណា​រិទ្ធ​

 

img20170507r1-(3) img20170507r1-(2) img20170507r1-(1) img20170507r1-(5) img20170507r1-(4)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.