ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម ==> លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញនូវផែនការលម្អិត ដល់ថ្នាក់ដឹកនាំគោលដៅសំខាន់ៗ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ==> អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦

កម្លាំងសមត្ថកិច្ចចម្រុះ ដឹកនាំដោយរដ្ឋបាលព្រៃឈើរាជធានីភ្នំពេញ ចុះអនុវត្តដីកាបង្កកទ្រព្យសម្បត្តិឈ្មួញកែច្នៃសំណាកសត្វព្រៃ

កម្លាំងសមត្ថកិច្ចចម្រុះ ដឹកនាំដោយរដ្ឋបាលព្រៃឈើរាជធានីភ្នំពេញ ចុះអនុវត្តដីកាបង្កកទ្រព្យសម្បត្តិឈ្មួញកែច្នៃសំណាកសត្វព្រៃ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចចម្រុះ១ក្រុម ដឹកនាំដោយរដ្ឋបាលព្រៃឈើរាជធានីភ្នំពេញ បានចុះទៅអនុវត្តដីកាបង្កកទ្រព្យសម្បត្តិ របស់ឈ្មួញដែលរកស៊ីកែច្នៃសំណាកសត្វព្រៃដោយល្មើសច្បាប់ ក្រោយពីការឃាត់ខ្លួនឈ្មួញខាងលើនោះ បានម្នាក់ ហើយកម្លាំងបានដកហូតវត្ថុតាងសំណាកសត្វព្រៃកម្រច្រើនមុខ មានដូចជាភ្លុកដំរី ចែកាច់ ជាដើម នៅក្នុងផ្ទះឈ្មួញ។

ដោយនៅក្នុងខណៈនោះ អ្វីជាការកត់សម្គាល់ គឺនៅពេលភ្នាក់ងារសារព័ត៌មាន  និងអ្នកសារព័ត៌មានដ៏ទៃទៀត បានចុះទៅថតរូបយកព័ត៌មាន ដោយខាងមន្ត្រីរដ្ឋបាលព្រៃឈើ ដែលជាម្ចាស់ករណីពុំបានហាមឃាត់ឡើយ និងរីករាយផ្ដល់ព័ត៌មានជូនភ្នាក់ងារ ប៉ុន្តែបែរជាលោក ប៊ុន ណារុំ អភិបាលរងខណ្ឌដង្កោ ហាក់មិនសប្បាយចិត្តទាល់តែសោះ ដោយពុំដឹងថា ជាអ្នកកាងបទល្មើស ឬទទួលបានផលប្រយោជន៍ ពីឈ្មួញខាងលើនោះ បែបណាទេ ស្រាប់តែនិយាយគំរាមមិនឲ្យផ្សាយព័ត៌មាននេះទៅវិញ ដោយនិយាយថា «ថតបានតែហាមផ្សាយ បើហ៊ានផ្សាយ និងទទួលខុសត្រូវដោយខ្លួនឯង»។

មិនតែប៉ុណ្ណោះ បានឲ្យកូនចៅមកថតរូបអ្នកកាសែតវិញថែមទៀតផង ដោយពុំដឹងថាលោក ប៊ុន ណារុំ អភិបាលរងខណ្ឌដង្កោរូបនោះ មានគោលបំណងអ្វីមកលើអ្នកកាសែតឡើយ។

ការចុះអនុវត្តដីការនេះ បានធ្វើឡើងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ ដែលស្ថិតនៅចំណុចផ្ទះលេខ៣៨ ផ្លូវលេខ១១B ភូមិកណ្ដាល សង្កាត់រលួសខណ្ឌដង្កោ រាជធានីភ្នំពេញ។

យោងតាមសមត្ថកិច្ច បានប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ក្រោយពីធ្វើការស្រាវជ្រាវរកឃើញបទល្មើសហើយ កម្លាំងរដ្ឋបាលព្រៃឈើរាជធានីភ្នំពេញ បានចុះទៅធ្វើការឆែកឆេរទីតាំងខាងលើ ហើយខណៈនោះ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនម្ចាស់ផ្ទះម្នាក់ឈ្មោះ ឡា សេងងួន ភេទប្រុស អាយុ ៤២ឆ្នាំ ដែលជាឈ្មួញធ្វើពាណិជ្ជកម្មសន្និធិ កែច្នៃសំណាកសត្វព្រៃក្នុងក្រុមកម្រ និងជិតផុតពូជ។

ចំណែកឯអ្នកពាក់ព័ន្ធ ៣នាក់ទៀតកំពុងរត់គេចខ្លួន ដែលក្នុងនោះទី១៖ ម្ចាស់គណនីធនាគារឈ្មោះ Sok Theara ស្នាក់នៅផ្ទះសិប្បកម្មឈើម្ដុំហ្រ្គែនភ្នំពេញ ជិះរថយន្តម៉ាកហ្វ័ត Piup ស៊េរីឆ្នាំ២០១២ ពណ៌ស ពាក់ស្លាកលេខ 0449 ទី២-ម្ចាស់គណនីធនាគារ ឈ្មោះ លី ហេងហួរ ស្នាក់នៅម្ដុំក្រោយវត្តនិរោធន៍ និងមានតូបលក់ដូអីវ៉ាន់ឈ្មោះ ម៉ែអាម៉ី តូបលេខ២ ផ្សារទួលទំពូង ដែលមានភ្លុកដំរីសម្រាប់លក់ឲ្យម៉ូយ និងទី៣៖ ម្ចាស់គណនីធនាគារឈ្មោះ សី ហួរ ។

សមត្ថកិច្ចបានបន្តឲ្យដឹងទៀតថា លុះដល់ព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២នេះ រដ្ឋបាលព្រៃឈើរាជធានីភ្នំពេញ រួមជាមួយកម្លាំងចម្រុះពាក់ព័ន្ធផ្សេងទៀត ដែលដឹកនាំដោយលោក ហម សារាវុធ អនុប្រធានរដ្ឋបាលព្រៃឈើ បានចុះទៅអនុវត្តដីកាបង្កកទ្រព្យសម្បត្តលេខ៤០ អ ដ ប ទ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ របស់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបង្កទ្រព្យសម្បត្តិរបស់ឈ្មោះ ឡា សេងងួន ដែលក្នុងនោះ រួមមានផ្ទះ និងសម្ភារៈផ្សេងៗទៀត ហាមឲ្យលក់ដូរ ផ្ទេរកម្មសិទ្ធិ ជួល បញ្ចាំ និងធ្វើអំណោយផ្សេងៗ រហូតមានដីកាសម្រេចថ្មីពីសាលាដំបូងរាជធានីភ្នំពេញ។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា តាមការស្រាវជ្រាវផ្ទះខាងលើ គឺបានមកពីផលធ្វើពាណិជ្ជកម្ម សន្និធិកែច្នៃសំណាកសត្វព្រៃក្នុងក្រុមកម្រ និងជិតផុតពូជ ដែលសមត្ថកិច្ចរកឃើញថាធ្វើឡើងកាលពីអំឡុងចុងឆ្នាំ២០១៩ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ បទល្មើសនេះ មានចែងតាមមាត្រា៩៦ កថាខណ្ឌ១ ចំណុចទី១៧ និងចំណុចទី១៩ មាត្រា៩៨ កថាខណ្ឌ១ ចំណុចទី១២ នៃច្បាប់ស្ដីពីព្រៃឈើ និងមាត្រា២៩ថ្មី១ នៃច្បាប់វិសោធនកម្ម មាត្រ៣ មាត្រ២៩ និងមាត្រា៣០ នៃច្បាប់ស្ដីពីការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដែលប្រកាសឲ្យប្រើតាមព្រះរាជក្រមលេខនស/រកម/០៦១/០០៦ ចុះថ្ងៃទីចុះថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៣៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.