ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម ==> លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញនូវផែនការលម្អិត ដល់ថ្នាក់ដឹកនាំគោលដៅសំខាន់ៗ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ==> អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦

កម្លាំង​សមត្ថកិច្ច​ចម្រុះ​១​ក្រុម ដឹកនាំ​ដោយ​រដ្ឋបាល​ព្រៃឈើ​រាជធានី​ភ្នំពេញ បាន​ចុះ​ទៅ​អនុវត្ត​ដីកា​បង្កក​ទ្រព្យសម្បត្តិ របស់​ឈ្មួញ​ដែល​រកស៊ី​កែច្នៃ​សំណាក​សត្វព្រៃ​ដោយ​ល្មើសច្បាប់

កម្លាំង​សមត្ថកិច្ច​ចម្រុះ​១​ក្រុម ដឹកនាំ​ដោយ​រដ្ឋបាល​ព្រៃឈើ​រាជធានី​ភ្នំពេញ បាន​ចុះ​ទៅ​អនុវត្ត​ដីកា​បង្កក​ទ្រព្យសម្បត្តិ របស់​ឈ្មួញ​ដែល​រកស៊ី​កែច្នៃ​សំណាក​សត្វព្រៃ​ដោយ​ល្មើសច្បាប់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ​១​ក្រុម ដឹកនាំ​ដោយ​រដ្ឋបាល​ព្រៃឈើ​រាជធានី​ភ្នំពេញ បាន​ចុះ​ទៅ​អនុវត្ត​ដីកា​បង្កក​ទ្រព្យសម្បត្តិ របស់​ឈ្មួញ​ដែល​រកស៊ី​កែច្នៃ​សំណាក​សត្វព្រៃ​ដោយ​ល្មើសច្បាប់ ក្រោយ​ពី​ការឃាត់ខ្លួន​ឈ្មួញ​ខាងលើ​នោះ បាន​ម្នាក់ ហើយ​កម្លាំង​បាន​ដកហូត​វត្ថុតាង​សំណាក​សត្វព្រៃ​កម្រ​ច្រើន​មុខ មានដូចជា​ភ្លុក​ដំរី ចែកាច់ ជាដើម នៅក្នុង​ផ្ទះ​ឈ្មួញ​។​

​ដោយ​នៅក្នុង​ខណៈនោះ អ្វី​ជា​ការកត់សម្គាល់ គឺ​នៅ​ពេល​ភ្នាក់ងារ​សារព័ត៌មាន និង​អ្នកសារព័ត៌មាន​ដ៏ទៃទៀត បាន​ចុះ​ទៅ​ថតរូប​យក​ព័ត៌មាន ដោយ​ខាង​មន្ត្រីរដ្ឋបាល​ព្រៃឈើ ដែល​ជា​ម្ចាស់​ករណី​ពុំ​បាន​ហាមឃាត់​ឡើយ និង​រីករាយ​ផ្ដល់​ព័ត៌មាន​ជូន​ភ្នាក់ងារ ប៉ុន្តែ​បែរជា​លោក ប៊ុន ណា​រុំ អភិបាលរង​ខណ្ឌ​ដង្កោ ហាក់​មិន​សប្បាយចិត្ត​ទាល់តែសោះ ដោយ​ពុំ​ដឹងថា ជា​អ្នក​កាង​បទល្មើស ឬ​ទទួលបាន​ផលប្រយោជន៍ ពី​ឈ្មួញ​ខាងលើ​នោះ បែបណា​ទេ ស្រាប់តែ​និយាយ​គំរាម​មិន​ឲ្យ​ផ្សាយ​ព័ត៌មាន​នេះ​ទៅវិញ ដោយ​និយាយថា «​ថត​បាន​តែ​ហាម​ផ្សាយ បើ​ហ៊ាន​ផ្សាយ និង​ទទួលខុសត្រូវ​ដោយ​ខ្លួនឯង​»​។​

​មិនតែប៉ុណ្ណោះ បាន​ឲ្យ​កូន​ចៅមក​ថតរូប​អ្នកកាសែត​វិញ​ថែម​ទៀត​ផង ដោយ​ពុំ​ដឹង​ថា​លោក ប៊ុន ណា​រុំ អភិបាលរង​ខណ្ឌ​ដង្កោ​រូបនោះ មាន​គោលបំណង​អ្វី​មកលើ​អ្នកកាសែត​ឡើយ​។​

​ការចុះអនុវត្ត​ដីការ​នេះ បាន​ធ្វើឡើង​កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​០៦ ខែ​មេសា ឆ្នាំ​២០២២ ដែល​ស្ថិតនៅ​ចំណុច​ផ្ទះ​លេខ​៣៨ ផ្លូវ​លេខ​១១B ភូមិ​កណ្ដាល សង្កាត់​រលួស​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​យោង​តាម​សមត្ថកិច្ច បាន​ប្រាប់ឲ្យដឹង​ថា កាលពី​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០២២ ក្រោយពី​ធ្វើការ​ស្រាវជ្រាវ​រកឃើញ​បទល្មើស​ហើយ កម្លាំង​រដ្ឋបាល​ព្រៃឈើ​រាជធានី​ភ្នំពេញ បាន​ចុះ​ទៅ​ធ្វើ​ការឆែកឆេរ​ទីតាំង​ខាងលើ ហើយ​ខណៈនោះ កម្លាំង​សមត្ថកិច្ច​បាន​ធ្វើ​ការឃាត់​ខ្លួន​ម្ចាស់ផ្ទះ​ម្នាក់​ឈ្មោះ ឡា សេង​ងួន ភេទ​ប្រុស អាយុ ៤២​ឆ្នាំ ដែល​ជា​ឈ្មួញ​ធ្វើ​ពាណិជ្ជកម្ម​សន្និធិ កែច្នៃ​សំណាក​សត្វព្រៃ​ក្នុង​ក្រុម​កម្រ និង​ជិត​ផុត​ពូជ​។​

​ចំណែកឯ​អ្នកពាក់ព័ន្ធ ៣​នាក់​ទៀត​កំពុង​រត់គេចខ្លួន ដែល​ក្នុងនោះ​ទី​១៖ ម្ចាស់​គណនី​ធនាគារ​ឈ្មោះ Sok Theara ស្នាក់នៅ​ផ្ទះ​សិប្បកម្ម​ឈើ​ម្ដុំ​ហ្គ្រែ​ន​ភ្នំពេញ ជិះ​រថយន្ត​ម៉ាក​ហ្វ័​ត Piup ស៊េរី​ឆ្នាំ​២០១២ ពណ៌​ស ពាក់​ស្លាក​លេខ 0449 ទី​២-​ម្ចាស់​គណនី​ធនាគារ ឈ្មោះ លី ហេង​ហួរ ស្នាក់នៅ​ម្ដុំ​ក្រោយ​វត្ត​និរោធ​ន៍ និង​មាន​តូប​លក់ដូ​អីវ៉ាន់​ឈ្មោះ ម៉ែ​អា​ម៉ី តូប​លេខ​២ ផ្សារ​ទួល​ទំពូង ដែល​មាន​ភ្លុក​ដំរី​សម្រាប់​លក់​ឲ្យ​ម៉ូយ និង​ទី​៣៖ ម្ចាស់​គណនី​ធនាគារ​ឈ្មោះ សី ហួរ ។​

​សមត្ថកិច្ច​បាន​បន្ត​ឲ្យដឹង​ទៀតថា លុះដល់​ព្រឹក​ថ្ងៃទី​០៦ ខែ​មេសា ឆ្នាំ​២០២២​នេះ រដ្ឋបាល​ព្រៃឈើ​រាជធានី​ភ្នំពេញ រួម​ជាមួយ​កម្លាំង​ចម្រុះ​ពាក់ព័ន្ធ​ផ្សេងទៀត ដែល​ដឹកនាំ​ដោយ​លោក ហម សារាវុធ អនុប្រធាន​រដ្ឋបាល​ព្រៃឈើ បាន​ចុះ​ទៅ​អនុវត្ត​ដីកា​បង្កក​ទ្រព្យ​សម្បត្ត​លេខ​៤០ អ ដ ប ទ ចុះ​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០២២ របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​បង្ក​ទ្រព្យសម្បត្តិ​របស់​ឈ្មោះ ឡា សេង​ងួន ដែល​ក្នុងនោះ រួមមាន​ផ្ទះ និង​សម្ភារៈ​ផ្សេងៗ​ទៀត ហាម​ឲ្យ​លក់ដូរ ផ្ទេរ​កម្មសិទ្ធិ ជួល បញ្ចាំ និង​ធ្វើ​អំណោយ​ផ្សេងៗ រហូត​មាន​ដីកា​សម្រេច​ថ្មី​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច​បាន​បញ្ជាក់​ទៀតថា តាម​ការស្រាវជ្រាវ​ផ្ទះ​ខាងលើ គឺ​បានមកពី​ផល​ធ្វើ​ពាណិជ្ជកម្ម សន្និធិ​កែច្នៃ​សំណាក​សត្វព្រៃ​ក្នុង​ក្រុម​កម្រ និង​ជិត​ផុត​ពូជ ដែល​សមត្ថកិច្ច​រកឃើញ​ថា​ធ្វើឡើង​កាលពី​អំឡុង​ចុងឆ្នាំ​២០១៩ ដល់​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០២២ បទល្មើស​នេះ មានចែង​តាម​មាត្រា​៩៦ កថាខណ្ឌ​១ ចំណុច​ទី​១៧ និង​ចំណុច​ទី​១៩ មាត្រា​៩៨ កថាខណ្ឌ​១ ចំណុច​ទី​១២ នៃ​ច្បាប់​ស្ដីពី​ព្រៃឈើ និង​មាត្រា​២៩​ថ្មី​១ នៃ​ច្បាប់​វិសោធនកម្ម មា​ត្រ​៣ មា​ត្រ​២៩ និង​មាត្រា​៣០ នៃ​ច្បាប់​ស្ដី​ពី​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ដែល​ប្រកាស​ឲ្យប្រើ​តាម​ព្រះរាជក្រម​លេខ​នស​/​រក​ម​/០៦១/០០៦ ចុះ​ថ្ងៃ​ទី​ចុះ​ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ​២០១៣៕

            

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.