ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> លោក ឃួង ស្រេង តំណាងឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានដឹកនាំដង្ហែក្បួន នគរសង្ក្រាន្តឆ្នាំ២០២៦ លើកទី២ នៅបរិវេណផ្លូវថ្មើរជើងចតុមុខ

​មន្ទីរ​សុខាភិបាល​ខេត្ត​ប៉ៃលិន សហការ​ជាមួយ​អង្គការ​ដៃគូ រៀបចំ​សម្តែង​សិល្បៈ ស្តី​ពី​ការអប់រំ ជម្ងឺគ្រុនចាញ់ និង​ផលប្រយោជន៍​នៃ​ការចាក់​វ៉ាក់សាំង​បង្ការ​ដល់​កុមារ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​ប៉ៃលិន​៖ រាត្រី​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០១៧ ស្ថិតក្នុង​ភូមិ​ភ្នំ​ដំបង សង្កាត់​អូរ​តា​វៅ មាន​រៀបចំ​ការសម្តែង​សិល្បៈ​អប់រំ​សុខភាព​តាម​សហគមន៍ ដើម្បី​គាំទ្រ​ការលុបបំបាត់​ជម្ងឺគ្រុនចាញ់ និង​ផលប្រយោជន៍​នៃ​ការចាក់​វ៉ាក់សាំង​បង្ការ​ដល់​កុមារ ក្នុង​ខេត្ត​ប៉ៃលិន ដែល​ពិធី​នេះ​មាន​ការសហការ​រវាង​មន្ទីរ​សុខាភិបាល​ខេត្ត​ប៉ៃលិន ជាមួយ​អង្គការ​ម៉ូ​រូ ស្ថិតក្រោម​អធិបតីភាព​លោក ហែម ឬ​ទ្ធី នាយក​រដ្ឋបាល​សាលាខេត្ត​ប៉ៃលិន តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក កើត សុធា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន ព្រមទាំង​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក ឡូ លុយ អភិបាលរង​ក្រុង​ប៉ៃលិន ,​លោក​វេជ្ជ​បណ្ទិត  យក់ សុវណ្ណ អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត ,​លោកស្រី នូ សា​ណាន់ អ្នកសម្របសម្រួល​កម្ម​វិធី​ជម្ងឺគ្រុនចាញ់​របស់​អង្គការ​ម៉ូ​រូ និង​មាន​ការចូលរួម​ពី​លោក​មេភូមិ ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ ។​

​បើ​តាម​លោក​វេជ្ជបណ្ឌិត យក់ សុវណ្ណ អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ប៉ៃលិន​បានឱ្យដឹងថា​៖ នៅ​ឆ្នាំ​២០១៦ ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ប៉ៃលិន បាន​កើត​ជម្ងឺ​គ្រុនចាញ់ ចំនួន ១៣២​នាក់ ស្រី ២០% ហើយ​បាន​ធ្វើ​ការព្យាបាល​តាមរយៈ អ្នកស្ម័គ្រចិត្ត​ភូមិ តាម​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន ។​

​លោកស្រី នូ សា​ណាន់ អ្នកសម្របសម្រួល​កម្ម​វិធី​ជម្ងឺគ្រុនចាញ់​របស់​អង្គការ​ម៉ូ​រូ​បានឱ្យ​ដឹង​ដែរ​ថា​៖ ដោយ​មាន​កិច្ចសហការ​ជាមួយ​មន្ទីរ​សុខាភិបាល​ខេត្ត​ប៉ៃលិន និង​អាជ្ញាធរ​ដែនដី អង្គការ​ម៉ូ​រូ​បាន​រៀបចំ​ពិធី​សម្តែង​សិល្បៈ​ដើម្បី ផ្សព្វផ្សាយ​ជម្ងឺគ្រុនចាញ់​នេះ នៅតាម​សហគមន៍ ក្នុង​គោលបំណង​លុប​បំបាត់​ជម្ងឺ​គ្រុនចាញ់​អោយស្រប​តាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការលុបបំបាត់​ជម្ងឺគ្រុនចាញ់​អោយអស់​ក្នុង​ឆ្នាំ​២០២៥ និង​ដើម្បី​លើក​កំពស់​សុខមាលភាព​ជូន បងប្អូន​ប្រជាពលរដ្ឋ និង​ឱ្យ​មាន​ការយល់ដឹង​ពី​អត្ថប្រយោជន៍​នៃ​ការចាក់​វ៉ាក់សាំង​បង្ការ​ជម្ងឺគ្រុនចាញ់ និង​ការចាក់​បង្ការ​ជម្ងឺ​ដល់​កុមារ និង​ស្ត្រី​ក្នុង​វ័យ​បន្ត​ពូជ​ន៍​។​

​ក្នុង​ឪ​កាស​នោះ​ដែរ​លោក ហែម ឬ​ទ្ធី នាយក​រដ្ឋបាល​សាលាខេត្ត​ប៉ៃលិន តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក កើត សុធា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍ ថ្លែងអំណរគុណ​ដល់​អង្គការ​ម៉ូរូ ដែល​បាន​រួមសហការ​ជា​មន្ទីរ​សុខាភិបាល​ខេត្ត​ប៉ៃលិន បាន​រៀបចំ​កម្មវិធី​សំដែង​សិល្បៈ​អប់រំ​សុខភាព​ស្តីពី​ការលុបបំបាត់​ជម្ងឺគ្រុនចាញ់​នេះ​ឡើង ដើម្បី​អោយ​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​បាន​យល់ដឹង​កាន់តែច្បាស់ ពី​គ្រោះថ្នាក់ និង​ការបង្ការ ជម្ងឺគ្រុនចាញ់ និង​ជម្ងឺ​ផ្សេងៗ​ទៀត ព្រោះ​រដូវ​នេះ​ជា​រដូវ​មាន​ភ្លៀង​ធ្លាក់ ដែល​ងាយ​ឱ្យ​កើត​ជម្ងឺ​ដម្កាត់​ផ្សេងៗ​។

​លោក​មានប្រសាសន៍​បន្ត​ថា​៖​ជាមួយគ្នានេះ​ដែរ​លោក​បាន​ពាំនាំ​កា​ផ្តាំផ្ញើរ​សួរសុខទុក្ខ​ពី​សំណាក់​លោក កើត សុធា អភិបាលខេត្ត​ប៉ៃលិន ដោយ​សូមឲ្យ​បងប្អួន​គិតគូ​ឲ្យបាន​ខ្ពស់​ចំពោះ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ បញ្ហា​គ្រឿងញៀន បញ្ហា​ការកាប់បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​អភិរក្ស ហើយ​ជាមួយគ្នានេះដែរ យើង​នៅ​សល់​ពេល​តែ​ជាង​៣០​ថ្ងៃ​ប៉ុណ្ណោះ និង​ត្រួវ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ ដូច្នោះ​សូម​អញ្ជើញ​បងប្អួ​នទៅចូលរួម​បោះឆ្នោតទាំ​ងអស់​គ្នា  ហើយ​ក៍​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​យើង ត្រូវ​ចេះ​ថែរក្សា​សុខភាព​អោយបាន​ល្អ ត្រូវ​គេង​ក្នុង​មុង​ជ្រលក់​ថ្នាំ ឱ្យបាន​គ្រប់ៗ​គ្នា ផងដែរ ៕

​សេង សុវណ្ណារិទ្ធ​

 

img20170427r1 (1) img20170427r1 (2) img20170427r1 (3) img20170427r1 (4) img20170427r1 (5) img20170427r1 (6) img20170427r1 (7)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.