ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា!

ទេសរដ្ឋមន្ត្រី គន់ គីម ស្នើឱ្យពន្លឿនការផ្តល់ប័ណ្ណសមធម៌ ជូនអតីតយុទ្ធជន ដោយសារពួកគាត់បានពលី ដើម្បីជាតិមាតុភូមិ

ទេសរដ្ឋមន្ត្រី គន់ គីម ស្នើឱ្យពន្លឿនការផ្តល់ប័ណ្ណសមធម៌ ជូនអតីតយុទ្ធជន ដោយសារពួកគាត់បានពលី ដើម្បីជាតិមាតុភូមិ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ពោធិ៍សាត់)៖ នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានកិត្តិយស និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា នាថ្ងៃទី០២ ខែមេសា ឆ្នាំ២០២២នេះ បានស្នើតាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តពោធិ៍សាត់ ត្រូវពន្លឿនការផ្តល់ប័ណ្ណសមធម៌ ជូនអតីតយុទ្ធជនឱ្យបានទាន់ពេលវេលា ក៏ដូចជាអាជ្ញាមូលដ្ឋាន ត្រូវថែទាំ និងយកចិត្តទុកដាក់ពីសុខទុក្ខ ជូនអតីតយុទ្ធជនឱ្យបានគ្រប់ៗគ្នា ដោយសារពួកគាត់បានពលី និងលះបង់ ដើម្បីជាតិមាតុភូមិរបស់យើង។

ទេសរដ្ឋមន្ត្រី បានស្នើបែបនេះ នៅបូរីវប្បធម៌កោះសំពៅមាស ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ សមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តពោធិ៍សាត់ ជាជនពិការប្រភេទ ក១ និងក២ ប្រមាណ១៥០នាក់ ដោយបានការចូលរួមពីសំណាក់លោក ជាវ តាយ អភិបាលខេត្ត និងជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តពោធិ៍សាត់ ប្រតិភូថ្នាក់ជាតិ ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ និងបងប្អូនអតីតយុទ្ធជនពិការយ៉ាងច្រើនកុះករ។

នាឱកាសនោះ ទេសរដ្ឋមន្រ្តី គន់ គីម បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជូនដល់អតីតយុទ្ធជន ជាពិសេសបានផ្តាំផ្ញើ ដល់អតីតយុទ្ធជនទាំងអស់ បន្តអនុវិធានការសុខាភិបាល និងការចាក់វ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់ៗគ្នា។

ទេសរដ្ឋមន្រ្តី គន់ គីម បានថ្លែងអំណរគុណដល់អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តពោធិ៍សាត់ ដែលតែងយកចិត្តទុកដាក់ ជួយឧបត្ថម្ភថវិកា បរិភោគ ព្រមទាំងសម្ភារៈប្រើប្រាស់ ដល់អតីតយុទ្ធជន ដែលមានជីវភាពក្រីក្រ ជាពិសេសបានចុះប្រគល់ថវិកាបេឡាមរណៈសង្គ្រោះ ជូនដល់គ្រួសារសព សមាជិកសមាគមបានទាន់ពេលវេលា។

ជាមួយគ្នានេះលោកទេសរដ្ឋមន្រ្តី គន់ គីម បានស្នើដល់សមាគមអតីតយុទ្ធជន ខេត្តពោធិ៍សាត់ ត្រូវបន្តពិនិត្យស្ថានភាពរស់នៅរបស់អតីតយុទ្ធជន ខណៈកាលពីថ្មីៗនេះ ខេត្តពោធិ៍សាត់បានប្រគល់បង្គ្រប់ផ្ទះ និងដីសម្បទានសង្គមកិច្ច ជូនអតីតយុទ្ធជន ចំនួនជាង៦០០នាក់។

ទេសរដ្ឋមន្រ្តីបន្តថា ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា តែងតែបន្តយកចិត្តទុកដាក់ ចំពោះអតីតយុទ្ធជនគ្រប់រូបជាប្រចាំ ដូចជាការផ្តល់ដី សម្បទានសង្គមកិច្ច ការសាងសង់ផ្ទះ ការផ្តល់របបសន្តិសុខសង្គម ជាពិសេសការពិនិត្យសុខភាព ដោយឥតគិតថ្លៃ និងការទទួលប្រាក់សោធននិវត្តន៍ជារៀងរាល់ខែ។

នាឱកាសនោះ ទេសរដ្ឋមន្ត្រី ក៏បាននាំយកអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនអតីតយុទ្ធជនពិការ ក១ និងក២ ចំនួន១៥០នាក់ ដោយក្នុងម្នាក់ៗទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី៦ដប និងថវិកា១០ម៉ឺនរៀល និងនាយប៉ុស្តិ៍រដ្ឋបាលទាំង៤៩ ឃុំ សង្កាត់ ក្នុងម្នាក់ទទួលបានថវិកា ៥ម៉ឺនរៀលផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.