ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម ==> លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញនូវផែនការលម្អិត ដល់ថ្នាក់ដឹកនាំគោលដៅសំខាន់ៗ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ==> អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦

អ្នកសារព័ត៌មានជាតិជាង២០០នាក់ចូលជួបសម្លែងការអបអរសារ ឯកឧត្តម ​ខៀវ កាញា​រី​ទ្ធ ជូនពរឆ្នាំថ្មី ឆ្នាំខាល ឆ្នាំ២០២២ និង ក្នុងឱកាស់ដែល ឯកឧត្តម រដ្ឋមន្ត្រី ទទួលបាន បត្របណ្ឌិតកិត្តិយស គរុកោសល្យសារព័ត៌មានមនុស្សសាស្ត្រ និងសង្គមសាស្ត្រ ពីសាកលវិទ្យាល័យ រ៉ាច្ចមុងឃុន តិចណូឡូជី ប្រាណាខន នៃព្រះរាជាណាចក្រថៃ និងប្រទានដោយផ្ទាល់ពី ព្រះអង្គម្ចាស់ក្សត្រីយ៍ មហាចក្រី សិរិនថន

អ្នកសារព័ត៌មានជាតិជាង២០០នាក់ចូលជួបសម្លែងការអបអរសារ ឯកឧត្តម ​ខៀវ កាញា​រី​ទ្ធ ជូនពរឆ្នាំថ្មី ឆ្នាំខាល ឆ្នាំ២០២២ និង ក្នុងឱកាស់ដែល ឯកឧត្តម រដ្ឋមន្ត្រី ទទួលបាន បត្របណ្ឌិតកិត្តិយស គរុកោសល្យសារព័ត៌មានមនុស្សសាស្ត្រ និងសង្គមសាស្ត្រ ពីសាកលវិទ្យាល័យ រ៉ាច្ចមុងឃុន តិចណូឡូជី ប្រាណាខន នៃព្រះរាជាណាចក្រថៃ និងប្រទានដោយផ្ទាល់ពី ព្រះអង្គម្ចាស់ក្សត្រីយ៍ មហាចក្រី សិរិនថន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

អ្នកសារព័ត៌មានជាតិជាង២០០នាក់ចូលជួបសម្លែងការអបអរសារ ឯកឧត្តម ​ខៀវ កាញា​រី​ទ្ធ ជូនពរឆ្នាំថ្មី ឆ្នាំខាល ឆ្នាំ២០២២ និង ក្នុងឱកាស់ដែល ឯកឧត្តម រដ្ឋមន្ត្រី ទទួលបាន បត្របណ្ឌិតកិត្តិយស គរុកោសល្យសារព័ត៌មានមនុស្សសាស្ត្រ និងសង្គមសាស្ត្រ ពីសាកលវិទ្យាល័យ រ៉ាច្ចមុងឃុន តិចណូឡូជី ប្រាណាខន នៃព្រះរាជាណាចក្រថៃ និងប្រទានដោយផ្ទាល់ពី ព្រះអង្គម្ចាស់ក្សត្រីយ៍ មហាចក្រី សិរិនថន

ភ្នំពេញ : សមាគមអ្នកសារព័ត៌មាន​អេឡិចត្រូនិក អឹម អេស ជេ នា​ព្រឹក​ថ្ងៃទី​០៦ ខែ​មេសា ឆ្នាំ​២០២២ នៅ​សាលប្រជុំ​ក្រសួង​ព័ត៌មាន ឯកឧត្តម​ខៀវ កញា​រី​ទ្ធ ដែលដឹកនាំដោយឯកឧត្តម ម៉េង សោភ័ណ្ឌ ប្រធានសមាគមអ្នកសារព័ត៌មានជាតិជាង២០០នាក់ចូលជួបសម្លែងការសូមអបអរសាទរគោរពជូនឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសដែល ឯកឧត្តម ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស គរុកោសល្យសារព័ត៌មានមនុស្សសាស្ត្រ និងសង្គមសាស្ត្រ ពីសាកលវិទ្យាល័យ រ៉ាច្ចមុងឃុន តិចណូឡូជី ប្រាណាខន នៃព្រះរាជាណាចក្រថៃ។

ឯកឧត្តម ម៉េង សោភ័ណ្ឌ ប្រធានសមាគមអ្នកសារព័ត៌មានជាតិជាង២០០នាក់

សូមគោរពជូន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន
ឯកឧត្តម រដ្ឋមន្ត្រី ជាទីគោរពដ៏ខ្ពង់ខ្ពស់!

យើងខ្ញុំជា ថ្នាក់ដឹកនាំ សមាជិក សមាជិកា ឯកឧត្តម ម៉េង សោភ័ណ្ឌ ប្រធាន

សមាគមអ្នកសារព័ត៌មានព័ត៌មាន​អេឡិចត្រូនិក អឹម អេស ជេ

សូម ចូលរួមអបអរសាទរយ៉ាងក្រៃលែងចំពោះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាស ដែល ឯកឧត្តម រដ្ឋមន្ត្រី ទទួលបាន បត្របណ្ឌិតកិត្តិយស គរុកោសល្យសារព័ត៌មានមនុស្សសាស្ត្រ និងសង្គមសាស្ត្រ ពីសាកលវិទ្យាល័យ រ៉ាច្ចមុងឃុន តិចណូឡូជី ប្រាណាខន នៃព្រះរាជាណាចក្រថៃ និងប្រទានដោយផ្ទាល់ពី ព្រះអង្គម្ចាស់ក្សត្រីយ៍ មហាចក្រី សិរិនថន។

ការទទួលសញ្ញាបត្រនេះ គឺជាកិត្តិយសដ៏ឧត្តុងឧត្តម និងជាសក្ខីភាពទទួលស្គាល់នូវគុណបំណាច់ ដ៏ធំធេងរបស់ ឯកឧត្តម រដ្ឋមន្ត្រី ដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដឹកនាំវិស័យ ព័ត៌មាននិងការផ្សព្វផ្សាយនៅកម្ពុជា។

ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លាបំផុតនេះ យើងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ សូមទទួលបាននូវសុខភាពល្អ អាយុយឺនយូរ និងសូមប្រកបដោយពុទ្ធពរ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូម ឯកឧត្តម រដ្ឋមន្ត្រី មេត្តាទទួលនូវសេចក្តីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅអំពីយើងខ្ញុំទាំងអស់គ្នា។

នៅក្នុង​ពិធី​សំណេះសំណាល​ការងារ​ជាមួយ​សមាជិក សមាជិកា​សមាគម​សារព័ត៌មាន​អេឡិចត្រូនិក អឹម អេស ជេ នា​ព្រឹក​ថ្ងៃទី​០៦ ខែ​មេសា ឆ្នាំ​២០២២នេះផងដែរ ឯកឧត្តម​ខៀវ កញា​រី​ទ្ធ បាន​មានប្រសាសន៍ ណែនាំ​ដល់​សមាជិកសមាគម​ថា​៖​ក្រមសីលធម៌​និង​វិជ្ជាជីវៈ​សារព័ត៌មាន គឺជា​អាវ​ក្រោះ​របស់​អ្នកកាសែត​។​

​ពិធី​សំណេះសំណាល​មួយ​នេះ មាន​ចាងហ្វាង​និង​អ្នក​យក​សារព័ត៌ បាន​លើកឡើង​ជា​សំណូមពរ​និង​ចម្ងល់​មួយចំនួន​សុំ​ឲ្យ​ឯកឧត្តម​រដ្ឋមន្ត្រី​ជួយ​អន្តរាគមន៍ និង​បកស្រាយ​សំណួរ មានដូចជា​សុំ​កុំឲ្យ​មាន​ការយក​ពន្ធចំពោះ​អ្នកសារព័ត៌មាន សុំ​ឲ្យ​មន្ទីរ អង្គភាព​ជួយ​ផ្តល់​ព័ត៌មាន​តាម​កា​រ​​ស្នើ​សុំ​របស់​អ្នកកាសែត​ផង ចំណែក​ចំពោះ​កាត​ ​អ្នកកាសែត ដែល​ប្រធាន​អង្គភាព​ចេញ​ឲ្យប្រើ​ប្រាស់​សុំ​ឲ្យ​ស្ថាប័ន​រដ្ឋាPibalទទួលស្គាល់ផង​ មិនមែន​កាតចេញពី​ក្រសួង​ ទើប​ទទួល​ស្គាល់ រីឯ​រាល់​បទ​ ​ល្មើស​ដែល​កាសែត​រាយការណ៍​ទៅ គឺ​សមត្ថកិច្ច​មិនសូវ​យកចិត្តទុកដាក់​ចាត់វិធានការ​ផ្លូវច្បាប់​។​

​ចំពោះ​សំណួរ និង​សំណូមពរ​ខាងលើ​លោក ផុស សុវណ្ណ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍ បានរ​បកស្រាយ​ចំណុច​មួយចំនួន​ក្រៅពី​នោះ​ឯកឧត្តម ខៀវ កញា​រី​ទ្ធ បានបញ្ជាក់​ថា​ធ្វើ​ជា​អ្នកកាសែត​ត្រូវអនុវត្ត​តាម​ក្រម​សីលធម៌ វិជ្ជាជីៈឲ្យ​បាន​ច្បាស់លាស់ និង​មាន​សាមគ្គីភាព​រវាង​អ្នកកាសែត​ដូចគ្នា ព្រោះ​វា​ជា​អាវ​ក្រោះ​
​សម្រាប់​ការពារ​អ្នក​ប្រកប​វិជ្ជាជីវៈ​ដូចគ្នា​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ណែនាំ​ទៀតថា «​ជា​អ្នកកាសែត​ត្រូវមាន​ចំណេះដឹង កុំ​សរសេរ​ព័ត៌មាន​​មិន​ពិត ព័ត៌មាន​ក្លែងក្លាយ​បំពុល​សង្គម កុំ​សរសេ​រស​ទៅ​ជា​ខ្មៅ ខ្មៅ​ទៅ​ជាស​។ ជា​អ្នកកាសែត​មិនមែន​ជា​កាត់ក្តី​ឲ្យ​អ្នកណាឈ្នះ អ្នកណា​ចាញ់​ទេ​ព្រោះ​យើង​មិនមែន​ជា​អាជ្ញាធរ ឬ​ជា​សមត្ថកិច្ច​ទេ​។ ​យក​ល្អ​អង្គភាព​សារព័ត៌មាន​ធំៗ មាន​សមាជិក​ច្រើន​នាក់​គួរ​មាន​មេធាវី​ម្នាក់​ជួយ​ជា​យោបល់​ពេល​សមាជិក​ណា​ម្នាក់​ឬ​ច្រើន​នាក់​មាន​បញ្ហា​ជា​យថាហេតុ​»​។

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់ថា មន្ទីរ​​អង្គភាព​នានា មិន​មាន​សិទ្ធិ​ប្តឹង​អ្នកកា​សែត​ក្រោយពេល​គេ​សរសេរ​សុំទោស​រួច គឺ​តាម​ច្បាប់​មុន​ប្តឹង​សុំ​ឲ្យ​អ្នកកាសែត​រូបនោះ សុំ​កែតម្រូវ ឬ​ទោស​ជា​សា​ធា​រណះ បើ​គេ​មិន​សុំ​ទោស​ឫ​កែតម្រូវ​ទេ ទើប​អាច​ប្តឹង​អ្នកកាសែត​បាន​។

​ចំពោះ​អ្នកកាសែត ដែល​សរសេរ​បរិហារកេ្តរិ៍​អ្នកដទៃ ឬ​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​នានា​មិន​អាច​ជួយ​បាន​ទេ ព្រោះ​ជា​បទល្មើស​ព្រហ្មទណ្ឌ​គេ​អាច​ប្តឹង​យើង​បាន​។

​ក្នុង​ឪ​កាស​នេះ លោក​បណ្ឌិត ម៉េង សុភ័ណ​ អគ្គនាយក​សមាគម​សារព័ត៌មាន​អេឡិចត្រូនិក អឹម អេស​ជេ បា​អាន​របាយការណ៍​បូកសរុប​ការងារ​ឆ្នាំ​២០២១ និង​លើ​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ​២០២២ ដោយ​បាន​បញ្ជាក់ថា នា​បណ្តា​ឆ្នាំ​កន្លង​​មកនេះ សមាគម​បាន​ចែករំលែក​បទ​​ពិសោធន៍​ការងារ​ដល់​សមាជិក និង​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្សេងៗ ដែល​សមាជិក​បាន​ជួបប្រទះ​ក្នុងពេល​បំពេញវិជ្ជា​ជី​វះ​បម្រើ​មហាជន ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ ឬ​អ្នកកាសែត​មិនមែន​ជា​សមាជិកសមាគម​ក៏​
​បាន​ជួយ​ដោះស្រាយ​បញ្ហា​ផ្លូវ​ច្បា ប់​ដែល​ពួកគាត់​បាន​ជួបប្រទះ ជាពិសេស​រង​ការចោទប្រកាន់​និង​ត្រូវ​តុលាការ​ឃុំខ្លួន​ពី​បទ​ព្រហ្មទណ្ឌ​។

​ក្រៅ​ពី​ជួយ​អ្នកសារព័ត៌មាន​សមាគម​ក៏​​បាន​ចូលរួមចំណែក​ជាមួយ​រា​រដ្ឋាភិបាល​​ដើម្បី​កាត់បន្ថយ​ការលំបាក​របស់​ប្រជា​​ពលរដ្ឋ​នៅ​តាម​តំបន់​ឆ្ងាយ​ដាច់​ស្រយា​​ល​មួយចំនួន​តាមរយះ​សកម្មភាព​មនុស្ស​​ធម៌​ដោយ​សមាគម​ជួយ​ផ្តល់​ជា​ជំនួយ​​មាន​គ្រឿងឧបភោគ និង​បរិភោគ​ដល់​ជន​ចាស់ជរា​ទីទ័លក្រ​នៅក្នុង​ខេត្ត​មួយចំនួន​​ដូចជា​ខេត្ត​ព្រៃវែង កំពង់ឆ្នាំង បាត់ដំបង​ បន្ទាយមានជ័យ​និង​ខេត្ត​កោះកុង​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.