ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា!

លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលនិងបានប្រគេនបច្ច័យដល់ព្រះសង្ឃ

លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលនិងបានប្រគេនបច្ច័យដល់ព្រះសង្ឃ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ នៅព្រឹក ថ្ងៃសៅរ៍ ១កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័កពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ០៩,០០នាទី គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាសង្កាត់ចតុមុខ បានរៀបចំពិធីសំណេះសំណាលជាមួយសមាជិកសាខាបក្សចំណុះគណៈកម្មាធិការគណបក្សសង្កាត់ចតុមុខ ដែលជាព្រះសង្ឃ និងសិស្ស-និស្សិត ក្នុងវត្តបទុមវតី ក្រោមព្រះអធិបតីភាព ព្រះចរណវិជ្ជា ចេម ធីរៈ ព្រះគ្រូសូត្រឆ្វេង ព្រះរាជតំណាង ព្រះគ្រូចៅអធិការវត្តបទុមវតី និង ក្រោមអធិបតីភាព លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ អនុប្រធានគណៈកម្មាធិការគណបក្សខណ្ឌដូនពេញ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ចតុមុខ និង ឯកឧត្តម ជុំ អ៊ៀក អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ចតុមុខ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីសមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ចតុមុខ លោកស្រី ខៀវ សំអុន ប្រធានគណៈកម្មាធិការគណបក្សសង្កាត់ចតុមុខ និងជាបេក្ខភាពក្រុមប្រឹក្សាសង្កាត់ចតុមុខ អាណត្តិទី៥ លេខរៀងទី១ លោក លោកស្រីអនុប្រធាន និងសមាជិកគណបក្សសង្កាត់ ព្រមទាំងសមាជិកគណបក្សជា ព្រះសង្ឃ និងជាសិស្ស-និស្សិត នៅវត្តបទុមវតី សរុបចំនួន ២៥៦អង្គ-នាក់ ដែលជាសាខាបក្ស ចំណុះគណបក្សសង្កាត់ចតុមុខ ខណ្ឌដូនពេញផងដែរ។

ក្នុងឱកាសពិធីសំណេះសំណាលនេះ លោក សុខ ពេញវុធ បានពាំនាំយកប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានីភ្នំពេញ, ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ព្រមទាំងថ្នាក់ដឹកនាំខណ្ឌ-សង្កាត់ចតុមុខ ប្រគេន-ជូនដល់ព្រះសង្ឃគណៈអធិបតី ព្រះសង្ឃសមាជិក និងប្អូនៗនិស្សិតទាំងអស់ និង បានរំលឹកអំពីប្រវត្តិសាស្ត្រកម្ពុជាដ៏ជូចត់ក្នុងសម័យអតីតកាល ស្របនឹងវីរៈភាពរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ក្នុងការបូជាកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា ស្មារតីក្នុងបុព្វហេតុជាតិមាតុភូមិកម្ពុជា ដោយបាននាំមកនូវសុខសន្តិភាពពេញលេញដល់សព្វថ្ងៃនេះ។

ជាកិច្ចបញ្ចប់ លោក សុខ ពេញវុធ អភិបាល នៃគណ:អភិបាលខណ្ឌដូនពេញ បានឧបត្ថម្ភថវិកា និងប្រគេនបច្ច័យដល់ព្រះសង្ឃ សមាជិក និងប្អូនៗសិស្ស និស្សិត សរុបចំនួន ២៥៦អង្គ-នាក់ ដោយម្នាក់ៗទទួលបាន ២០,០០០រៀល ស្មើនឹង ៥,១២០,០០០រៀល និង ប្រគេនព្រសង្ឃគណៈអធិបតីចំនួន ២,០០០,០០០រៀល សរុបថវិកាចំនួន ៧,១២០,០០០រៀល ដែលជាអំណោយដ៏ថ្លៃថ្លា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.