ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្តល់អនុសាសន៍ដល់ប្រធានលេខាធិការដ្ឋាន គ.ជ.ប.ទ ថ្មី ខិតខំពង្រឹងអង្គភាព ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បំផុសឱ្យយុវជន មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់រូប ថែរក្សាសមាជិកគ្រួសារ កុំឱ្យពាក់ព័ន្ធគ្រឿងញៀន ==> សម្ដេចធិបតី៖ អត្ថន័យ​ នៃការអប់រំ ជាទ្រព្យដែលមិនអាចបាត់បង់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដាក់គោលដៅបន្ថយក្របខណ្ឌនគរបាលថ្នាក់ក្រសួងបន្ថែមទៀត ដើម្បីបង្កើនឱ្យថ្នាក់មូលដ្ឋាន ==> អភិបាលខេត្តប៉ៃលិន ប្រជុំពិនិត្យវឌ្ឍនភាពការងារយុទ្ធនាការទប់ស្កាត់ សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងមូលដ្ឋាន ==> សម្តេច ម៉ែន សំអន គាំទ្រដល់វិស័យឯកជនក្នុងការវិនិយោគលើវិស័យអប់រំ និងនាំយកនូវសេវាអប់រំស្តង់ដារអន្តរជាតិ មកកាន់ខេត្តស្វាយរៀង ==> ដោយអនុវត្តតាមអនុសាស​ន៍និងការ​ឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេ​នីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ==> វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធី «ពិពណ៌កម្រងស្នាដៃសិស្ស» ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការច្នៃប្រឌិត ==> កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៦នាក់ ពាក់ព័ន្ធករណីលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស និង ករណីទាត់ធាក់កាប់ប្លន់យកម៉ូតូមាន ចំនួន០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី ==> កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់

របួសធ្ងន់​ស្រាល​បី​នាក់​ដោយសារ​ខ្វះ​សុជីវធម៌​ក្នុង​ការបើកបរ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​កំពត ៖ យ៉ាងហោច​ណាស់​មនុស្ស​បី​នាក់​បាន​រងរបួស​ធ្ងន់​ស្រាល ដោយសារ​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៣១​ចំណុច​មុខ​ស្ថានីយ៍​ប្រេង​ឥន្ទនៈ​មួយ​កន្លែង​រវាង​ម៉ូតូ​និង​ម៉ូតូ​ក្នុង​ទិសដៅ​ស្របគ្នា​។​

គ្រោះថ្នាក់​ដែល​ចាត់ទុកជា​ការ​ធ្វេសប្រហែស​អ្នកបើកបរ​ខាងលើ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៧​និង​១៥​នាទី ថ្ងៃទី​០៦​ខែ​ឧសភា ឆ្នាំ​២០១៧​ក្នុង​ភូមិ​បឹង​ធំ​ខាង​លិច ឃុំ​អង្គ​សុរ​ភី ស្រុក​កំពង់ត្រាច ខេត្ត​កំពត រវាង​ម៉ូតូ​C125​ដូចគ្នា​។​

​សាក្សី​ដែល​បានឃើញ​ហេតុ​ការ​ផ្ទាល់​ភ្នែក​និយាយ​ថា មុន​ដំបូង​គេ​ឃើញ​ម៉ូតូ​មួយគ្រឿង​ម៉ាក​C125​ពណ៌​ខ្មៅ​បើកបរ​ដោយ​នារី​វ័យក្មេង​ម្នាក់​ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត ដោយ​នាង​បាន​បត់​ម៉ូតូ​បំណង​ចូល​ចាក់​សាំង​តែ​មិន​បាន​ឲ្យ​សញ្ញា​សម្គាល់ គាប់​ជួន​ក៏​មាន​ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ាក​C125​ពណ៌​ខ្មៅ​ដូចគ្នា ជិះ​គ្នា​បី​នាក់​បើកបរ​ស្រប​ពី​ក្រោយ ក្នុងនោះ​មាន​ក្មេងប្រុស​តូច​ម្នាក់​ផងដែរ ស្រាប់តែ​វាក់​អើ​គ្នា ដោយ​គេច​មិន​ទាន់​ទើប​បណ្តាល​ឲ្យ​ម៉ូតូ​ទាំង​ពីរ​គ្រឿង​ព្រលះ​គ្នា​ប្រាវ​តែម្តង បណ្តាលឲ្យ​ភាគី​ម៉ូតូ​ខាងក្រោយ​ដែល​មាន​មនុស្ស​ជិះ​៣​នាក់​នោះ​ទទួល​គ្រោះថ្នាក់​តែម្តង ។​

​ដោយឡែក អ្នកជិះ​ម៉ូតូ​ខាងមុខ ដែលជា​អ្នក​បង្កហេតុ​ពុំ​បាន​ទទួល​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ទេ ហើយ​ក្រោយពេល​កើតហេតុ​ភ្លាមៗ​ក៏​បាន​ទុក​ម៉ូតូ​ចោល​នៅ​កន្លែងកើតហេតុ​រួច​គេចខ្លួន​បាត់​ស្រមោល​ឈឹង​។​សាក្សី​ដដែល​បាន​និយាយទៀតថា ចំពោះ​ករណី​ដែល​បង្កឲ្យមាន​មនុស្ស​គ្រោះថ្នាក់​នេះ​គឺ​មកពី​កក្តា​មនុស្ស ពោល​គឺ​ភាគី​ដែល​បើកបរ​នៅ​ខាង​មុខ​ពេល​បត់​ឆ្វេង​មិន​គោរព​អទិភាព​ផ្លូវ​ដោយ មិនបាន​ប្រើ​ភ្លើង​សញ្ញា​សម្គាល់​និង​មិន​ពិនិត្យ​មើល​មុខ​ក្រោយ​ដោយ​បត់​ទាំង​បង្ខំ​ទើប​បង្ក​គ្រោះថ្នាក់​បែប​នេះ​។​

​ប៉ូលិស​ចរាចរណ៍​ដែល​កំពុង​វាស់វែង​បាន​និយាយថា គ្រោះថ្នាក់​ខាងលើ​គឺ​បង្កឡើង​ដោយសារ​ភាគី​ម៉ូតូ​C125​ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១៥​ដែល​ជិះ​ម្នាក់ឯង ពាក់​ស្លាក​លេខ កំពត 1I-6621 ពេល​នេះ​ម្ចាស់​ម៉ូតូ​គេច​បាត់​ស្រមោល​។​ព  រីឯ​ភាគី​ម៉ូតូ​ជិះ​ពីក្រោយ​រួមមាន​៖​ទី​១.​ឈ្មោះ ជួន កប ភេទ​ស្រី អាយុ​១៩​ឆ្នាំ ជា​អ្នកបើកបរ រង​របួសធ្នន់ ២.​ឈ្មោះ ព្រំ គឹម​ហ៊ាន ភេទ​ស្រី អាយុ​៤៤​ឆ្នាំ អ្នក​រួម​ដំណើរ​និង​ត្រូវជា​ម្តាយ របួស​មធ្យម និង​ទី​៣ ឈ្មោះ​ជួន ហៀ​ង​ម៉ាន់ ភេទ​ប្រុស អាយុ​៦​ឆ្នាំ របួស​ផ្នែក​មុខមាត់​ធ្ងន់ធ្ងរ ទាំង​បី​នាក់​រស់នៅ​ក្នុង​ភូមិ​ព្រៃ​ទប់ ឃុំ​បឹង​សាលា​ខាងជើង ស្រុក​កំពង់ត្រាច ខេត្ត​កំពត ជិះ​ម៉ូតូ​ម៉ាក​C125​ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០១២ ពាក់​ស្លាក​លេខ ព្រះសីហនុ 1D-0689​។​

បច្ចុប្បន្ន​ជនរងគ្រោះ​ទាំង​បី​នាក់​ត្រូវបាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​បង្គែ​កស្រុក​។​ដោយឡែក​មធ្យោបាយ​ពាក់ព័ន្ធ​ទាំង​២​គ្រឿង​ប៉ូលិស​បាន​យកទៅ​រក្សាទុក​នៅក្នុង​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្រាច សម្រាប់​ដោះស្រាយ​គ្នា​ជា​ក្រោយ ៕
​ណា​រិទ្ធ​

img20170506p1-(4) img20170506p1-(2) img20170506p1-(3)

Filed in: គ្រោះថ្នាក់​ចរាចរណ៍

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.