ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម ==> លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញនូវផែនការលម្អិត ដល់ថ្នាក់ដឹកនាំគោលដៅសំខាន់ៗ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ==> អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦

ឯកឧត្តម ហ៊ុន ម៉ានី ថ្ងៃនេះខេត្តកំពង់ស្ពឺទទួលបានសមិទ្ធផលថ្មី រហូតដល់ទៅ២ទីតាំងក្នុងពេលតែមួយរួមមាន អគារសម្ភព និងរោគស្ត្រី នៃមន្ទីរពទ្យបង្អែកខេត្តកំពង់ស្ពឺ និងអគារអន្តេវាសិក នៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ

ឯកឧត្តម ហ៊ុន ម៉ានី ថ្ងៃនេះខេត្តកំពង់ស្ពឺទទួលបានសមិទ្ធផលថ្មី រហូតដល់ទៅ២ទីតាំងក្នុងពេលតែមួយរួមមាន អគារសម្ភព និងរោគស្ត្រី នៃមន្ទីរពទ្យបង្អែកខេត្តកំពង់ស្ពឺ និងអគារអន្តេវាសិក នៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តម ហ៊ុន ម៉ានី ថ្ងៃនេះខេត្តកំពង់ស្ពឺទទួលបានសមិទ្ធផលថ្មី រហូតដល់ទៅ២ទីតាំងក្នុងពេលតែមួយរួមមាន អគារសម្ភព និងរោគស្ត្រី នៃមន្ទីរពទ្យបង្អែកខេត្តកំពង់ស្ពឺ និងអគារអន្តេវាសិក នៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ

(កំពង់ស្ពឺ)  ខ្ញុំសូមរំឭកបន្តិចពីប្រវត្តិដែលនាំឲ្យមានការសាងសង់អគារទាំង២នេះ។ កាលនោះផ្ដើមចេញពីការចុះជួបសំណេះសំណាល របស់ខ្ញុំជាមួយលោក​ លោកស្រីវេជ្ជបណ្ឌិត និងមន្ត្រីបុគ្គលិកនៃមន្ទីរពេទ្យបង្អែកខេត្តកាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ ដែលពេលនោះតាមរយៈរបាយការណ៍របស់លោកប្រធានមន្ទីរពេទ្យបង្អែក និងការចុះពិនិត្យជាក់ស្តែងដល់អគារសម្ភព បានឲ្យឃើញថាជាមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ពិតជាមានការខ្វះខាតជាផ្នែកសម្ភពពិតប្រាកដមែន ជាពិសេសបន្ទប់រង់ចាំសម្រាល និងក្រោយសម្រាល។ លើសពីនេះទៅទៀតនោះគឺ បន្ទប់វះកាត់សម្រាល ត្រូវបានដាក់រួមគ្នាជាមួយនឹងបន្ទប់វះកាត់ទូទៅ។ លើសពីនេះទៅទៀត ដោយសារទីធ្លាអគារសម្ភពទាំងមូលមានលក្ខណៈតូចចង្អៀតដាក់គ្រែក៏បានតិចហើយបងប្អូនប្រជាពលរដ្ឋយើងមកទទួលសេវាផ្នែកសម្ភពនេះកាន់តែច្រើនដែលជាហេតុនាំឲ្យពិបាករកទីកន្លែងសមរម្យសម្រាប់អង្គុយរង់ចាំ។ ឆ្លើយតបទៅនឹងបញ្ហាទាំងអស់នេះ ក្រុមការងារក៏បានខិតខំស្វះស្វែងកៀរគរប្រភពថវិកាដើម្បីចូលរួមឆ្លើយតបជាមួយតម្រូវការដ៏ចាំបាច់របស់ប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះដែរ ចំពោះមូលហេតុនៃការកសាងអគារអន្តេវាសិកនៅក្នុងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានកើតចេញពីការជួបសំណេះសំណាល និងពិនិត្យការរៀន និងបង្រៀន នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ ក្នុងឱកាសនៃទិវារំលឹកគុណគ្រូ កាលពីថ្ងៃ០៥ ខែតុលា ឆ្នាំ២០១៧ ដែលក្នុងនោះខ្ញុំទទួលបានសំណូមពរពីគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សនៃមជ្ឈមណ្ឌលនេះដើម្បីសាងសង់អគារស្នាក់នៅសម្រាប់គ្រូ និងសិស្សដែលមានជីវភាពខ្វះខាត រៀនសូត្រជំនាញបច្ចេកទេសវិជ្ជាជីវៈ។ តាមរយៈការពិនិត្យជាក់ស្ដែងនៅទីតាំង យើងពិតជាឃើញមានការលំបាកមួយចំនួនសម្រាប់ការស្នាក់នៅរបស់គ្រូ និងសិស្ស ដោយហេតុថាអគារដែលមានស្រាប់មានសភាពទ្រុឌទ្រោម។ ឆ្លើយតបជាមួយនឹងសំណូមពរ រួមទាំងសមិទ្ធកម្មជាក់ស្តែង ទើបមានការលេចរូបរាងថ្មីនៃអគារអន្តេវាសិកស្របតាមតម្រូវការចាំបាច់ ទាំងអស់នោះ។

ក្នុងនាមជាតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមអបអរសាទរជាមួយមន្ត្រីបុគ្គលិក សុខាភិបាល លោកប្រធានមន្ទីរពេទ្យបង្អែកខេត្ត លោកគ្រូ អ្នកគ្រូ និងសិស្ស នៃមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ រួមទាំងបងប្អូនប្រជាពលរដ្ឋដែលបានទទួលនូវសមិទ្ធផលថ្មីពីរបន្ថែមទៀត សម្រាប់បម្រើឲ្យសេចក្ដីត្រូវការនៅក្នុងមន្ទីរពេទ្យ ក៏ដូចជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋយើងនៅក្នុងក្របខ័ណ្ឌ ខេត្តកំពង់ស្ពឺនិយាយជារួម និងនិយាយដោយឡែកសម្រាប់ក្រុមអ្នកក្រុងច្បារមនរបស់យើង។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំក៏សូមថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនតាមរយៈឯកឧត្តម លោកជំទាវអគ្គរដ្ឋទូតគ្រប់អាណត្តិ ដែលតែងតែបានផ្តល់ជាជំនួយសម្ភារៈ និងថវិកាសម្រាប់កសាងសមិទ្ធផលនានាជាច្រើនដែលជាឧត្តមប្រយោជន៍ ជូនដល់បងប្អូនប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ ព្រមទាំងសូមថ្លែងអំណរគុណដល់សប្បុរសជនគ្រប់រូប រួមទាំងក្រុមការងារទាំងអស់ ដែលបានផ្ដល់នូវធនធាន ឬជាថវិកាផ្សេងៗ និងការលះបង់កម្លាំងកាយចិត្តនានា ចូលរួមអភិវឌ្ឍ និង កសាងបាននូវហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធិផលធំៗជាច្រើន មិនថានៅក្នុងខេត្តកំពង់ស្ពឺតែប៉ុណ្ណោះទេ ថែមទាំងនៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស។

   

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.