ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដាក់គោលដៅបន្ថយក្របខណ្ឌនគរបាលថ្នាក់ក្រសួងបន្ថែមទៀត ដើម្បីបង្កើនឱ្យថ្នាក់មូលដ្ឋាន ==> អភិបាលខេត្តប៉ៃលិន ប្រជុំពិនិត្យវឌ្ឍនភាពការងារយុទ្ធនាការទប់ស្កាត់ សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងមូលដ្ឋាន ==> សម្តេច ម៉ែន សំអន គាំទ្រដល់វិស័យឯកជនក្នុងការវិនិយោគលើវិស័យអប់រំ និងនាំយកនូវសេវាអប់រំស្តង់ដារអន្តរជាតិ មកកាន់ខេត្តស្វាយរៀង ==> ដោយអនុវត្តតាមអនុសាស​ន៍និងការ​ឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេ​នីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ==> វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធី «ពិពណ៌កម្រងស្នាដៃសិស្ស» ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការច្នៃប្រឌិត ==> កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៦នាក់ ពាក់ព័ន្ធករណីលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស និង ករណីទាត់ធាក់កាប់ប្លន់យកម៉ូតូមាន ចំនួន០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី ==> កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦)

អាជ្ញាធរ​ខេត្ត​កែប​នឹង​គ្រោង​រៀបចំ​ពិធី កែប​សំអាត​កែប​(Kep Kep Clean)​ក្នុង​ខែ​កក្កដា ឆ្នាំ​២០១៧​ខាងមុខ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កែប ៖ ក្នុង​កិច្ច​ជួប​សំណេះសំណាល​រវាង​បវរកញ្ញា​ឯក​ប្រទេស​ជប៉ុន ឆ្នាំ​២០១១ (Miss Hisae Arai Managing Director of THF and Miss Japan 2011)​នៅ​ព្រឹក​ថ្ងៃទី​០២​ខែ ឧសភា ឆ្នាំ​២០១៧​នេះ លោក​កែន សត្ថា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប​បាន​លើកឡើង​ថា លោក​នឹង​មាន​គម្រោង​រៀបចំ​ធ្វើ​ពិធី​កែប​សំអាត​កែប នា​ខែ​កក្កដា ឆ្នាំ​២០១៧ ដើម្បី​អបអរ​ពិធីបុណ្យ​សមុទ្រ ដែល​នឹង​ប្រារព្វ​នៅក្នុង​រមណីយដ្ឋាន​មាត់​ឆ្នេរកែប​នាពេលខាងមុខ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោក​បាន​បញ្ជាក់​យ៉ាង​ដូច្នោះ​ថា រមណីយដ្ឋាន​ឆ្នេរកែប​ត្រូវ​រំលេច​ដោយ​សូ​ចនករ ខ្យល់​ស្អាត ដី​ស្អាត ទឹកស្អាត ស្រប​តាម​ពាក្យស្លោក ឆ្នេរ​ស្រស់ស្អាត​ដាច់​គេ​និង​ភាព​បៃតង និង​ភាព​ខៀវស្រងាត់​។

​យ៉ាងណាមិញ ក្នុង​កិច្ច​សំណេះសំណាល លោក​ក៏​បាន​លើក​យក​នូវ​ប្រធានបទ​សំខាន់ៗ ទាក់ទិន​នឹង​និរន្តរភាព​បរិស្ថាន​ក្រុងកែប​ដែល​កន្លងមក​ក៏​ត្រូវបាន​មជ្ឈដ្ឋាន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​កំពុង​ដោត​ការចាប់អារម្មណ៍​យ៉ាងខ្លាំង លើ​វិសាលភាព​ប្រកបដោយ​សក្តានុពល​ខ្ពស់​លើ​វិស័យ​ទេសចរណ៍ ដែល​ជា​ផ្នែក​មួយ​ដ៏​សំខាន់​របស់​រមណីយដ្ឋាន​ដ៏​តូច​ច្រឡឹង​មួយ​នេះ ។​

​អភិបាលខេត្ត​កែប ក៏​បាន​រំពឹង​ថា ការរៀបចំ​ទិវា កែប​សំអាត​កែប លើក​ទី​៥​ដែល​នឹង​ប្រព្រឹត្ត​ក្នុង​ខែ​កក្ត​ដា ឆ្នាំ​២០១៧​ដើម្បី​ត្រៀម​លក្ខណៈ​ក្នុង​ការប្រកួតប្រជែង ទេសចរណ៍​អាស៊ាន​ពិសេស​ការរក្សា​នូវ​បរិស្ថាន​និង​អនាម័យ សំរាប់​ពិធីបុណ្យ​សមុទ្រ​ក្នុង​អំឡុង​ពេល​ខាងមុខ​នេះ​ផង​ដែរ​។​

​ឆ្លើយតប​នឹង​ប្រធានបទ​ខាងលើ បវរកញ្ញា​ជប៉ុន ដែល​ជា​ទូត​សុ​ឆន្ទៈ​របស់ ខេត្ត​កែប Miss Hisae Arai ក៏​បាន​ឯកភាព​រាល់​ទិសដៅ​ទាំងឡាយ​ដែល​បាន​លើកឡើង​អម្បាញមិញ ហើយ​កញ្ញា​ក៏​បាន​ទទួលស្គាល់ថា បរិស្ថាន​នៅ​ក្នុង​តំបន់​ឆ្នេរកែប​ពិតជា​មាន​សក្តានុពល​លើ​ផ្នែក​ទេសចរណ៍​យ៉ាង​ពិតប្រាកដ​។​ជាមួយ​នឹង​ការរៀបចំ​ទិវា​កែប​សំអាត​កែប កញ្ញា​ក៏បាន​សំណូមពរ​ឲ្យមាន​ការចូលរួម​ពី​សំណាក់​សិស្សានុសិស្ស មន្ត្រីរាជការ ក្រុមអាជីវករ និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កែប​ទាំងមូល​ផងដែរ​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា ការរៀបចំ​ទិវា​កែប​សំអាត​កែប​(Kep Kep Clean) លើក​ទី​៥​នេះ​នឹង​ត្រូវ​ធ្វើឡើង​នៅ​ចំណុច​បរិវេណ​អនុវិទ្យាល័យ​ចរិយា​វង្ស ដែល​នឹង​ប្រព្រឹត្តទៅ​ក្នុង​ខែ​កក្កដា ឆ្នាំ​២០១៧​ខាងមុខ ក្រោម​កិច្ច​ប្រឹងប្រែង​ពី​សំណាក់​អាជ្ញាធរ​ខេត្ត​កែប​និង​ការចូលរួម​របស់​បវ​រ​កញ្ញាឯក​ជប៉ុន គឺ​កញ្ញា Miss Hisae Arai ,Managing Director of THF and Miss Japan 2011 ៕
​ណា​រិទ្ធ​

 

img20170502so1-(8) img20170502so1-(7) img20170502so1-(1) img20170502so1-(10)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.