ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្តល់អនុសាសន៍ដល់ប្រធានលេខាធិការដ្ឋាន គ.ជ.ប.ទ ថ្មី ខិតខំពង្រឹងអង្គភាព ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បំផុសឱ្យយុវជន មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់រូប ថែរក្សាសមាជិកគ្រួសារ កុំឱ្យពាក់ព័ន្ធគ្រឿងញៀន ==> សម្ដេចធិបតី៖ អត្ថន័យ​ នៃការអប់រំ ជាទ្រព្យដែលមិនអាចបាត់បង់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដាក់គោលដៅបន្ថយក្របខណ្ឌនគរបាលថ្នាក់ក្រសួងបន្ថែមទៀត ដើម្បីបង្កើនឱ្យថ្នាក់មូលដ្ឋាន ==> អភិបាលខេត្តប៉ៃលិន ប្រជុំពិនិត្យវឌ្ឍនភាពការងារយុទ្ធនាការទប់ស្កាត់ សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងមូលដ្ឋាន ==> សម្តេច ម៉ែន សំអន គាំទ្រដល់វិស័យឯកជនក្នុងការវិនិយោគលើវិស័យអប់រំ និងនាំយកនូវសេវាអប់រំស្តង់ដារអន្តរជាតិ មកកាន់ខេត្តស្វាយរៀង ==> ដោយអនុវត្តតាមអនុសាស​ន៍និងការ​ឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេ​នីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ==> វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធី «ពិពណ៌កម្រងស្នាដៃសិស្ស» ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការច្នៃប្រឌិត ==> កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៦នាក់ ពាក់ព័ន្ធករណីលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស និង ករណីទាត់ធាក់កាប់ប្លន់យកម៉ូតូមាន ចំនួន០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី ==> កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់

លោកជំទាវ ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន ចុះ​ត្រួតពិនិត្យ​សាលា ១ ខ្នង មាន ៥ បន្ទប់ ចំណាយ​ថវិកា របស់​លោកជំទាវ​ផ្ទាល​អស់​ជាង​១០០.០០០​ដុល្លា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បន្ទា​បន្ទាយមានជ័យ ៖ ភូមិ​ចែ ឃុំ​ទ្រាស ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ​គឺ​ជា​ភូមិ​១​នៅ​ចង្កា​ត់មាត់​ញ​កនៅ​ឆ្ងាយ​ដាច់ស្រយាល​ពី​ទី​រួម​ខេត្ត​ដែល​មាន​ប្រជាពលរដ្ឋ​ភាគច្រើន​ជា​អ្នក​ធ្វើ​ស្រែ​សុទ្ធសាទ​បើ​តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ​អួន​ហា​ន់ បាន​និយាយប្រាប់​អ្នកយក​ព័ត៌មាន​ឲ្យដឹង​ថា​ភូមិ​ចែង​នេះ​ពុំ​មាន​សាលារៀន​ឲ្យ​ក្មេង​ក្នុង​ភូមិ​បាន​សិក្សា​នោះ​ទេ​ភាព​ច្រើន​ក្មេង​ទៅ​រៀន​នៅ​សាលា​ចែង​ព្រៃ ភូមិ​ព្រៃ ឃុំ​ទ្រាស ដែល​ឆ្ងាយ​ពី​ភូមិ​មាន​ចំងាយ​១​គីឡូម៉ែត្រ​ឯណោះ ធ្វើឲ្យ​ក្មេង​ក្នុង​ភូមិ​នេះ មាន​ការពិបាក ដូចជា​នៅ​រដូវភ្លៀង​ទឹក​លិច​ពិបាក់​ក្នុងការ​ធ្វើ​ដំណើរ​ទៅ​សាលារៀន ផលវិបាក​ខាង​ចរាច​រណ៍ ហើយ​ភាគច្រើន​សិស្ស​ដើរទៅ​រៀន ។​

​លោក អួន ហា​ន់ បាន​បញ្ជាក់ទៀតថា ដោយសារ​ក្មេងៗ​នៅក្នុង​ភូមិ​នេះ​មាន​ផលវិបាក​ក្នុង​ការរៀនសូត្រ​ខ្លាំងពេក អ្នក​ភូមិ​ទាំងអស់​ក៏​បាន​សំណូមពរ​ដល់​លោកជំទាវ ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន ឲ្យជួយ​កសាង​សាលា​១​ខ្នង​នៅក្នុង​ភូមិ​ចែង​នេះ ដើម្បី​សំរួល​ការរៀន​សូ​របស់​ក្មេងៗ នៅក្នុង​ភូមិ​នេះ ។​

​ដោយសារ​មើលឃើញ​អំពី​ទុក្ខលំបាក់​របស់​សិស្ស ក្នុងភូមិ​នេះ លោកជំទាវ ម៉ៅ ម៉ា​ល័យ ក៏​បាន​សន្យាថា នឹង​ជួយ​កសាង​សាលា​១​ខ្នង​មាន ៥ បន្ទប់ ដែល​ជា​ថវិការ​របស់​លោកជំទាវ​ផ្ទាល់ ។​

​លោក អួន ហា​ន់ បាន​បញ្ជាក់ទៀតថា ដោយ​មាន​ការយកចិត្ត​ទុកដាក់​ខ្លាំង​ធ្វើ​ឲ្យ​សាលា​១​ខ្នង​នេះ មាន​ការសាងសង់​ភ្លាមៗ​កសាង​តែ​រយៈពេល​កន្លះ​ឆ្នាំ ធ្វើ​រួចរាល់​ជា​ស្ថាប​ព​កសាង​នៅលើ​ដី​សហគមន៍​មាន​បណ្តោយ​ទំហំ​ផ្ទៃដី​៧០​ម៉ែត្រ គុណ​ទទឹង​៥២ ម៉ែត្រ ចំណាយ​អស់​ឋ​វិការ​ចំនួន​ជាង​១០០.០០០​ដុល្លា ។ ក្នុងនោះ ក៏​បាន​ចាក់ដី​បំពេញ​ទីធ្លា ចាក់ដី​ធ្វើ​ផ្លូវ និង​ធ្វើ​របង​ជុំវិញ​សាលា​ជាដើម ។​

​លោក អួន ហា​ន់ បញ្ជាក់ទៀតថា សាលា​នេះ​ក្រោយពី​ធ្វើ​រួចរាល់​ហើយ​បាន​ដាក់ឈ្មោះ តេ​ជោ ហ៊ុន សែន ភូមិ​ចែង​មានជ័យ ដែល​អាច​ឲ្យ​សិស្ស​ចូល​មក​រៀន​បាន​ចំនួន​២០០​នាក់​ក្នុង​ភូមិ​នេះ​ទាំងអស់​តែម្តង ។​

​លុះ​នៅ​ល្ងាច​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០១៧ លោកជំទាវ ម៉ៅ ម៉ា​ល័យ និង​ក្រុមការងារ បាន​ចុះមក​ពិនិត្យ​សាលា​ដែល​ទើបតែ​ធ្វើ​រួច​ថ្មី ហើយ​បានធ្វើការ​វាយ​តំលៃ​ខ្ពស់​ថា ជាង​ធ្វើ​បាន​ល្អ​ផ្ចិត​ផ្ចង់ ធ្វើតាម​រចនាបទ​របស់​ខ្មែរ រឹងមាំ​អាច​ទទួលយក​បាន​ក្រោយពី​ធ្វើ​ចប់​សប់ គ្រាប់​អស់ ហើយ​និង​សម្ពោធ​ដាក់​ដាក់ឲ្យ​ប្រើប្រាស់​នៅ​ថ្ងៃ​ខាង​មុខ​នេះ​ទៀត​ផង ។​

​ប្រជាពលរដ្ឋរ​នៅក្នុង​ភូមិ​ចែង​មាន​១៥០​គ្រួសារ ដោយ​មើលឃើញ​អំពី​ទង្វើ​របស់​លោកជំទាវ ម៉ៅ ម៉ា​ល័យ ល្អ​ទាំង​ចិត្ត​ទាំង​កាយ​បាន​ចំណាយ​ទាំង​កំលាំងចិត្ត​ទាំង​ថវិកា ដើម្បី​កសាង​សាលា​១​ខ្នង​នេះ​ឡើង ទុក​សំរាប់​ឲ្យ​កូនចៅ​របស់​គាត់​បាន​ចូល​សិក្សា​រៀនសូត្រ មិន​ព្រួយបារម្ភ​អំពី​គ្រោះថ្នាក់​ផ្សេងៗ មិន​ដូច​មុន​ទៀតឡើយ ។​

​ប្រជាពលរដ្ឋ​ទាំងអស់​បាន​បញ្ជាក់ទៀតថា ពួក​លោក​ទាំងអស់​មិន​ចង់បាន​អ្វី​ក្រៅ​ពី​សាលា សំរាប់​ទុក​ឲ្យ​កូនចៅ​របស់​គាត់​បាន​រៀនសូត្រ មានចំណេះដឹង​សំរាប់​យកទៅ​កសាង​ប្រទេសជាតិ​នោះទេ ។ ដូច្នោះ​ពួកគាត់​គ្មាន​អ្វី​តបស្នង​សងគុណ​ដល់​លោកជំទាវ ពួកគាត់​មាន​តែ​ម្រាមដៃ​១០ លើក​ហត្ថា​បួងសួង​ដល់​វត្ថុ​សត្តិសិទ្ធ​ក្នុង​លោក​ទាំងអស់ សូមឲ្យ​ជួយ​បីបាត់​ថែរក្សា​ដល់​ក្រុមគ្រួសារ​លោក​ជំទាវ ឲ្យ​ជួប​តែនិង​សេចក្តីសុខ​សេចក្តីចំរើន ពិសេស​កុំឲ្យ​មាន​ជំងឺ​បៀតបៀន ដល់​ក្រុមគ្រួសារ​របស់​ជំទាវ​ជាស​ឲ្យ​ឆ្ងាយ​ទៀតផង ៕

 

IMG-20170501-WA0046 IMG-20170501-WA0048 IMG-20170501-WA0045 IMG-20170501-WA0047

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.