ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម ==> លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញនូវផែនការលម្អិត ដល់ថ្នាក់ដឹកនាំគោលដៅសំខាន់ៗ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ==> អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦

ស​ម្តេ​ចក្រ​ឡា​​ហោ​ម​ស​ខេ​ងអ​ញ្ជើញជាអធិ​​បតីក្នុង​ពិធីបិ​ទសន្និបា​តបូក​សរុបលទ្ធផលកា​រងារឆ្នាំ២០២១និងលើកទិស​​​ដៅការងារ​ឆ្នាំ​២​​០​២​២រ​ប​​​ស់អគ្គនា​​យ​ក​​ដ្ឋាន​អន្តោប្រ​​វេ​សន៍

ស​ម្តេ​ចក្រ​ឡា​​ហោ​ម​ស​ខេ​ងអ​ញ្ជើញជាអធិ​​បតីក្នុង​ពិធីបិ​ទសន្និបា​តបូក​សរុបលទ្ធផលកា​រងារឆ្នាំ២០២១និងលើកទិស​​​ដៅការងារ​ឆ្នាំ​២​​០​២​២រ​ប​​​ស់អគ្គនា​​យ​ក​​ដ្ឋាន​អន្តោប្រ​​វេ​សន៍

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ស​ម្តេ​ចក្រ​ឡា​​ហោ​ម​ស​ខេ​ងអ​ញ្ជើញជាអធិ​​បតីក្នុង​ពិធីបិ​ទសន្និបា​តបូក​សរុបលទ្ធផលកា​រងារឆ្នាំ២០២១និងលើកទិស​​​ដៅការងារ​ឆ្នាំ​២​​០​២​២រ​ប​​​ស់អគ្គនា​​យ​ក​​ដ្ឋាន​អន្តោប្រ​​វេ​សន៍

នារសៀលថ្ងៃអង្គារទី៦ខែមេសាឆ្នាំ២០២២នេះសម្តេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងកងកម្លាំងនគរបាលអន្តោប្រវេសន៍គ្រប់ជាន់ថ្នាក់ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ដែលកម្មវិធីនេះប្រារព្ធធ្វើនៅសណ្ឋាគាររ៉េស៊ីដងសុខាភ្នំពេញ។
ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានគោរពថ្លែងអំណរគុណចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលជាការលើកទឹកចិត្តដល់មន្ត្រី នៃអគ្គនាយកអន្តោប្រវេសន៍ឱ្យកាន់តែមានឆន្ទៈបម្រើជាតិមាតុភូមិ និងប្រជារាស្ត្រកាន់តែល្អប្រសើរ។ ជាមួយគ្នានេះផងដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានធ្វើសេចក្តីរាយការណ៍អំពីសកម្មភាពរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្នុងការបំពេញបេសកកម្មបម្រើជាតិមាតុភូមិសម្រេចបានស្នាដៃ និងសមិទ្ធផលនានាក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ បានសម្តែងនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការកំណត់យុទ្ធសាស្ត្រសំដៅដោះស្រាយដើម្បីបង្កើនប្រសិទ្ធភាពក្នុងការផ្តល់សេវាអន្តោប្រវេសន៍ និងការគ្រប់គ្រងជនបរទេសក្នុង ព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងសំខាន់ដើម្បីចូលរួមរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។
នាឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍កោតសរសើរចំពោះសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងការខិតខំប្រឹងប្រែងបំពេញនូវតួនាទី ភារកិច្ចរបស់ខ្លួនបានយ៉ាងជោគជ័យរយៈពេលមួយឆ្នាំកន្លងមក។
សម្តេចក្រឡាហោម ក៏បានកោតសរសើរចំពោះថ្នាក់ដឹកនាំអគ្គនាយកដ្ឋានអន្តោប្រវេសន៍ មន្ត្រីក្រោមចំណុះដែលបានចូលរួមចំណែកអនុវត្តវិធានការចាំបាច់ជាច្រើនសំដៅធានាសុខមាលភាពសង្គម សេដ្ឋកិច្ច និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ស្របតាមការណែនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងតាមការណែនាំរបស់ក្រសួងសុខាភិបាល រហូតឈានទៅដល់ការបិទបញ្ចប់ព្រឹត្តិការណ៍២០កុម្ភៈ កាលពីខែវិច្ឆិការឆ្នាំ២០២១។
នៅក្នុងឱកាសនេះដែរ សម្តេចក្រឡាហោម ក៏បានវាយតម្លៃនិងកោតសរសើរ ចំពោះអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដែលបានពង្រឹងតួនាទីភារកិច្ចរបស់ខ្លួនដោយបានបិទបញ្ចប់បញ្ហាស្មុគស្មាញធំនានា ប៉ុន្តែមិនមែនមិនមានបញ្ហាផ្សេងទៀតត្រូវដោះស្រាយអស់នោះទេ នៅតែមានបញ្ហាសេសសល់ សហការដោះស្រាយបញ្ហាផ្សេងបន្តទៀត។
ជាថ្មីម្តងទៀត សម្តេចក្រឡាហោម ស ខេង បានថ្លែងនូវការកោតសរសើរ និងលើកទឹកចិត្តដល់ការបន្តបេសកម្មថ្មីបន្ថែមទៀតរបស់មន្ត្រីនគរបាលអន្តោប្រវេសន៍ទាំងបន្តខិតខំអនុវត្តតួនាទីភារកិច្ចស្របទៅតាមតួនាទីរបស់ខ្លួន និងព្រឹត្តការណ៍ជាក់ស្តែងស្តែង ដែលកម្ពុជានឹងធ្វើជាប្រធានអាស៊ាន ព្រមទាំងមានការប្រកួតស៊ីហ្គេមនាពេលខាងមុខនេះ៕
ដោយ៖នាយកដ្ឋានព័ត៌មានវិទ្យា

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.