ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា!

លោក គួច ចំរើន៖ វឌ្ឍនភាព និងសមិទ្ធផលដែលយើងមានសព្វថ្ងៃនេះ ជាមរតកនៃសន្តិភាពក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន

លោក គួច ចំរើន៖ វឌ្ឍនភាព និងសមិទ្ធផលដែលយើងមានសព្វថ្ងៃនេះ ជាមរតកនៃសន្តិភាពក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២២ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងលោកស្រី អញ្ជើញសម្ពោធឧបដ្ឋានសាលា និងសមិទ្ធផលនានាក្នុងវត្តសាគរអូរជ្រៅ ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

លោក គួច ចំរើន បានបង្ហាញក្តីសាទរចំពោះសមិទ្ធផលទាំងនេះបានកើតឡើងដោយការចូលរួមជ្រោមជ្រែងរបស់ពុទ្ធសាសនិកជននៅទីនេះ។

លោកបន្តថា វិស័យអាណាចក្រ និងពុទ្ធចក្របានដើរទន្ទឹមគ្នា ដើម្បីធ្វើឲ្យសង្គមជាតិមានសុខសន្តិភាព ការអភិវឌ្ឍប្រជាជនរស់នៅដោយសុខសាន្ត។ ជាមួយគ្នានេះ ជំនឿសាសនាទាំងអស់ត្រូវបានបើកចំហ និងសាសនិកទាំងឡាយ រួមរស់ជាមួយគ្នាដោយសុខដុម។ ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញផ្នែកជំនឿសាសនានិងវប្បធម៌។ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន សុខទុក្ខបងប្អូនប្រជាពលរដ្ឋ ត្រូវបានយកចិត្តទុកដាក់ជាអាទិភាព។

លោកបានគូសបញ្ជាក់ថា វឌ្ឍនភាព និងសមិទ្ធផលដែលយើងមានសព្វថ្ងៃនេះគឺមរតក នៃសន្តិភាពក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជា។ កត្តាសុខសន្តិភាពនេះហើយ ដែលធ្វើឲ្យយើងទទួលបានឱកាសអភិវឌ្ឍន៍ប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។ ដូច្នេះយើងត្រូវបន្តថែរក្សាសន្តិភាពឲ្យបានគង់វង្សបន្តទៀត។

លោក សរ កក្កដា អភិបាលស្រុកព្រៃនប់ បានបញ្ជាក់ថា សមិទ្ធផលដែលសម្រេចបានក្នុងអារាមនេះរួមមាន៖

*ទី១៖ ឧបដ្ឋានសាលាមួយខ្នងមានបណ្ដោយ៣០ម៉ែត្រ ទទឹង១៨ ម៉ែត្រ កម្ពស់១៥ម៉ែត្រ ធ្វើពីបេតុងប្រក់ហ្វីប្រូស៊ីម៉ង់ត៍រចនាបទខ្មែរ កសាងថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ រួចរាល់នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ ចំណាយថវិកា ១៨០.៦៥០ដុល្លារ។
*ទី២៖ រោងទទួលភ្ញៀវមួយ មានបណ្ដោយ២២ម៉ែត្រ ទទឹង ៥ម៉ែត្រ កំពស់៧ម៉ែត្រ ធ្វើពីបេតុងប្រក់ហ្វីប្រូស៊ីម៉ង់ត៍រចនាបទខ្មែរ ចំណាយថវិកា ៣.៨៥០ដុល្លារ។
*ទី៣៖ ខ្យុះចំនួន៤ ចាប់ផ្ដើមកសាងពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ រួចរាល់ជាស្ថាពរនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ចំណាយថវិកា ៦.០០០ដុល្លារ។

សមិទ្ធផលទាំង៣ខាងលើចំណាយថវិកាចំនួន ១៩០.៥០០ដុល្លារ បានមកពីការជួយឧបត្ថម្ភរបស់សប្បុរសជននានា ពុទ្ធបរិស័ទ និងការរួមចំណែករបស់អភិបាលខេត្ត និងលោកស្រីផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.