ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្តល់អនុសាសន៍ដល់ប្រធានលេខាធិការដ្ឋាន គ.ជ.ប.ទ ថ្មី ខិតខំពង្រឹងអង្គភាព ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បំផុសឱ្យយុវជន មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់រូប ថែរក្សាសមាជិកគ្រួសារ កុំឱ្យពាក់ព័ន្ធគ្រឿងញៀន ==> សម្ដេចធិបតី៖ អត្ថន័យ​ នៃការអប់រំ ជាទ្រព្យដែលមិនអាចបាត់បង់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដាក់គោលដៅបន្ថយក្របខណ្ឌនគរបាលថ្នាក់ក្រសួងបន្ថែមទៀត ដើម្បីបង្កើនឱ្យថ្នាក់មូលដ្ឋាន ==> អភិបាលខេត្តប៉ៃលិន ប្រជុំពិនិត្យវឌ្ឍនភាពការងារយុទ្ធនាការទប់ស្កាត់ សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងមូលដ្ឋាន ==> សម្តេច ម៉ែន សំអន គាំទ្រដល់វិស័យឯកជនក្នុងការវិនិយោគលើវិស័យអប់រំ និងនាំយកនូវសេវាអប់រំស្តង់ដារអន្តរជាតិ មកកាន់ខេត្តស្វាយរៀង ==> ដោយអនុវត្តតាមអនុសាស​ន៍និងការ​ឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេ​នីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ==> វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធី «ពិពណ៌កម្រងស្នាដៃសិស្ស» ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការច្នៃប្រឌិត ==> កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៦នាក់ ពាក់ព័ន្ធករណីលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស និង ករណីទាត់ធាក់កាប់ប្លន់យកម៉ូតូមាន ចំនួន០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី ==> កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់

​សមត្ថកិច្ច​ឃាត់ខ្លួន​ក្រុម​ក្មេង​សង្ស័យ​១៥​នាក់​ដែល​បង្ក​អុកឡុក​សង្គម​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បន្ទាយមាស​កាលពី​ថ្ងៃ​ទី​២៨​ខែ​មេសា ឆ្នាំ​២០១៧​បាន​ឃាត់ខ្លួន​ក្រុម​ក្មេង​សង្ស័យ​ចំនួន​១៥​នាក់​ដែល​បង្ក​ការអុកឡុក​ធ្វើឲ្យ​បាត់បង់​សណ្តាប់ធ្នាប់​សង្គម ដោយ​ក្រុម​ក្មេង​ខាងលើ​បាន​ប្រើ​កាំបិត ដាវ ជា​អាវុធ​ដេញ​កាប់​គេឯង បង្ក​ការភ័យខ្លាច​ដល់​មហាជន​។​

​ករណី​នេះ​បាន​កើតឡើង​នៅ​ចំណុច​មុខ​វិទ្យាល័យ​ទូក​មាស ស្ថិតក្នុង​ភូមិ​ទូក​មាស ឃុំ​ទូក​មាស​ខាងលិច ស្រុក​បន្ទាយមាស ខេត្ត​កំពត​។​ជាមួយនឹង​ការឃាត់ខ្លួន​នេះ​សមត្ថកិច្ច​ក៏​បាន​ដកហូត​វត្ថុតាង កាំបិត ដាវ​ចំនួន​៦​ដើម​ផង​ដែរ​។​

​ទាក់ទង​នឹង​ប្រតិ​ប​តិ្ត​ការបង្ក្រាប​ក្មេង​ទំនើង​ខាងលើ សមត្ថកិច្ច​ស្រុក​បន្ទាយមាស​បាន​ប្រាប់ឲ្យដឹង​ថា ក្រុម​ក្មេង​បង្ក​អុកឡុក​ដែល​បង្ក្រាប​ចំនួន​១៥​នាក់​នោះ​រួមមាន​៖​ទី​១.​ឈ្មោះ ទ្រី លី​អៀង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ល័ក្ខជា ឃុំ​ព្រែក​ក្រឹស ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។​ទី​២.​ឈ្មោះ ខែម​វិចិត្រ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ទី​៣ ឈ្មោះ នាង សា​វី​វិច្ឆិកា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ទាំង​២​នាក់​នេះ រស់នៅ​ក្នុង​ភូមិ​ច្រនៀង​ទេ ឃុំ​ភ្នំ​ប្រាសាទ ស្រុក​កំពង់ត្រាច ខេត្ត​កំពត ទី​៤.​ឈ្មោះ ឈឿន ជា​លៀង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ទី​៥.​ឈ្មោះ វើយ សុ​ី​ពោល ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ទី​៦.​ឈ្មោះ វ៉ាង សុខ​នី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ទី​៧.​ឈ្មោះ ស៊ូ មឿន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ទី​៨.​ឈ្មោះ ពុត ភារម្យ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ប្រាំ​នាក់​នេះ​មាន​ទីលំនៅ​ក្នុង​ឃុំ​អង្គ​សុរ​ភី ស្រុក​កំពង់ត្រាច ខេត្ត​កំពត ទី​៩.​ឈ្មោះ ម៉ា​ង ម៉ៅ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ទី​១០.​ឈ្មោះ ញឹម ស​ម្ប​តិ្ត ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ទី​១១.​ឈ្មោះ សៀន ស៊ា​ង​លី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ បី​នាក់​នេះ​រស់នៅ​ក្នុងភូមិ​ព្រៃ​ទន្លេ ឃុំ​ព្រៃ​ទន្លេ ស្រុក​បន្ទាយមាស ខេត្ត​កំពត ទី​១២.​ឈ្មោះ រិន សុ​លាភ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ១៣.​ឈ្មោះ អ៊ឹង សីហា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ទាំង​ពីរ​នាក់​រស់នៅ​ក្នុង​ភូមិ​ដើម​ពោធិ ឃុំ​អង្គ​សុរ​ភី ស្រុក​កំពង់ត្រាច ខេត្ត​កំពត ១៤.​ឈ្មោះ អិុន សុផារ៉ា​ន់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ឃ្លាំង​ខាងត្បូង ឃំ​ុ​ភ្នំ​ប្រាសាទ ស្រុក​កំពង់ត្រាច ខេត្ត​កំពត និង​ទី​១៥.​ឈ្មោះ ហ៊ាង សារ៉ាន់ ភេទ​ស្រី អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ ភូមិ​ឫស្សី​ស្រុក ឃុំ​ឫស្សីស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។​

​បច្ចុប្បន្ន​ក្រុម​ក្មេង​សង្ស័យ​ទាំង​១៥​នាក់​រួម​និង​វត្ថុតាង​កាំបិត ដាវ ត្រូវបាន​សមត្ថកិច្ច​ស្រុក​បន្ទាយមាស​ធ្វើ​កំណត់ហេតុ បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត​ដើម្បី​ចាត់វិធានការ​តាម​នីតិវិធី​ហើយ ៕
​ណា​រិទ្ធ​

 

IMG20170429v3 (1) IMG20170429v3 (2) IMG20170429v3 (3)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.