កំពត ៖ អគារលក់ម៉ូតូ ហុងដា ស្រីអូនកំពង់ត្រាច នៃសាខាក្រុមហ៊ុន អិន សុី អិច (N.C.X)ដែលមានទីតាំងនៅភូមិកំពង់ត្រាចទី២ ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ត្រូវបានធ្វើពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី២៧ខែមេសា ឆ្នាំ២០១៧ក្រោមការចូលរួមពីសំណាក់ លោកបណ្ឌិត ខាន់ឆៃ កៀស្រុីថា ណាកន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន(N.C.X)និងលោកហីរ៉ូអាគិ ហ្វីណាក់មិ នាយកក្រុមហ៊ុនAsian Honda Motor Co.,Ltd លោកជា ហ៊ុយ អនុប្រធានក្រុមហ៊ុន អិន ស៊ី អិច និងលោកស្រី ផូវ សាភ័ណ្ឌ(ស្រីអូន)ជាម្ចាស់ហាងលក់ម៉ូតូ ស្រីអូន និងការចូលរួមពីអាជ្ញាធរក្នុងតំបន់រួមទាំងក្រុមអតិថិជនជាច្រើននាក់ផងដែរ។
លោកស្រី ផូវ សោភ័ណ្ឌ ម្ចាស់ក្រុមហ៊ុន លក់ម៉ូតូប្រភេទហុងដា ខេត្តកំពត បានឲ្យដឹងថា ជាទូទៅក្រុមហ៊ុន ហុងដា អិន ស៊ី អិច ត្រូវបានមជ្ឈដ្ឋានទូទាំងប្រទេសទទួលស្គាល់នូវគុណភាព និងពេញនិយមបំផុត។លើសពីនេះអថិជនភាគច្រើនគឺគេតែងតែនិយមតែម៉ូតូប្រភេទហុងដាN.C.Xនេះតែម្តង។ដោយសារការគាំទ្រដ៏លើសលប់ពីសំណាក់អរិថិជនទើបក្រុមហ៊ុនមានការពង្រីកបន្ថែមនូវសាខាលក់ចែកចាយនៅតាមបណ្តាស្រុក ដូចជាស្រុកឈូកនិងសាខាចុងក្រោយគឺស្រុកកំពង់ត្រាចដែលធ្វើពិធីសម្ពោធថ្ងៃនេះ។ម្ចាស់ក្រុមហ៊ុនលក់ម៉ូតូ ហុងដា ខាងលើបានបញ្ជាក់ថា មូលហេតុដែលត្រូវបង្កើតសាខាលក់ម៉ូតូហុងដានៅស្រុកកំពង់ត្រាចនេះ គឺដោយសារតំបន់ភូមិសាស្ត្រនេះមានប្រជាជនរស់នៅច្រើនថែមទាំងអ្នកប្រើប្រាស់ម៉ូតូក៏ច្រើន ហើយជាតំបន់មួយមានសេដ្ឋកិច្ចរីកលូតលាស់ហើយមានអទិភាពក្នុងចំណោម ក្រុង ស្រុកទាំង៨នៃខេត្តកំពត ក្នុងអាជីវកម្មម៉ូតូ ទើបក្រុមហ៊ុន អិន ស៊ី អិច សម្រេចបង្កើតសាខាថ្មីដើម្បីពង្រីកទីផ្សារតែម្តង ។
លោកស្រីបានបង្ហាញទៀតថា ក្នុងរយៈកាលប៉ុន្មានឆ្នាំនេះស្រុកកំពង់ត្រាចមានការរីកចម្រើនគួរឲ្យកត់សម្គាល់ មានទាំងធានាគារ មីក្រូហិរញ្ញវត្ថុ ពិសេសជាងនេះគឺ មានតំបន់សេដ្ឋកិច្ចពិសេសដែលទើបតែបង្កើតឡើងដោយបានស្រូបយកកម្លាំងពលកម្មមនុស្សប្រមាណ៧០.០០០នាក់ដែលសុទ្ធសឹងជាអ្នករស់នៅស្រុកកំពង់ត្រាច ។ ម្ចាស់ហាងលក់ម៉ូតូ ហុងដា ស្រីអូនបានអះអាងទៀតថា ហាងលក់ម៉ូតូហុងដា កំពង់ត្រាច ត្រូវមានមុខងារបួនផ្នែក គឺផ្នែកលក់ ផ្នែកសេវាកម្ម ផ្នែកគ្រឿងបន្លាស់និងសុវត្ថិភាពបើកបរ ទាំងនេះដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងកំណើនទីផ្សារព្រមទាំងការផ្តល់ទំនុកចិត្តដល់អតិថិជន។
ជាកិច្ចចុងក្រោយ លោកបណ្ឌិត ខាន់ឆៃ កៀស្រ៊ីថាណាកន ប្រធានធានក្រុមហ៊ុន អិន ស៊ី អិច បានបញ្ជាក់ថា ក្នុងអំឡុងពេលបច្ចុប្បន្ននេះ ពិតជាមានការគាំទ្រនិងការពេញនិយមដ៏លើសលប់ នូវប្រភេទម៉ូតូ ហុងដា អិន ស៊ី អិច ដូច្នេះក្រុមហ៊ុននឹងខិតខំស្រាវជ្រាវរំលេចម៉ូឌែលរូបរាង របស់ម៉ូតូប្រភេទហុងដានេះឲ្យកាន់តែមានរូបរាងល្អឥតខ្ចោះបន្ថែមទៀត ដើម្បីតម្រូវការទូផ្សាររបស់អតិថិជន ។ ម្យ៉ាងទៀត លោកសង្ឃឹមថាអតិថិជនទាំងអស់ដែលរស់ក្នុងស្រុកកំពង់ត្រាចនិងតំបន់ជាប់គ្នា នឹងទទួលបានសេវាកម្មកំហែទាំម៉ូតូទាំងអស់គ្នាក្រោយពីដាក់ឲ្យដំណើរការហាងលក់ម៉ូតូ ហុងដាស្រីអូនកំពង់ត្រាចរួចមកនេះ។
សូមបញ្ជាក់ថា ហាងលក់ម៉ូតូ ហុងដា ស្រីអូន កំពង់ត្រាចគឺជាសាខាលក់ម៉ូតូទី៣ក្នុងខេត្តកំពតនិងជាសាខាទី៦៤នៅទូទាំងប្រទេស។
តាមរយៈលោកស្រីផូវ សោភ័ណ្ឌ ដែលជាម្ចាស់ហាងលក់ម៉ូតូ ហុងដា ស្រីអូន កំពង់ត្រាច បានលើកឡើងថា ហាងរបស់លោកស្រីមានលក់នូវម៉ូតូម៉ាកហុងដាជាច្រើនប្រភេទដោយមានការធានាគុណភាពត្រឹមត្រូវនិងផ្តល់សេវាកម្មថែទាំនិងជួសជុលដោយជាងជំនាញៗដែលបានការបណ្តុះបណ្តាលត្រឹមត្រូវពីក្រុមហ៊ុន អិន ស៊ី អិច ព្រមទាំងមានលក់គ្រឿងបន្លាស់សុទ្ធរបស់ហុងដា ធានាមិនក្លែងក្លាយសម្រាប់ផ្តល់ជូនអតិថិជនទៀតផង៕
ណារិទ្ធ






