ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធី «ពិពណ៌កម្រងស្នាដៃសិស្ស» ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការច្នៃប្រឌិត ==> កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៦នាក់ ពាក់ព័ន្ធករណីលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស និង ករណីទាត់ធាក់កាប់ប្លន់យកម៉ូតូមាន ចំនួន០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី ==> កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ...

ពិធីសម្ភោធឆ្លងកុដិ និងសមិទ្ធផលនានា ក្នុងវត្តពិសីឧត្តម នៅស្រុកកោះធំក្រោមអធបតី ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល

ពិធីសម្ភោធឆ្លងកុដិ និងសមិទ្ធផលនានា ក្នុងវត្តពិសីឧត្តម នៅស្រុកកោះធំក្រោមអធបតី  ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ពិធីសម្ភោធឆ្លងកុដិ និងសមិទ្ធផលនានា ក្នុងវត្តពិសីឧត្តម នៅស្រុកកោះធំក្រោមអធបតី

ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល

ខេត្តកណ្ដាល៖ ថ្លែងក្នុងពិធីសម្ភោធឆ្លងកុដិ និងសមិទ្ធផលនានា ក្នុងវត្តពិសីឧត្តម (ហៅវត្តព្រែកឫស្សី) ស្ថិតនៅឃុំកំពង់កុង ស្រុកកោះធំ នៅរសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល  បានមានប្រសាសន៍ថា សមិទ្ធផលនានាក្នុងវត្តពិសីឧត្តម ដែលដាក់សម្ពោធនាពេលនេះ គឺជាការចូលរួមចំណែករបស់ពុទ្ធបរិស័ទ ដើម្បីធ្វើយ៉ាងណាឱ្យវិស័យពុទ្ធចក្រមានការរីកចម្រើន ស្របពេលដែលប្រទេសជាតិកំពុងតែមានសុខសន្តិភាព និងការអភិវឌ្ឍ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចអគ្គមហា សេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមបន្ថែមថា ក្រោម​ការ​ដឹក​នាំ​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ដែល​មាន​ សម្ដេច​តេជោ ​ហ៊ុន​ សែន​ ជាប្រមុខ​បាន​ធ្វើ​ឱ្យប្រទេស​ជាតិ ​មាន​សុខ ​សន្តិភាព​ និងមាន​ការ​អភិវឌ្ឈន៍​លើ​គ្រប់​វិស័យ​ ទាំងផ្នែកអាណា​ចក្រ​ និងពុទ្ធចក្រ ពិសេស​គឺ​វិស័យ​ព្រះ​ពុទ្ធ​សាសនា​មាន​ការ​រីក​ចម្រើន​ ហើយ​ត្រូវ​បាន​រាជ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់ ​និង​លើក​តំកើងព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ​ទុក​សម្រាបជាទីសក្ការៈ គោរពបូជា និងប្រតិបត្តិពីសំណាក់ពុទ្ធបរិស័ទទូទៅ។

ឯកឧត្តម អភិបាលរងខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវចូលរួមថែរក្សា ការពារសន្តិភាពជាមួយរាជរដ្ឋាភិបាលឱ្យបានគង់វង្ស ពីព្រោះសន្តិភាពគឺមានសារៈសំខាន់ណាស់ មានសន្តិភាពគឺមានការរីកចម្រើន មានសន្តិភាពគឺមានការអភិវឌ្ឍ សុខសន្តិភាពបានធ្វើឱ្យយើងទាំងអស់គ្នាមានសិទ្ធិ និងសេរីភាពគ្រប់បែបយ៉ាងក្នុងការប្រកបមុខរបរ ដើរលេងកំសាន្ត និងការបំពេញបុណ្យកុសជាដើម។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមក៏បានធ្វើការផ្សព្វផ្សាយដល់ ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋ និងសិស្សានុសិស្សត្រូវ មានការប្រុងប្រយ័ត្នខ្ពស់ចំពោះការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ដោយត្រូវបន្តអនុវត្តបានខ្ជាប់ខ្ជួននូវវិធានអនាម័យរបស់ក្រសួងសុខាភិបាល និងអនុវត្តជាប្រចាំនូវអភិក្រម ដែលជាយ័ន្តដ៏ស័ក្កិសិទ្ធ របស់សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាគឺ ៣កុំ និង៣ការពារ។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.