ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម ==> លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញនូវផែនការលម្អិត ដល់ថ្នាក់ដឹកនាំគោលដៅសំខាន់ៗ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ==> អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦

អគ្គិភ័យបានឆាបឆេះអគារនាគទិព្វ១អាជ្ញាធរក្រុងប៉ោយប៉ែតនិងលោកអធិការនគរបាលក្រុងប៉ោយប៉ែតដឹកនាំកម្លាំងចុះជួយអន្តរាគមន៍ពន្លត់អគ្គីភ័យបានទាន់ពេលវេលា!

អគ្គិភ័យបានឆាបឆេះអគារនាគទិព្វ១អាជ្ញាធរក្រុងប៉ោយប៉ែតនិងលោកអធិការនគរបាលក្រុងប៉ោយប៉ែតដឹកនាំកម្លាំងចុះជួយអន្តរាគមន៍ពន្លត់អគ្គីភ័យបានទាន់ពេលវេលា!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តបន្ទាយមានជ័យ៖មានករណីអគ្គីភ័យឆាបឆេះមួយបានកើតឡើងនៅវេលាម៉ោង ០៤នឹង៣៥នាទីល្ងាចនៅថ្ងៃអាទិត្យ ២កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹង ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២នេះអាជ្ញាធរក្រុងប៉ោយប៉ែតនិងកងកម្លាំងពន្លត់អគ្គីភ័យក្រោយទទួលព័ត៌មានពីកន្លែងកើតហេតុភ្លាម លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត បានដឹកនាំក្រុមការងាររដ្ឋបាលក្រុងប៉ោយប៉ែត សហការជាមួយកម្លាំងសមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត ចុះអន្តរាគមន៍ជួយពន្លត់អគ្គីភ័យដែលបានឆាបឆេះបន្ទប់មួយក្នុងអគារនាគទិព្វ១ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ដោយកិច្ចសហការល្អគ្រប់ភាគីពាក់ព័ន្ធ និងកិច្ចអន្តរាគមន៍បានទាន់ពេលវេលា ជាលទ្ធផល ក្រុមការងារពន្លត់អគ្គីភ័យដឹកនាំដោយផ្ទាល់ពីសំណាកលោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត និងជាប្រធានគណៈបញ្ជាការឯកភាពក្រុង បានធ្វើការពន្លត់បានទាន់ពេលវេលា និងមិនបណ្តាលឱ្យមានអ្នករងរបួស និងបាត់បង់ជីវិតឡើយ។

ក្នុងកិច្ចអន្តរាគមន៍ពន្លត់អគ្គីភ័យនេះ មានវត្តមានចុះផ្ទាល់ពីសំណាកលោក តាន់ គឹមរិទ្ធ សមាជិកក្រុមប្រឹក្សាក្រុងប៉ោយប៉ែត, លោក ខាត់ ធា នាយករងរដ្ឋបាលក្រុងប៉ោយប៉ែត ព្រមទាំងក្រុមការងារសមត្ថកិច្ចពន្លត់អគ្គីភ័យនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត, មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត រួមនឹងកម្លាំងប្រជាការពារភូមិជាច្រើននាក់បានចូលរួម ។

កិច្ចអន្តរាគមន៍ពន្លត់អគ្គីភ័យនេះ បានប្រើប្រាស់ឡានទឹករបស់អធិការដ្ឋាននគរបាលបាលក្រុងប៉ោយប៉ែត, ឡានទឹករបស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត និងឡានទឹកកាស៊ីណូ ត្រូពីកាណា ក្នុងកិច្ចចូលរួមជួយអន្តរាគមន៍នៅកន្លែងកើតហេតុផ្ទាល់ផងដែរ៕
ដោយ៖លោកចាន់ពុធ

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.