ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ទូលព្រះបង្គំ សៀ ទីន ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ប្រជាពលរដ្ឋរងគ្រោះ​ទាំង​២២គ្រួសារ ម​កពីភូមិ​ចំនួន​៦ ក្នុង​ឃុំស្ទឹ​ងត្រង់ ស្រុកសា​លាក្រៅ​ ទទួលអំ​ណោយ មនុស្សធម៌​ពីកាក​បាទក្រហ​មកម្ពុ​ជា ==> ទូលព្រះបង្គំ នេត្រ ភក្ត្រា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> រយៈពេល៦ថ្ងៃ មានពលរដ្ឋជិត ១២ម៉ឺននាក់ ទទួលសេវារថយន្តក្រុងសាធារណៈដោយឥតគិតថ្លៃ របស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជិះទៅលេងស្រុកកំណើតក្នុងឱកាសពិធីបូណ្យចុលឆ្នាំថ្មី  ==> ខេត្តកំពង់ធំ ទទួលភ្ញៀវទេសចរ ជាង៥០ម៉ឺននាក់ក្នុងរយៈពេល៣ថ្ងៃ នៃបុណ្យចូលឆ្នាំថ្មី ==> ខេត្តពោធិ៍សាត់ទទួលបានភ្ញៀវទេសចរជាង ១៦ម៉ឺននាក់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី ក្រោមបរិយាកាសសប្បាយរីករាយ និងសុវត្ថិភាពខ្ពស់ ==> ភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ បន្ដចូលទស្សនាស្តង់ពិព័រណ៌ របស់អាវុធហត្ថរាជធានីភ្នំពេញ និងលេខទូរស័ព្ទអន្តរាគមន៍បន្ទាន់ 1291 ==> ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត »នៅរាជធានីភ្នំពេញមិនទាន់បិទបញ្ជប់នូវឡើយទេ ខណៈបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិបន្តមកលេងកម្សាន្តយ៉ាងច្រើនកុះក ==> ព្រឹត្តិការណ៍សង្ក្រាន្តស្វាយរៀង​ និងសង្ក្រាន្តនានាដែលរៀបចំនៅតាមមូលដ្ឋាននានាក្នុងខេត្ត មានបងប្អូនប្រជាពលរដ្ឋ​ និងភ្ញៀវបរទេសចូលរួមលេងកម្សាន្តសរុបប្រមាណ៤០៨,២២១នាក់​ បានប្រព្រឹត្តទៅដោយរលូន ប្រកបដោយសន្តិសុខ សុវត្ថិភាព និងអនាម័យល្អប្រសើរ...!

ខេត្ត​កែប​ប្រារព្វ​ខួប​អនុស្សាវរីយ៍​លើក​ទី​១៣១​ទិវា​ពលកម្ម​អន្តរជាតិ​១​ឧសភា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​កែប ៖ ខួប​អនុស្សាវរីយ៍​លើក​ទី​១៣១​ទិវា​ពលកម្ម​អន្តរជាតិ​១​ឧសភា ២០១៧​ក្រោម​ប្រធានបទ​”​ដើម្បី​សន្តិភាព​ការងារ មុខរបរ និង​អភិវឌ្ឍន៍​” ត្រូវបាន​ប្រារព្វ​នៅ​រសៀល​ថ្ងៃ​ទី​០៥​ខែ​ឧសភា ឆ្នាំ​២០១៧​ក្រោម​វត្តមាន លោក​កែន សត្ថា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប​អមដំណើរ​ដោយ​មន្ត្រីក្រោមឱវាទ ព្រមទាំង​មាន​ការចូលរួម​ពី​សំណាក់​អស់លោក​ជា​ប្រធាន អនុប្រធាន មន្ទីរ អង្គភាព​ជំនាញ មាន​ទាំង​អាជីវករ កម្មករ និយោជិត និង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ផងដែរ​។​

​លោ​កឌិត ឡាយ​ហ៊ាក ប្រធាន​មន្ទីរ​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​កែប បានឲ្យដឹងថា ទិវា​ពលកម្ម​អន្តរជាតិ ១​ឧសភា​គឺជា​ព្រឹត្តិការណ៍ប្រ​វតិ្ត​សាស្ត្រនៃ​ចលនា​កម្ម​ក​រ​អន្តរជាតិ​ដែល​ចាប់ផ្តើម​នា​ឆ្នាំ​១៨៨៦​ក្នុង​គោលបំណង​ធ្វើឲ្យ​ប្រសើរឡើង​នូវ​ស្ថានភាព​នៃ​លក្ខខ​ណ្ឌ​ការងារ​និង​ជីវភាព​រស់នៅ​របស់​ប្រជា​ពលករ ​។ ​នៅ​សតវត្ស​ទី​១៩​ពលករ កម្មករ នៅ​បណ្តា​ប្រទេស​មួយចំនួន​ក្រោម​ការដឹកនាំ​ត្រួតត្រា​របស់​ពួក​ថៅកែ​នៅ​ប្រទេស​អាមេរិក ដោយ​ពលករ កម្មករ ត្រូវ​រង​ការជិះជាន់​សង្កត់សង្កិន​យ៉ាងធ្ងន់ធ្ងរ ហើយ​កម្មករ​ត្រូវ​បង្ខំ​ឲ្យធ្វើ​ការ​១០​ម៉ោង​ទៅ​១២​ម៉ោង​ក្នុង​១​ថ្ងៃ​និង​មាន​ថ្ងៃ​ខ្លះ​ធ្វើការ​រហូត​ដល់​ទៅ​១៦​ម៉ោង​គឺ​គ្មាន​ពេល​សម្រាក គ្មាន​ការរៀនសូត្រ​ឬ​លម្ហែ​កម្សាន្ត​ឡើយ ថែម​ទាំង​ពួកគេ​ទទួលបាន​ប្រាក់​កម្រៃ​យ៉ាង​ទាប​មិន​គ្រប់គ្រាន់​ក្នុង​ជីវភាព​រស់នៅ​ធ្វើឲ្យ​ការរស់នៅ​ជួប​ភាពលំបាក វេទនា​ជាទីបំផុត ។ លើសពីនេះ មាន​ពេលខ្លះ​ត្រូវ​ថៅកែ​វាយ​ធ្វើបាប​យ៉ាង​ព្រៃផ្សៃ​ទៀតផង​។​ដោយសារ​តែ​រង​នូវ​អំពើ​ជិះជាន់​សង្កត់សង្កិន​ទាំងនេះ ទើប​មាន​ការរើបម្រះ​ធ្វើ​ការតស៊ូ​ជា​បន្តបន្ទាប់​ពី​ទ្រង់ទ្រាយ​តូច​រហូត​ក្លាយជា​កំលាំង​តស៊ូ​ទ្រង់ទ្រាយ​ធំ តាមរយៈ​អង្គការ​ចាត់តាំង​ជា​សមាគមន៍​កម្មករ​”​សហជីព​”​ដើម្បី​ទាមទារ​ឲ្យ​បន្ថយ​ម៉ោង​ធ្វើការ​និង​ទាមទារ​ការ​តម្លើង​ប្រាក់បៀវត្ស​ ។

​លោក​បានឲ្យដឹង​ទៀតថា ចំពោះ​ថ្ងៃ​ទី​១​ខែ​ឧសភា ឆ្នាំ​១៨៨៦​ដដែល​នោះ​គឺជា​ការតស៊ូ​របស់​កម្ម​ករ​ចំនួន​១២.៥០០​នាក់​នៅ​ទី​កន្លែង​ធ្វើការ​តែម្តង​ដោយ​ដណ្តើមបាន​ជ័យជំនះ​ពី​លក្ខខណ្ឌ​ការងារ​គឺ​១​ថ្ងៃ​តែ​៨​ម៉ោង ទើប​គេ​បាន​កំណត់​យក​ថ្ងៃ​ទី​១​ឧសភា​សម្រាប់​រក្សា​ទុក​ជា​ថ្ងៃ​អនុស្សាវរីយ៍​ប្រ​វតិ្ត​សាស្ត្រ​ប្រពៃណី​សាមគ្គី តស៊ូ​របស់​កម្មករ​លើ​សកលលោក​រហូតមក​ទល់​បច្ចុប្បន្ន​។​

​ថ្លែង​សំណេះសំណាល​នា​ឱកាស​នោះ លោក​កែន សត្ថា អភិបាលខេត្ត​កែប ក៏បាន​លើក​នូវ​សារលិខិត​របស់​សម្តេច​នាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន ដោយ​មាន​អត្ថន័យ​ថា នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​យើង ទិវា​ពលកម្ម​អន្តរជាតិ ថ្ងៃទី​១ ខែ​ឧសភា ត្រូវបាន​ប្រារព្វ​ឡើង​ជា​រៀងរាល់ឆ្នាំ ចាប់តាំងពី​ថ្ងៃ​រំដោះ​ពី​របប​ប្រល័យ​ពូជសាសន៍​ថ្ងៃ​៧​មករា ឆ្នាំ​១៩៧៩​រហូតមក​។​លើសពីនេះ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏​បាន​កំណត់​យក​ជា​ថ្ងៃ​ឈប់សម្រាក​របស់​មន្ត្រីរាជកា​រ និង​កម្មករ​និយោជិត​ផងដែរ​ ។

​ទន្ទឹមនឹងនេះ ក្នុងនាម​ជា​សមាជិក​អង្គការ​អន្តរជាតិ​ខាង​ការងារ យើង​មាន​មោទនភាព​ណាស់ ដោយ​កន្លងមក​កម្ពុជា​ផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា​អន្តរជាតិ​ខាង​ការងារ​ចំនួន​១៣​រួចហើយ ក្នុងនោះ​មាន​អនុសញ្ញា​ស្នូល​ទាំង​៨​ទៀតផង ដែល​នេះ​ជា​កក្តា​មូលដ្ឋាន​ក្នុង​ការអនុវត្ត​សិទ្ធិ​របស់​កម្មករ​និយោជិត​ហើយ​ដែល​កម្ពុជា​ក៏​ជា​ប្រទេស​មួយ​ដែល​បាន​អនុវត្ត​តាម​បទដ្ឋាន​អន្តរជាតិ​ខាង​ការងារ​ដ៏​ខ្ជាប់ខ្ជួន ជាពិសេស​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៤​ត្រូវបាន​បោះឆ្នោត​ជា​សមាជិក​ពេញសិទ្ធិ​នៃ​ក្រុមប្រឹក្សាភិបាល​អង្គការ​អន្តរជាតិ​ខាង​ការងារ​(ILO)​សម្រាប់​អាណ​តិ្ត​ឆ្នាំ​២០១៤-២០១៧​ជា​លើកដំបូង​ក្នុង​ប្រវត្តសាស្ត្រ​ផងដែរ​ ។

​ក្នុងនោះ​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​និង​អនុវត្ត​ដោយ​ជោគជ័យ​នូវ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​១​និង​ទី​២​និង​បាន​បន្ត​ដាក់ចេញ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣​ដើម្បី​កំណើន​ការងារ សមធម៌​និង​ប្រសិទ្ធភាព​នៅ​កម្ពុជា សម្រាប់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៥​នៃ​រដ្ឋសភា ដោយ​ផ្តោត​ការយកចិត្តទុកដាក់​យ៉ាង​ខ្លាំង​លើ​កំណែទម្រង់​លើ​គ្រប់​វិស័យ ឆ្ពោះទៅ​កាន់​ភាព​រីកចម្រើន​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ៕
​ណា​រិទ្ធ​

01-may-(1) 01-may-(4) 01-may-(3) 01-may-(2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.