ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធី «ពិពណ៌កម្រងស្នាដៃសិស្ស» ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការច្នៃប្រឌិត ==> កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៦នាក់ ពាក់ព័ន្ធករណីលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស និង ករណីទាត់ធាក់កាប់ប្លន់យកម៉ូតូមាន ចំនួន០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី ==> កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ...

ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានអញ្ជើញមកពិនិត្យស្ថានីយបណ្តុះកូនឈើព្រៃលិចទឹករបស់ខ័ណ្ឌរដ្ឋបាលជលផលសៀនរាន ស្ថិតនៅភូមិ គោករុន ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប

ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានអញ្ជើញមកពិនិត្យស្ថានីយបណ្តុះកូនឈើព្រៃលិចទឹករបស់ខ័ណ្ឌរដ្ឋបាលជលផលសៀនរាន ស្ថិតនៅភូមិ គោករុន ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

អញ្ញើញចេញពីស្រុកបន្ទាយស្រី ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានអញ្ជើញមកពិនិត្យស្ថានីយបណ្តុះកូនឈើព្រៃលិចទឹករបស់ខ័ណ្ឌរដ្ឋបាលជលផលសៀនរាន ស្ថិតនៅភូមិ គោករុន ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប។

លោកពូ ពីង ឆុងប្រធានសហគមន៍នេសាទសសរស្តម្ភ បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីជ្រាបថា ដោយទទួលបានការជួយឧបត្ថម្ភពីក្រសួងបរិស្ថានតាមរយ:គម្រោង រ៉េតបូក សហការជាមួយនាយកដ្ឋានសហគមន៍ និងអភិរក្សជលផលនៃរដ្ឋបាលជលផល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បង្កើតជាសួនបណ្តុះកូនឈើព្រៃលិចទឹកមានកូនរាំង កូនរំដេញ ច្រកែង ផ្កោល និងកូនឈើកន្សែង សរុបបានចំនួន ៥ម៉ឺនកូន។ ក្នុងឆ្នាំ ២០២០ បានដាំកូនឈើលិចទឹកចំនួន ៤០ហ.ត និង ២០២១ បាន ៣០ហ.ត។ លោកប្រធានសហគមន៍ ក៏បានត្អូញត្អែកពីបញ្ហាលំបាកមួយចំនួនផងដែរដូចជាខ្វះមធ្យោបាយធ្វើដំណើរទាំងក្នុងទឹក និងលើគោកសម្រាប់ធ្វើការងារល្បាត ពិនិត្យមើលបទល្មើសក្នុងដែនសហគមន៍ ប្រេងឥន្ទន: និងថវិកាសម្រាប់ធ្វើការពង្រីកការងារដាំ និងបណ្តុះកូនឈើ។ល។

ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យលោកប្រធានសហគមន៍ មន្រ្តីជំនាញរដ្ឋបាលជលផល និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាខេត្ត ត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀតលើការងារបណ្តុះកូនឈើលិចទឹកឲ្យបានច្រើន ធ្វើយ៉ាងណាឆ្លើយតបឲ្យបានតាមតម្រូវការបន្ទាន់ចំពោះកូនឈើលិចទឹកដើម្បីយកទៅដាំលើដីដែលដកហូតបានបទល្មើសនៃការកាប់ ទន្រ្ទាន ឈូសឆាយដីព្រៃលិចទឹក យកមកកាន់កាប់ធ្វើជាកម្មសិទ្ធិខុសច្បាប់ក្នុងដែលសមត្ថកិច្ចក្នុងខេត្តសៀមរាប។
ដោយឡែក រដ្ឋបាលជលផលគួរតែស្វែងរកដៃគូបន្ថែមដើម្បីជួយដល់ការងារអភិវឌ្ឍសហគមន៍នេសាទទាំងលើការងារបច្ចេកទេស ការងារល្បាត សួនបណ្តុះកូនឈើ ការបង្រ្កាបបទល្មើស និងវារីវប្បកម្ម។ ក្នុងខណ:នេះ ឯកឧត្តមរដ្ឋមន្ត្រីបានឧបត្ថម្ភប្រេង ២០០លីត្រ និងថវិកា ៤០ម៉ឺនរៀល ទុកដោះស្រាយជីវភាពសម្រាប់អ្នកប្រចាំការក្នុងសួន។

តាមរបាយការណ៍របស់រដ្ឋបាលជលផលបានឲ្យដឹងថា ខេត្តទាំង៦ ដែលនៅជាប់បឹងទន្លេសាប មានសួនបណ្តុះកូនឈើចំនួន ៧កន្លែង និងបានបណ្តុះកូនឈើចំនួន ១សែនកូន។ បច្ចុប្បន្ន បាននិងកំពុងរំដោះកូនឈើព្រៃលិចទឹកទាំងនោះយកទៅដាំនៅលើដីដែលបានដកហូតជាបណ្តើរ។ ជាក់ស្តែង ខេត្តសៀមរាប ផ្ទៃដីដកហូតបានចំនួនជាង ៣៣០០ហត ក្នុងនោះដាំឫស្សីបានចំនួន ២០០ដើម កូនត្នោត ៣៥ដើម កប់គ្រាប់ត្នោតបាន ៧៣ ៦៧៦គ្រាប់ និងកូនឈើព្រៃលិចទឹកបាន ៥៣០០ដើម។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.