ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ដោយអនុវត្តតាមអនុសាស​ន៍និងការ​ឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេ​នីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ==> វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធី «ពិពណ៌កម្រងស្នាដៃសិស្ស» ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការច្នៃប្រឌិត ==> កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៦នាក់ ពាក់ព័ន្ធករណីលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស និង ករណីទាត់ធាក់កាប់ប្លន់យកម៉ូតូមាន ចំនួន០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី ==> កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០

លោកជំទាវ ម៉ៅ ម៉ា​ល័យ កែ កឹម​យ៉ាន សម្ពោធ​សាលា ១ ខ្នង​មាន ៥ បន្ទប់​ចំណាយ​ថវិកា អស់​ជាង​១០០.០០០​ដុល្លា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បន្ទាយមានជ័យ ៖ លោកជំទាវ ម៉ៅ ម៉ា​ល័យ កែ កឹម​យ៉ាន សម្ពោធ​សាលា​១​ខ្នង​មាន​៥​បន្ទប់ ចំណាយ​ថវិកា​អស់​ជាង​១០០.០០០​ដុល្លា ដែល​បានមកពី​ការចូលរួម​របស់​សប្បុ​រ​សជន ដើម្បី​ឲ្យ​កូនចៅ​ពលរដ្ឋ​រៀន​នៅ​ជិត​ផ្ទះ ។​

​ពិធី​សម្ពោធ​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ខេត្ត​បន្ទាយមានជ័យ និង​សិស្ស លោកគ្រូ និង​ប្រជាពលរដ្ឋ​ជាច្រើន​នាក់ កាល​ថ្ងៃទី​៣ ខែ​ឧសភា ឆ្នាំ​២០១៧ ស្ថិតនៅក្នុង​ភូមិ​ចែ ឃុំ​ទ្រាស ស្រុក​ស្វាយ​ចែក ខេត្ត​បន្ទាយមានជ័យ ។​

​លោក អិន សូ​ល បាន​បញ្ជាក់ទៀតថា ដោយសារ​ក្មេងៗ​នៅក្នុង​ភូមិ​នេះ​មាន​ផលវិបាក ក្នុង​ការរៀនសូត្រ​ខ្លាំង ពេក​អ្នកភូមិ​ទាំងអស់​ក៏​បាន​សំណូមពរ​ដល់​លោកជំទាវ ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន ឲ្យជួយ​កសាង​សាលា​១​ខ្នង នៅក្នុង​ភូមិ​ចែង​នេះ ដើម្បី​សំរួល​ការរៀន​សូ​របស់​ក្មេងៗ នៅក្នុង​ភូមិ​នេះ ។ ដោយសារ​មើលឃើញ​អំពី​ទុក្ខលំបាក​របស់​សិស្ស​ក្នុងភូមិ​នេះ លោកជំទាវ​ក៏​បាន​សន្យាថា នឹង​ជួយ​កសាង​សាលា​១​ខ្នង​មាន ៥ បន្ទប់ ដែល​ជា​ថវិកា របស់​លោកជំទាវ​ផ្ទាល់ ។​

​លោក អិន សូ​ល បាន​បញ្ជាក់ទៀតថា ដោយ​មាន​ការយកចិត្ត​ទុកដាក់​ខ្លាំង​ធ្វើ​ឲ្យ​សាលា​១​ខ្នង​នេះ មាន​ការសាងសង់​ភ្លាមៗ កសាង​តែ​រយៈពេល​កន្លះ​ឆ្នាំ ធ្វើ​រួចរាល់​ជា​ស្ថាប​ព​កសាង​នៅលើ​ដី​សហគមន៍ មាន​បណ្តោយ​ទំហំ​ផ្ទៃដី​៧០​ម៉ែត្រ គុណ​ទទឹង​៥២ ម៉ែត្រ ចំណាយ​អស់​ថវិកា​ចំនួន​ជាង​១០០.០០០​ដុល្លា ។ ក្នុងនោះ ក៏​បាន​ចាក់ដី​បំពេញ​ទីធ្លា ចាក់ដី​ធ្វើ​ផ្លូវ និង​ធ្វើ​របង​ជុំវិញ​សាលា​ជាដើម ។

​លោក អិន សូ​ល បញ្ជាក់ទៀតថា សាលា​នេះ ក្រោយពី​ធ្វើ​រួចរាល់​ហើយ​បាន​ដាក់ ឈ្មោះ​សាលាបឋមសិក្សា​តេជោ ហ៊ុន សែន ទួល​ប្រសាទ​ដែល​អាច​ឲ្យ​សិស្ស​ចូល​មក​រៀន​បាន​ចំនួន​២០០​នាក់ ក្នុងភូមិ​នេះ​ទាំងអស់​តែ​ម្តង ។ លុះ​នៅ​ល្ងាច​ថ្ងៃ​ទី​៣ ខែ​ឧសភា ឆ្នាំ​២០១៧ លោកជំទាវ ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន ប្រធានកិត្តិយស​សមាគម​ន៍​នារី​កម្ពុជា ដើម្បី​សន្តិភាព​និង​អភិវឌ្ឍ ។​

​លោក អ៊ុំ រាត្រី អភិបាលរង​ខេត្ត​បន្ទាយមានជ័យ​អមដំណើរ​ដោយ​មន្ត្រី​អ្នកមុខអ្នកការ​ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​ជាច្រើន​នាក់ បាន​ចូលរួម​សម្ពោធ​សាលាបឋមសិក្សា​តេជោ ហ៊ុន សែន ទួល​ប្រសាទ​នេះ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ។ ក្នុងនោះ លោកជំទាវ ម៉ៅ ម៉ា​ល័យ បានធ្វើការ​វាយ​តំលៃ​ខ្ពស់​ថា ជាង​ធ្វើ​បាន​ល្អ​ផ្ចិត​ផ្ចង់ ធ្វើតាម​រចនាបទ​របស់​ខ្មែរ រឹងមាំ​អាច​ទទួលយកបាន ។​

​លោក អិន សូ​ល បាន​បញ្ជាក់ទៀតថា កសាង​សាលា​១​ខ្នង​នេះ ពេល​ដែល​សិស្ស​បាន​ចូល​សិក្សា ហើយ​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ចែង​ទាំងអស់​ឈប់​មាន​ការព្រួយបារម្ភ​អំពី​គ្រោះថ្នាក់​ផ្សេងៗ មិន​ដូច​មុន​ទៀតឡើយ ។ ក្នុងនោះ លោកជំទាវ ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន បានធ្វើការ​ផ្តាំផ្ញើរ​ដល់​ប្រជាពលរដ្ឋ នៅក្នុង​ភូមិ​ចែង​ទាំងអស់​ក្រោយពេល​ទទួលបាន​សាលា​១​ខ្នង​នេះ​កូនចៅ​បាន​ចូល​សិស្សា ហើយ​ត្រូវ​ចេះ​ជួយ​ថែរក្សា​សាលា​១​ខ្នង​ឲ្យបាន​គង់វង់ ដើម្បី​ទុក​ឲ្យ​សិស្ស​ជំនាន់​ក្រោយៗ បាន​ចូលរៀន​បន្ត​ទៀត ព្រោះ​សាលា​១​ខ្នងៗ វា​ចំណាយលុយ​អស់​ច្រើន​ណាស់ ៕

 

img20170504s3 (6) img20170504s3 (7) img20170504s3 (8) img20170504s3 (9) img20170504s3 (10) img20170504s3 (11) img20170504s3 (5)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.