ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម ==> លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញនូវផែនការលម្អិត ដល់ថ្នាក់ដឹកនាំគោលដៅសំខាន់ៗ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ==> អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦

ឯកឧត្តម សាយ សំអាល់ ៖ វិស័យឯកជនមានតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមលើកកម្ពស់និរន្តរភាពបរិស្ថាន និងការរស់នៅស្អាត

ឯកឧត្តម សាយ សំអាល់ ៖ វិស័យឯកជនមានតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមលើកកម្ពស់និរន្តរភាពបរិស្ថាន និងការរស់នៅស្អាត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តម សាយ សំអាល់ ៖ វិស័យឯកជនមានតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមលើកកម្ពស់និរន្តរភាពបរិស្ថាន និងការរស់នៅស្អាត

«វិស័យឯកជនមានតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមលើកកម្ពស់និរន្តរភាពបរិស្ថាន និងការរស់នៅស្អាត» នេះ គឺជាប្រសាសន៍របស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជម្រាបជូនលោក Donald Kanak ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនPrudential Insurance Growth Market និងគណៈប្រតិភូ នៅក្នុងជំនួបសម្ដែងការគួរសម នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២នៅទីស្ដីការក្រសួងបរិស្ថាន។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារបរិស្ថាន ជំរុញការប្រតិបត្តិមេត្រីភាពបរិស្ថាន គុណភាពចំណីអាហារ និងការរស់នៅស្អាត ដែលជាមូលដ្ឋានគ្រឹះមួយសម្រាប់គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព ស្របពេលដែលប្រទេសកម្ពុជាមានកំណើនសេដ្ឋកិច្ចខ្ពស់ និងការកើនឡើងយ៉ាងឆាប់រហ័សនូវសមាសភាគប្រជាជនមានកម្រិតជីវភាពមធ្យម ដោយសារតែសុខសន្តិភាព និងស្ថិរភាពនយោបាយរឹងមាំជាប់មិនដាច់ក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយនេះ។ ទាំងនេះ គឺជាកត្តាអំណោយផលមួយសម្រាប់ទីផ្សារធានារ៉ាប់រងនៅកម្ពុជា។

ជាការឆ្លើយតប លោកប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Prudential បានកោតសរសើរចំពោះវឌ្ឍនភាពសង្គមកម្ពុជាលើគ្រប់វិស័យ រាប់ទាំងបរិស្ថាន និងការអភិវឌ្ឍដោយចីរភាពផង និងបានបញ្ជាក់ថា នឹងយកអនុសាសន៍ល្អៗរបស់ឯកឧត្តមរដ្ឋមន្ត្រី ទៅគិតគូរបញ្ចូលក្នុងគោលនយោបាយរបស់ក្រុមហ៊ុន សំដៅជំរុញលើកទឹកចិត្តឱ្យអតិថិជនដែលជាវផលិតផលធានារ៉ាប់រងផ្សេងៗរបស់ខ្លួនយកចិត្តទុកដាក់ទៅលើនិរន្តរភាពបរិស្ថាន សុខភាព និងការរស់នៅស្អាត 

   

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.