ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធី «ពិពណ៌កម្រងស្នាដៃសិស្ស» ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការច្នៃប្រឌិត ==> កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៦នាក់ ពាក់ព័ន្ធករណីលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស និង ករណីទាត់ធាក់កាប់ប្លន់យកម៉ូតូមាន ចំនួន០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី ==> កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ...

លោកស្រី ហ៊ុន ម៉ាណា អញ្ជើញប្រគល់ផ្ទះទេវតា ៤ខ្នងជូនទុរគតជន ជនចាស់ជរាគ្មានទីពឹង និងសួរសុខទុក្ខកុមារ នៅមណ្ឌលកុមារកំព្រា និងប្រគេនទេយ្យវត្ថុដល់វត្តចំនួន៥ ក្នុងខេត្តប៉ៃ លិន

លោកស្រី ហ៊ុន ម៉ាណា អញ្ជើញប្រគល់ផ្ទះទេវតា ៤ខ្នងជូនទុរគតជន ជនចាស់ជរាគ្មានទីពឹង និងសួរសុខទុក្ខកុមារ នៅមណ្ឌលកុមារកំព្រា និងប្រគេនទេយ្យវត្ថុដល់វត្តចំនួន៥ ក្នុងខេត្តប៉ៃ លិន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ប៉ៃលិន)៖ នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២២ម្សិលមិញនេះ លោកស្រី ហ៊ុន ម៉ាណា អគ្គនាយិកា វិទ្យុ និងទូរទស្សន៍បាយ័ន និងជាប្រធានកម្មវិធីផ្ទះទេវតា បានដឹកនាំក្រុមការងារអញ្ជើញចុះប្រគល់ផ្ទះទេវតាចំនួន ៤ខ្នង ជូនទុរគតជន ជនចាស់ជរាគ្មានទីពឹងនៅក្នុងខេត្តប៉ៃ លិន។ ពិធីនេះ ក៏មានកិត្តិយសទទួលបានការអញ្ជើញចូលរួមពីលោកស្រី បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃ លិនផងដែរ។

ផ្ទះទេវតាដែលបានប្រគល់ជូនទុរគតជន ជនចាស់ជរាគ្មានទីពឹងនេះរួមមាន៖

* ផ្ទះទី១ គឺផ្ទះលេខ២៩១ ប្រគល់ជូនលោកយាយ ហុង ឆាម មានអាយុ ៨៤ឆ្នាំ រស់នៅភូមិស្រែអន្ទាក់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅខេត្តប៉ៃ លិន។ ផ្ទះនេះជាអំណោយដ៏ថ្លៃថ្លារបស់លោកឧកញ៉ា ជៀម ផែន និងភរិយា ព្រមទាំងបុត្រ តាមរយៈកម្មវិធីផ្ទះទេវតា។

* ផ្ទះទី២ គឺផ្ទះលេខ២៩២ ប្រគល់ជូនលោកយាយ ហ៊ាន ណូក មានអាយុ ៧៧ឆ្នាំ រស់នៅភូមិថ្នល់កែង ឃុំអូរអណ្ដូង ស្រុកសាលាក្រៅ ខេត្តប៉ៃ លិន។ ផ្ទះនេះជាអំណោយដ៏ថ្លៃថ្លារបស់លោក ម៉ៅ ហាវណ្ណាល់ និងលោកស្រី ខាន់ ម៉ានីដា តាមរយៈកម្មវិធីផ្ទះទេវតា។

* ផ្ទះទី៣ ប្រគល់ជូនលោកយាយ ពេជ្រ សក្តិ មានអាយុ ៨៨ឆ្នាំ រស់នៅភូមិព្រៃមង្គល សង្កាត់អូតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ផ្ទះនេះជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងបុត្រ និងចៅៗ។

* ផ្ទះទី៤ ត្រូវបានប្រគល់ជូនលោក សឿន ម៉ុន អាយុ ៦១ឆ្នាំ និងប្រពន្ធឈ្មោះ ពោន ហ៊ន អាយុ ៤៤ឆ្នាំ រស់នៅភូមិភ្នំដំបង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃ លិន ខេត្តប៉ៃលិន។ ផ្ទះនេះជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបុត្រ និងចៅៗ។

នៅក្នុងឱកាសនោះលោកស្រី ហ៊ុន ម៉ាណា បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់លោកយាយ លោកតា និងប្រជាពលរដ្ឋដែលបានចូលរួម។ លោកស្រី បានលើកឡើងថា ជានិច្ចកាលសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។

ទន្ទឹមនឹងការប្រគល់ផ្ទះទេវតា លោកស្រី ហ៊ុន ម៉ាណា ក៏បានផ្តល់ជូនគ្រួសារនីមួយៗ នូវអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបន្ថែមទៀតផងដែរ រួមមានមួយផ្ទះៗ ទទួលបានអង្ករ១០០គីឡូក្រាម, ត្រីខចំនួន ១កេស, មីចំនួន ៥កេស, ទឹកដោះគោខាប់ ចំនួន ១កេស, ពូកចំនួន១, ប្រេងកូឡូ ១ប្រអប់ធំ, ប្រេងខ្យល់ ១ប្រអប់ធំ, ចានដែកចំនួន១, ឆ្នាំងតូចចំនួន១, ឆ្នាំងធំចំនួន១, ខ្ទះឆាចំនួន១, វែកឆាចំនួន១, វែកបាយចំនួន១, វែកសំឡចំនួន១, ស្លាបព្រា និងសមចំនួន ១ឡូ, កំសៀវចំនួន១, ចានបាយចំនួន៥, ចានសម្លចំនួន៥, តែចំនួន ១គីឡូក្រាម, ខ្នើយចំនួន២, មុងចំនួន២, ភួយចំនួន២, កន្ទេលចំនួន២, ស្ករសចំនួន៥គីឡូក្រាមទឹកស៊ីអ៊ីវចំនួន៣យួរ, វិទ្យុFM12 ចំនួន១គ្រឿង, ថ្មដាក់វិទ្យុចំនួន២ ស្បែកជើងចំនួន២គូរ, ថ្នាំ នឹងច្រាសដុសធ្មេញចំនួន៥ឈុត, សាប៊ូដុំចំនួន១២ដុំតូច, ថ្នាំពេទ្យចំនួន៥ប្រអប់តូច, ខោអាវលោកយាយចំនួន២កំប្លេរ, ខោអាវលោកតាចំនួន២កំប្លេ, និងថវិកា ៥០ម៉ឺនរៀល។

បន្ទាប់ពីបានប្រគល់ផ្ទះទេវតារួចរាល់ នៅថ្ងៃដដែលនេះ លោកស្រី ហ៊ុន ម៉ាណា ក៏បានអញ្ជើញទៅប្រគេនទេយ្យវត្ថុ ដែលមានស្បៀងអាហារ គ្រឿងឧបភោគ-បរិភោគ និងសម្ភារៈប្រើប្រាស់ជាច្រើនមុខ របស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ប្រគេនដល់ដល់វត្តចំនួន៥ នៅក្នុងខេត្តប៉ៃលិននេះ ដែលពិធីត្រូវបានធ្វើរួមគ្នានៅវត្តបុព្វារាម ស្ថិតនៅភូមិទួលខ្ពស់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

លោកស្រី បានមានប្រសាសន៍ថា ជានិច្ចកាលសម្តេចទាំងទ្វេតែងតែគិតគូរអំពីទុក្ខលំបាករបស់ព្រះសង្ឃគ្រប់ព្រះអង្គតាមទីអារាមក្នុងប្រទេសកម្ពុជា។ ការនាំយកទេយ្យវត្ថុមកប្រគេនជូននៅពេលនេះ អាចជួយសម្រាលនូវការលំបាករបស់ព្រះសង្ឃគ្រប់អង្គបានមួយរយៈផងដែរ ជាពិសេសនៅក្នុងវិបត្តិកូវីដ-១៩នេះ ។

ទេយ្យវត្ថុក្នុងមួយវត្តទទួលបាន៖
១៖ អង្ករ ១តោន
២៖ ត្រីខ ចំនួន ១កេស មាន១០យួរ
៣៖ មីចំនួន ៥កេសធំ (៣០កេសតូច)
៤៖ ត្រីងៀតចំនួន ១០គីឡូ
៥៖ សាច់ក្រកចំនួន ១០គីឡូ
៦៖ សាច់ជ្រូផាត់ចំនួន ១០គីឡូ
៧៖ ទឹកដោះគោខាប់ចំនួន ២កេស
៨៖ កាហ្វេ ចំនួន ៥កញ្ចប់ធំ
៩៖ តែ ចំនួន ២គីឡូក្រាម
១០៖ ស្ករសចំនួន ១បេ
១១៖ អំបិលចំនួន ១បេ
១២៖ ប៊ីចេងចំនួន ១បេ
១៣៖ ទឹកត្រីចំនួន ៥យួរ
១៤៖ ទឹកស៊ីអ៉ីវចំនួន ៥យួរ
១៥៖ សាប៊ូដុំ ចំនួន ៣០ដុំតូច
១៦៖ ច្រាស និងថ្នាំដុសធ្មេញ ចំនួន ១០០ឈុត
១៧៖ វីតាមីនសេ ចំនួន ១០ប្រអប់
១៨៖ ប្រេងកូឡា ចំនួន ៥ដុំ
១៩៖ ប្រេងខ្យល់ ចំនួន ៥ដុំ
២០៖ ម៉ាស ចំនួន ២០ប្រអប់ មាន ១,០០០ម៉ាស
២១៖ អាល់កុលសម្លាប់មេរោគ ចំនួន ៤កាន
២២៖ ដបសម្រាប់ដាក់អាល់កុល ចំនួន ១០ដប
២៣៖ ស្លាដក់ចំនួន៦២
២៤៖ ថវិកា ចំនួន ២លានរៀល៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.