ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធី «ពិពណ៌កម្រងស្នាដៃសិស្ស» ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការច្នៃប្រឌិត ==> កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៦នាក់ ពាក់ព័ន្ធករណីលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស និង ករណីទាត់ធាក់កាប់ប្លន់យកម៉ូតូមាន ចំនួន០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី ==> កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ...

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមន្ទីរពេទ្យព្រះកេតុមាលា ចុះពិនិត្យនិងព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ជាង១ពាន់នាក់ ស្រុកប្រាសាទបាគង ខេត្តសៀមរាប 

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមន្ទីរពេទ្យព្រះកេតុមាលា ចុះពិនិត្យនិងព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ជាង១ពាន់នាក់ ស្រុកប្រាសាទបាគង ខេត្តសៀមរាប 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(សៀមរាប)៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃមន្ទីរពេទ្យ ព្រះកេតុមាលា ចំនួន៧១នាក់ ក្នុងនោះមានស្រី១៨នាក់ បានចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ចំនួន១,២៨៦នាក់ នៅភូមិកន្ទ្រាំង ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ក្រៅពីការពិនិត្យព្យាបាលជំងឺជូនពលរដ្ឋ ក៏មានការចែកជាអាហារសម្រន់ ទឹកសុទ្ធ និងម៉ាស់ជូនដល់ពួកគាត់ថែមទៀតផង។

ការពិនិត្យ និងព្យាបាលរបស់ក្រុមគ្រូពេទ្យព្រះកេតុមាលា ជូនប្រជាពលរដ្ឋជាង១ពាន់នាក់ នៅខេត្តសៀមរាបនេះ ធ្វើឡើងនាថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ ដឹកនាំដោយផ្ទាល់ពីលោកបណ្ឌិត អ៉ី លីម៉ា តំណាងឧត្តមសេនីយ៍ឯកវេជ្ជបណ្ឌិត លី សុវណ្ណ នាយកមន្ទីរពេទ្យព្រះកេតុមាលា និងជាអនុប្រធានគណពង្រឹងថ្នាក់ជាតិចុះមូលដ្ឋានឃុំកន្ទ្រាំង រួមជាមួយក្រុមការងារមន្ទីរពេទ្យ ក្នុងនោះក៏មានការសហការយ៉ាងស្និតស្នាលជាមួយ លោក ឃាម ឆាង មេឃុំកន្ទ្រាំង សហភាពសហព័ន្ធយុវជនកម្ពុជាឃុំកន្ទ្រាំង លោកមេភូមិទាំង ៨ភូមិ រួមជាមួយកងកម្លាំងប្រដាប់អាវុធ និងប្រជាការពារភូមិ។

ក្នុងឱកាសនោះ លោកបណ្ឌិត អ៉ី លីម៉ា បានឲ្យដឹងថា «ជានិច្ចកាលឯកឧត្តមឧត្តមសេនីយ៍ឯកវេជ្ជបណ្ឌិត លី សុវណ្ណ នាយកមន្ទីរពេទ្យព្រះកេតុមាលា តែងតែយកចិត្តទុកដាក់គ្រប់ពេលវេលា លើសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅឃុំកន្ទ្រាំង រួមទាំងការកសាងបាននូវសមិទ្ធិផលជាច្រើន ដែលជាប្រយោជន៍សាធារណៈនៅក្នុងឃុំ ជាពិសសការចូលរួមលើកកម្ពស់សុខុមាលភាពបងប្អូនប្រជាពលរដ្ឋ»។

លោកបណ្ឌិតបន្ថែមថា «ក្រោមការចង្អុលបង្ហាញពីឯកឧត្តមនាយក ក្រុមការងារគ្រូពេទ្យឯកទេសជំនាញៗ នៃមន្ទីរពេទ្យព្រះកេតុមាលា ដែលមានបទពិសោធន៍យូរឆ្នាំរួមមាន៖ ផ្នែកវះកាត់តូច ផ្នែកជំងឺភ្នែក ផ្នែកអេកូសាស្ត្រ ផ្នែកមន្ទីរពិសោធន៍ ផ្នែកជំងឺទូទៅ ផ្នែករោគស្រ្តី ផ្នែកជំងឺកុមារ ផ្នែកជំងឺមាត់ធ្មេញ ផ្នែកជំងឺសើរស្បែក ផ្នែកឱសថ ផ្នែកជំងឺត្រចៀក ច្រមុះ បំពង់ក ផ្នែកជំងឺឆ្អឹង និងសន្លាក់ បានមកធ្វើការចុះ ពិនិត្យព្យាបាលជំងឺ និងចែកថ្នាំពេទ្យដោយឥតគិតថ្លៃជូនលោកយាយ លោកតា ពុកម៉ែ អ៊ុ ពូ មីង បងប្អូនប្រុសស្រី និងក្មួយៗជាទីគោរពស្រលាញ់នាឱកាសនេះ»។

លោក ឃាម ឆាង មេឃុំកន្ទ្រាំង ក៏បានថ្លែងអំណរគុណដល់ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃមន្ទីរពេទ្យព្រះកេតុមាលា ដែលមានលោកវេជ្ជបណ្ឌិត លី សុវណ្ណ នាយកមន្ទីរពេទ្យ ដែលបានបញ្ជូនក្រុមការងារគ្រូពេទ្យឯកទេសជំនាញៗ មកពិនិត្យ និងព្យាបាលជូនរបស់លោកដោយឥតគិតថ្លៃ និងជូនជាថ្នាំពេទ្យសម្រាប់ពិសារដើម្បីព្យាបាលជំងឺផងដែរ។ នេះបញ្ជាក់ឲ្យឃើញកាន់តែច្បាស់អំពីកិច្ចខិតខំប្រឹងប្រែងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការយកចិត្តទុកដាក់លើកកម្ពស់ និងគិតគូអំពីសុខុមាលភាពរបស់ប្រជាពលរដ្ឋ ក្នុងគោលបំណងកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរឡើង។

មេឃុំកន្ទ្រាំងរូបបានបញ្ជាក់បន្ថែមថា «រូបខ្ញុំ និងប្រជាពលរដ្ឋពិតជាមានភាពត្រេកអរក្រៃលែង ដោយបានឃើញក្រុមការងារគ្រូពេទ្យនៃមន្ទីរពេទ្យ ព្រះកេតុមាលា ចុះមកពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋ និងអប់រំអំពីសុខភាព ដោយមិនគិតថវិកា»។

ជាមួយគ្នានោះដែរ ប្រជាពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋជាច្រើននាក់ នៅស្រុកប្រាសាទបាគង មានបញ្ហាជំងឺភ្នែក និងបញ្ហាចង្កេះ បានថ្លែងរៀបរាប់ថា រូបគាត់បានទទួលសេវាយ៉ាងកក់ក្តៅពីក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកេតុមាលា ដោយរូបគាត់បានទទួលការពិនិត្យយ៉ាងឌិតដល់ពីសំណាក់គ្រូពេទ្យជំនាញ និងទទួលបានថ្នាំពេទ្យដោយឥតគិតថ្លៃ។

ចំណែកប្រជាពលរដ្ឋម្នាក់ទៀតរស់នៅឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង មានបញ្ហាទាក់ទងនឹងជំងឺធ្មេញ បានបញ្ជាក់ឲ្យដឹងថា «ខ្ញុំពិតជាសប្បាយរីករាយជាខ្លាំង ដោយបានឃើញក្រុមការងារគ្រូពេទ្យនៃមន្ទីរពេទ្យព្រះកេតុមាលា មកពិនិត្យធ្មេញរបស់ខ្ញុំ ដោយមិនគិតថវិកា»។

សូមជម្រាបថា ការចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋ នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប ជាង១ពាន់នាក់ ដោយឥតគិតថ្លៃនេះ ត្រូវបានប្រជាពលរដ្ឋមានការសប្បាយចិត្តជាខ្លាំង និងសំណូមពរដល់ក្រុមគ្រូពេទ្យជំនាញៗទាំងអស់ ឧស្សាហ៍ចុះមក ដើម្បីពិនិត្យ និងព្យបាលជូនដល់ពួកគាត់៕

 

T
Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.