ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ប្រជុំពិនិត្យវឌ្ឍនភាពការងារយុទ្ធនាការទប់ស្កាត់ សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងមូលដ្ឋាន ==> សម្តេច ម៉ែន សំអន គាំទ្រដល់វិស័យឯកជនក្នុងការវិនិយោគលើវិស័យអប់រំ និងនាំយកនូវសេវាអប់រំស្តង់ដារអន្តរជាតិ មកកាន់ខេត្តស្វាយរៀង ==> ដោយអនុវត្តតាមអនុសាស​ន៍និងការ​ឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេ​នីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ==> វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធី «ពិពណ៌កម្រងស្នាដៃសិស្ស» ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការច្នៃប្រឌិត ==> កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៦នាក់ ពាក់ព័ន្ធករណីលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស និង ករណីទាត់ធាក់កាប់ប្លន់យកម៉ូតូមាន ចំនួន០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី ==> កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦)

យុទ្ធនា​ការផ្តល់​បន្ថែម​ថ្នាំ​បង្ការ​ជំងឺ​កញ្ច្រឹ​ល​-​ស្អូច​ឆ្នាំ​២០១៧

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កែប ៖ យុទ្ធនាការ​ផ្តល់​ថ្នាំ​បង្ការ​ជំងឺ​កញ្ច្រឹល​និង​ស្អូច ត្រូវបាន​អនុវត្ត​នា​ព្រឹក​ថ្ងៃទី​០២​ខែ​ឧសភា ឆ្នាំ​២០១៧​នេះ​ក្រោម​ការអញ្ជើញ​ចូលរួម​ដ៏​សកម្ម​ពី​សំណាក់​លោក​កែន សត្ថា អភិបាលខេត្ត​កែប​ហែរ​ហម​ដោយ​មន្ត្រី​ក្រោមឧ​វាទ​ជាច្រើនរូប​។

​ពិធី​នេះ​បាន​ធ្វើឡើង​នៅ​មណ្ឌល​សុខភាព​អូរ​ក្រសា សម្រាប់​ជួយ​បង្ការ​ទប់ស្កាត់​រាល់​ការ​រាតត្បាត​ជំងឺ​កញ្ច្រឹ​ល​-​ស្អូច​ដល់​កុមារ​។​

​លោក​ម៉ែន សុធី​រ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កែប បានឲ្យដឹងថា ក្នុងអំឡុងពេល​យុទ្ធនា​ការផ្តល់​បន្ថែម​ថ្នាំ​បង្កា​ជំងឺ​កញ្ច្រឹ​ល​-​ស្អូច​នេះ​គ្រប់​មណ្ឌល​សុខភាព​/​ប៉ុស្តិ៍​សុខភាព​នឹង​ផ្តល់​វ៉ាក់សាំង​កញ្ច្រឹ​ល​-​ស្អូច​ដល់​កុមារ​រៀងរាល់ថ្ងៃ​ពី​ម៉ោង​៧​ព្រឹក​ដល់​ម៉ោង​៥​ល្ងាច​។​ការ​ផ្តល់​ថ្នាំ​បង្កា​មណ្ឌល​សុខភាព​/​ប៉ុស្តិ​សុខភាព​នៅ​តែ​បើក​ផ្តល់​វ៉ាក់សាំង​ដ៏​ទៃ​ទៀត​ដូច​ធម្មតា​ហើយ​កុមារ​ភាគច្រើន​នឹង​ត្រូវ​បាន​គ្របដណ្តប់​តាមរយៈ​យុទ្ធសាស្ត្រ​នេះ ។ គ្រប់​ភូមិ​នឹង​មាន​យ៉ាងហោចណាស់​មួយ​ទិវា​ផ្តល់​ថ្នាំ​បង្ការ ដែល​ចាប់​បើក​ពី​ម៉ោង​៧​ព្រឹក​ដល់​ម៉ោង​៥​ល្ងាច ដោយ​ក្រុម​ផ្តល់​ថ្នាំ​បង្ការ​នេះ បានធ្វើ​សកម្មភាព​ផ្តល់​ថ្នាំ​បង្ការ​នៅ​នឹង​ទីតាំង​ប៉ុស្តិ​ផ្តល់​ថ្នាំ​បង្ការ នៅ​ពេល​ព្រឹក និង​ដើរ​តាម​ផ្ទះ​នៅ​ពេល​រសៀល ដើម្បី​ស្វែងរក​កុមារ​ដដែល​ខកខាន​មិន​បាន​ទទួល​វ៉ាក់សាំង​នៅក្នុង​តំបន់​នោះ ។ ការផ្តល់​វ៉ាក់សាំង​គឺ​អនុវត្ត​រយៈពេល​១០​ថ្ងៃ ចាប់ពី​ក្មេង​មាន​អាយុ​៦​ខែ ដល់​៥៩​ខែ គឺ​ត្រូវតែ​ទទួល​ថ្នាំ​បង្ការ​ទាំងអស់ ទោះជា​នៅ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ​គឺ​ផ្តល់​គ្រប់ទិសទី ។ និង​ការចាំបាច់​បំផុត​នៅ​គ្រប់​ស្រុក​ប្រតិ​ប​តិ្ត​/​មណ្ឌល​សុខភាព​ត្រូវតែ​មាន​ក្រុម​បន្ថែម​/​ក្រុម​ចល័ត​សម្រាប់​ជំនួយ​ដល់​ការផ្តល់​ថ្នាំ​បង្ការ​នៅ​កន្លែង​ស្មុគស្មាញ​ផងដែរ​។​

​ឆ្លើយតប​នឹង​តម្រូវ​ដ៏​ចាំបាច់​នេះ លោក​កែន សត្ថា អភិបាលខេត្ត​កែប បាន​លើក​ជា​ប្រយោគ​យ៉ាង​សំខាន់​ថា ការផ្តល់​បន្ថែម​នូវ​ថ្នាំ​បង្ការ​ជំងឺ​កញ្ច្រឹ​ល​-​ស្អូច​នេះ​ពិតជា​មាន​សារៈសំខាន់ ពិសេស​ជួយ​ទ្រទ្រង់​ជីវិត​កុមារ​និង​ថែទាំ​សុខភាព​ដល់​កុមារ​នៅ​គ្រប់​តំបន់​ហើយ​ទិវា​នេះ​នឹង​ត្រូវ​អនុវត្ត​រយៈពេល​១០​ថ្ងៃ​ដោយ​គិត​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​០២​ខែ​ឧសភា​ឆ្នាំ​២០១៧​នេះ​តទៅ ។​

​លោក​បាន​បញ្ជាក់ថា រាល់​សកម្មភាព​ផ្តល់​វ៉ាក់សាំង​បង្កា​ជំងឺ​កញ្ច្រឹ​ល​-​ស្អូច​នេះ​ក្រុមការងារ​ក្រៅពី​អនុវត្ត​នៅតាម​ស្រុក​ប្រតិ​ប​តិ្ត​ឬ​មណ្ឌល​សុខភាព​និង​តាម​ប៉ុស្តិ​សុខភាព​គឺ​ក្រុមការងារ​នឹង​ចុះ​ទៅ​ដល់​តាម​ភូមិ ឃុំ ដែល​បងប្អូន​រស់នៅ​តែ​ម្តង ដើម្បី​ផ្តល់​ថ្នាំ​បង្ការ​ជូន​កុមារ​ដែល​មិនទាន់​បាន​ទទួល​វ៉ាក់សាំង​នេះ ។ លោក​អភិបាលខេត្ត​ក៏​បាន​ក្រើនរំឭក​អាណា​ព្យាបាល​ក្មេង​ទាំងអស់​កុំ​ធ្វេសប្រហែស គឺ​ត្រូវតែ​នាំ​ពួកគេ​មក​ទទួល​វ៉ាក់សាំង​បង្កា​ជំងឺ​កញ្ច្រឹ​ល​-​ស្អូច​ឲ្យបាន​គ្រប់ៗ​គ្នា នេះ​សម្រាប់​សុខភាព​និង​សុខមាលភាព​របស់​កុមារ ដែល​យើង​ត្រូវ​យកចិត្តទុកដាក់​លើ​កុមារ​និង​បុត្រ​-​បុត្រ​ធីតា​របស់​យើង ។​

​ក្នុងនោះដែរ លោក​ក៏​សូម​ថ្លែងអំណរគុណ​ដល់​លោកស្រី តំណាង​ឲ្យ​អង្គការសុខ​ភាព​ពិភពលោក​ដែល​មាន​វត្តមាន​ក្នុង​ទិវា​ផ្តល់​ថ្នាំ​បង្កា ព្រមទាំង​ជួយ​ជ្រោមជ្រែង​គ្រប់​សកម្មភាព ពិសេស​កិច្ចសហការ​យ៉ាង​ស្អិតរ​មួ​ត រវាង​រាជរដ្ឋាភិបាល​កម្ពុជា​ផងដែរ ៕
​ណា​រិទ្ធ​

img20170502so1-(4) img20170502so1-(9) img20170502so1-(6)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.