ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> លោក ឃួង ស្រេង តំណាងឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានដឹកនាំដង្ហែក្បួន នគរសង្ក្រាន្តឆ្នាំ២០២៦ លើកទី២ នៅបរិវេណផ្លូវថ្មើរជើងចតុមុខ ==> សារថ្វាយព្រះពរ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) សូមថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់បានប្រកបដោយជោគជ័យក្នុងការវះកាត់ព្យាបាលព្រះរោគ នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន🙏🙏🙏

ចែ​ម៉ាច​មេ​ឆ្នោត​កន្ទុយលេខ​យួន​នៅ​ផ្សារ​ដេប៉ូ​៣​ល្បី​ថា ខ្លាញ់ ច្រើន​?

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ ៖ ប្រជាពលរដ្ឋ អ្នករត់​ម៉ូតូឌុប និង​អាជីវករ​នៅ​ម្តុំ​ផ្សារ​សាមគ្គី បាន​រាយការណ៍​ឲ្យ​អ្នក​សារព័ត៌ មាន​ដំណឹង​ភ្នំពេញ​ដឹងថា ភោជនីយដ្ឋាន​មួយកន្លែង​មាន យីហោ មានសំណាង ឋិត​នៅ ខាងកើត​ផ្សារ​សាមគ្គី តាមផ្លូវ លេខ​៣២២​កែង​ផ្លូវ​លេខ​១២២ ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣​ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ សព្វថ្ងៃ​បាន​និង​កំពុង​ក្លាយទៅជា​ទីតាំង​សំ​រាប់ការ​ណាត់ជួប កត់​ចាក់​កន្ទុយលេខ​យួន យ៉ាង ចំហរ​ពី​សំណាក់​មេ​ឆ្នោត​ដ៏​ល្បី​ម្នាក់​ឈ្មោះ ចែ​ម៉ាច ដោយ​គ្មាន ការរំខាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​ណា​ឡើយ​។​

​ប្រភព បាន​បន្ត​ឲ្យ ដឹង​ទៀត​ថា ជា​រៀង រាល់​ព្រឹក​គេ​តែងតែ​សង្កេត​ឃើញ ចែ​ម៉ាច និង​ម៉ូយ​លេងឆ្នោត​របស់គាត់ មកជួបជុំ​កត់​ចាក់ និង​ស៊ីសង លទ្ធផល​ឆ្នោត​យ៉ាង​ពពាក់ពពូន ។

​សកម្មភាព​រកស៊ី​បើក​កត់ ចាក់​កន្ទុយលេខ​យួន របស់​ចែ ម៉ាច​នេះ​ល្បី​ពេញ​ដែនដី​ផ្សារ សាមគ្គី ផ្សារ​ដេប៉ូ​និយាយឲ្យចំ ល្បី​ពេញ​អាណាចក្រ​ទួលគោក ជា​យូរ​មក​ហើយ​។ ប្រភព​ពី​អ្នក លេងល្បែង​កន្ទុយលេខ​ម្នាក់ បាន​ប្រាប់​ក្នុង​លក្ខ​ខ​ណ្ធ សុំ​មិន បញ្ចេញ​ឈ្មោះ​ថា​កន្លងមក​ចែ ម៉ាច​បាន​ជួល​ទីតាំង តាមផ្លូវ ឌឿងហែម​ខាងត្បូង​សណ្ឋាគារ ទន្លេ​សេកុង បើក​កត់​ឆ្នោត ហើយ​ធ្លាប់​ត្រូវបាន​សមត្ថកិច្ច នគ​បាល​ព្រហ្មទណ្ឌ​រាជធានី ចាប់​ក្រុម របស់​ចែ​ម៉ាច​ជា ច្រើន​នាក់​បញ្ជូន​ទៅ​តុលាការ ហើយ​ត្រូវ​ជាប់ឃុំ​នៅ​ព័ន្ធ​នា​គារ ព្រៃ​ស​មួយរយៈ​ខ្លី ។​

​ភព​បន្ត​ទៀ​ថា ទំនង​ជា​ចែ​ម៉ាច​មាន ខ្លាញ់​ច្រើនពេក​បានជា​រអិល​រួចផុត​ពី​ពន្ធនាគារ ហើយ​មិន​រៀង ចាល​មក​បន្ត​បើក​រកស៊ី​កត់​ឆ្នោត កន្ទុយលេខ​យួន​ដែល​ច្បាប់ ហាមឃាត់​វិញ​ដដែល​ហើយ​ហំ​ហាន​ជាង​មុន​ទៅ​ទៀត​។ តាម ប្រភព​ពី​អ្នក​លេង​ឆ្នោត​បានឲ្យ ដឹងថា ម្តងនេះ​ចែ​ម៉ាច​ជួល​ទី តាំង​ថ្មី​តែ​ឋិត​នៅតាម​ផ្លូវ​ឌឿងហែម​ដដែល​នេះ​ទេ​គ្រាន់តែ ប៉ែក​ខាងកើត​ជ្រុង​ខាងត្បង​សណ្ឋា គារ​ជាលី​ចម្ងាយ​ប្រមាណ ជា​១៥០​ម៉ត្រ ពី​ទីតាំង​ចាស់ ប៉ុណ្ណោះ​។

​ការចេញមុខ​រកស៊ី កត់​ចាក់​កន្ទុយលេខ​យួន​របស់​ចែ​ម៉ា​ចនេះ ត្រូវបាន​ក្រុម​អ្នក លេងឆ្នោ​តឲ្យដឹងថា គាត់​ពិត ជា​កាក់កប​ចំណេញ​សម្បើម ណាស់​ក្នុង​១​ថ្ងៃៗ​មាន​អ្នកខ្លះ ចាញ់​រាប់រយ​រាប់ពាន់​ដុល្លារ អាមេរិក​ក៏​មាន​ដែរ ។

​លើសពី នេះ​ទៀត​ចែ​ម៉ាច​ធ្លាប់​បាន​អួត ប្រាប់​អ្នក​លេងឆ្នោត​ថា គាត់​បើក​កត់​កន្ទុយលេខ​នេះ គឺ​ស៊ីឈ្នួល​ទទួលបាន​ប្រាក់ខែ ពី​មេ​ធំ​រាល់​ខែ​ប៉ុណ្ណោះ មិនមែន បើក​ស៊ីសង​ខ្លួនឯង​ទេ ឯ​រឿង ខុសច្បាប់​ឬ​ត្រូវ​ច្បាប់ គឺ​មេ​ធំ​ជា អ្នកទទួលខុសត្រូវ (six)?​។ គេ កំពុងតែ​ឆ្ងល់​ថា តើ​មេ​ធំ​ណា មួយ​នៅ​រា​ធានី​ភ្នំពេញ​នេះ​ដែល ថ្លើមធំ​ហ៊ាន​បើក​ល្បែង​ឆ្នោត កន្ទុយលេខ​យួន​ប្រឆាំង​នឹង​បទ បញ្ជា​សម្តេច​តេជោ​សែន ? ហើយ​ហ៊ាន​ជួល​កូន​កញ្រែង​តូចៗ​ឲ្យ​ដើរក​ត់​ឆ្នោត​ពេញ​ផ្សារ​ដូច​ចែ​ម៉ាច​ជា​ដើ់ម​នេះ ។

​ជុំវិញ​សេចក្តីរាយការណ៍​របស់​ប្រជា ពលរដ្ឋ​ខាងលើនេះ មិន​អាច​ទំនាក់ទំនង​សុំ​ការបំភ្លឺ ពី​ចែ​ម៉ាច​បានទេ ព្រោះ​ពុំ​មាន លេខ​ទូរស័ព្ទ ។ សេចក្តីរាយការណ៍​អំពី​បន​ល្បែងស៊ីសង ខុសច្បាប់ ពិសេស​ទីតាំង​កត់ ឆ្នោត​របស់​ចែ​ម៉ាច​ខាងលើនេះ  សង្ឃឹមថា អាជ្ញាធរ​និង​សម​ត្ថ កិច្ច​ខណ្ឌទួលគោក ពិសេស ប៉ុស្ត៍​រដ្ឋបាល​នគរបា​ល​សង្កាត់ ផ្សារ​ដេប៉ូ​ទី​៣ និង​លោក​ចៅ សង្កាត់​ចុះ​បោស​សំអាត​ក្នុង មូលដ្ឋាន​ជាមិនខាន​ដើម្បី​អនុវត្ត ឲ្យមាន​ប្រសិទ្ធភាព​នូវ​គោល នយោបាយ​ភូមិ ឃុំ សង្កាត់​មាន សុវត្ថិភាព​៕

che mach (2) che mach (1)

 

 

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.