ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម ==> លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញនូវផែនការលម្អិត ដល់ថ្នាក់ដឹកនាំគោលដៅសំខាន់ៗ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ==> អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦

ឯកឧត្តមរដ្ឋមន្ត្រី និងលោកស្រីនាយិកា ធនាគារពិភពលោកប្រចាំនៅកម្ពុជា បាននាំយកកូនមាន់ និងសម្ភារ:ចិញ្ចឹមមាន់ មកចែកជូនប្រជាពលរដ្ឋចំនួន ២៤គ្រួសារ និងធាតុចូលវារីវប្បកម្មចំនួន ៥គ្រួសារ នៅភូមិអណ្តូងត្រាំង ឃុំស្រម៉ ស្រុកជើងព្រៃ ខេត្តកំពង់ចាម

ឯកឧត្តមរដ្ឋមន្ត្រី និងលោកស្រីនាយិកា ធនាគារពិភពលោកប្រចាំនៅកម្ពុជា បាននាំយកកូនមាន់ និងសម្ភារ:ចិញ្ចឹមមាន់ មកចែកជូនប្រជាពលរដ្ឋចំនួន ២៤គ្រួសារ និងធាតុចូលវារីវប្បកម្មចំនួន ៥គ្រួសារ នៅភូមិអណ្តូងត្រាំង ឃុំស្រម៉ ស្រុកជើងព្រៃ ខេត្តកំពង់ចាម

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ត្រី និងលោកស្រីនាយិកា ធនាគារពិភពលោកប្រចាំនៅកម្ពុជា បាននាំយកកូនមាន់ និងសម្ភារ:ចិញ្ចឹមមាន់ មកចែកជូនប្រជាពលរដ្ឋចំនួន ២៤គ្រួសារ និងធាតុចូលវារីវប្បកម្មចំនួន ៥គ្រួសារ នៅភូមិអណ្តូងត្រាំង ឃុំស្រម៉ ស្រុកជើងព្រៃ ខេត្តកំពង់ចាម

អញ្ជើញចេញពីស្រុកស្ទឹងត្រង់ ឯកឧត្តមរដ្ឋមន្ត្រី និងលោកស្រីនាយិកា ធនាគារពិភពលោកប្រចាំនៅកម្ពុជា ព្រមជាមួយសហការី បាននាំយកកូនមាន់ និងសម្ភារ:ចិញ្ចឹមមាន់ មកចែកជូនប្រជាពលរដ្ឋចំនួន ២៤គ្រួសារ និងធាតុចូលវារីវប្បកម្មចំនួន ៥គ្រួសារ នៅភូមិអណ្តូងត្រាំង ឃុំស្រម៉ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលស្ថិតក្នុងគម្រោងសង្គ្រោះបន្ទាន់បណ្តាលមកពីការរីករាលដាលជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌគម្រោងពិពិធកម្មកសិកម្មកម្ពុជា។

លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ចាម បានបញ្ជាក់ថាខេត្តកំពង់ចាម មានកសិករចំនួន ១ ០៤២គ្រួសារទទួលបានការឧបត្ថម្ភគាំទ្រធាតុចូលផលិតកម្មសត្វ វារីវប្បកម្ម និងផលិតកម្មដំណាំ ពីគម្រោងឆ្លើយតបបន្ទាន់ជំងឺកូវីដ១៩ ក្នុងក្របខណ្ឌគម្រោងពិពិធកម្មកសិកម្មកម្ពុជា របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងនោះ ៖
– ទទួលផលធាតុចូលផលិតកម្មសត្វចំនួន ៥៩០គ្រួសារ
– ទទួលផលធាតុចូលផលិតកម្មដំណាំ ចំនួន ២១៩គ្រួសារ
– ទទួលផលធាតុចូលវារីវប្បកម្មចំនួន ១៥៨គ្រួសារ (ត្រី ១៣៨គ្រួសារ និងកង្កែប២០គ្រួសារ)

ចំពោះស្រុកជើងព្រៃមានកសិករចំនួន ៣០៩គ្រួសារ ក្នុងនោះ ៖
– កសិករទទួលកូនត្រី និងសម្ភារៈចិញ្ចឹម ៣០គ្រួសារ កសិករទទួលកូនកង្កែប និងសម្ភារៈចិញ្ចឹម ៣គ្រួសារ។
– កសិករទទួលកូនដំណាំ និងសម្ភារៈដាំដុះចំនួន ៥៦គ្រួសារ។
– កសិករទទួលកូនមាន់ និងសម្ភារៈចិញ្ចឹមចំនួន ២២០គ្រួសារ។

ដោយឡែក នៅឃុំស្រម៉រ ស្រុកជើងព្រៃ កសិករធាតុចូលផលិតកម្មសត្វ វារីវប្បកម្ម និងដំណាំចំនួន១១៨គ្រួសារ (ត្រី ៣០គ្រួសារ កង្កែប ៣គ្រួសារ ដំណាំ ២៦គ្រួសារ និងមាន់ ៨២គ្រួសារ)។
សម្រាប់រសៀលថ្ងៃនេះ ឯកឧត្តមរដ្ឋមន្ត្រី និងលោកស្រីនាយិកា បាននាំយកធាតុចូលកសិកម្ម មកចែកជូនកសិករដូចខាងក្រោម៖
– កសិករទទួលធាតុចូលដំណាំចំនួន ៥គ្រួសារ ដោយក្នុង១គ្រួសារទទួលបាន ៖ កូនបន្លែ ៤០០ដើម និងត្រេ ២ផ្ទាំង ២ សំណាញ់ ១០ គក្រ និងជីលាមកសត្វ ១៥០គក្រ។
– កសិករចំនួន ២៤គ្រួសារ ទទួលបានធាតុចូលផលិតកម្មសត្វ មាន៖ ទ្រូងធំ ១ខ្នង (២,៥០មX៤ម) កូនមាន់ ៧០ក្បាល ស្នូកទឹក ស្នូកចំណាំៈ ចំណាំៈ ៥០គក សំណាញ់ ៥គក
និងថ្នាំ ១ឈុត។
– កសិករទទួលធាតុចូលវារីវប្បកម្ម ក្នុង១គ្រួសារទទួលបាន ៖ កូនត្រី/កូនកង្កែបៈ១០០០ក្បាល
តង់ប្លាស្ទិកៈ ១ផ្ទាំង ចំណី ៨បាវ= ២៤០គក និងថ្នាំ ៣កញ្ចប់។

ភ្ជាប់ជាមួយជំនួយឧបត្ថម្ភជាកូនមាន់ កូនត្រី កូនកង្កែប កូនបន្លែ និងធាតុចូលផ្សេងៗទៀត ដែលបានយកមកចែកជូនកសិករនារសៀលថ្ងៃនេះ ឯកឧត្តមរដ្ឋមន្ត្រី និងលោកស្រីនាយិកាបានលើកទឹកចិត្តដល់ក្រុមការងារ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងជាពិសេសបងប្អូនប្រជាកសិករឲ្យខិតខំយកចិត្តទុកដាក់ចិញ្ចឹម មើលថែរទាំសត្វ ត្រី និងដំណាំឲ្យបានល្អ ព្រោះវានឹងផ្តល់ផលជាស្បៀងសម្រាប់ដោះស្រាយបញ្ហាជីវភាពប្រចាំថ្ងៃរបស់បងប្អូន។ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យកសិករ ថាបើមានបញ្ហាទាក់ទងនឹងបច្ចេកទេសចិញ្ចឹម ជំងឺ និងការមើលថែរ សូមទាក់ទងទៅមន្រ្តីគម្រោង ឬមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាបន្ទាន់ដើម្បីសុំអន្តរាគមន៍ពីមន្រ្តីជំនាញ។ ក្រៅពីការងារចិញ្ចឹម និងដាំដំណាំ ក៏ត្រូវយកចិត្តទុកដាក់អំពីសុខភាព និងការសិក្សារបស់កូនៗ និងចៅៗផងដែរ ជា ពិសេសអនាម័យក្នុងការរស់នៅ និងអនុវត្តឲ្យបាននូវវិធានការ ៣កុំ និង ៣ការពារ។ លោកស្រីនាយិកា ក៏បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់ គិតគូដោះស្រាយ និងស្វែងរកថ្នាំវ៉ាក់សាំងការពារជំងឺកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋបានគ្រប់ៗគ្នា ធ្វើឲ្យស្ថានភាពនៃការឆ្លងរីករាលដាលត្រូវបានធ្លាក់ចុះជាបន្តបន្ទាប់ ហើយសកម្មភាពរបស់សង្គម ត្រូវបានបើកឲ្យដំណើរការតាមគន្លងប្រក្រតីភាពថ្មី បានយ៉ាងល្អប្រសើរ។

           

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.