ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា!

ឯកឧត្តម តូច ប៉ូលីវ៉ា អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការបង្កលក្ខណៈងាយស្រួលដល់គ្រប់គណបក្សនយោបាយដែលបានចុះឈ្មោះក្នុងបញ្ជីនៅក្រសួងមហាផ្ទៃធ្វើ

ឯកឧត្តម តូច ប៉ូលីវ៉ា អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការបង្កលក្ខណៈងាយស្រួលដល់គ្រប់គណបក្សនយោបាយដែលបានចុះឈ្មោះក្នុងបញ្ជីនៅក្រសួងមហាផ្ទៃធ្វើ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តម តូច ប៉ូលីវ៉ា អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការបង្កលក្ខណៈងាយស្រួលដល់គ្រប់គណបក្សនយោបាយដែលបានចុះឈ្មោះក្នុងបញ្ជីនៅក្រសួងមហាផ្ទៃធ្វើ

(ខេត្តស្វាយរៀង) ៖ នៅថ្ងៃទី២៤ខែមិនាឆ្នាំ២០២២ ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងតំណាងឯកឧត្តមអភិបាលខេត្តស្វាយរៀងបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការបង្កលក្ខណៈងាយស្រួលដល់គ្រប់គណបក្សនយោបាយដែលបានចុះឈ្មោះក្នុងបញ្ជីនៅក្រសួងមហាផ្ទៃធ្វើសកម្មភាពដើម្បីចូលរួមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ឆ្នាំ២០២២និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រទី៧ឆ្នាំ២០២៣។

ក្នុងឪកាសនោះក៏មានការចូលរួមពីសំណាក់លោក ហែមស៊ីណា នាយករងរដ្ឋបាលសាលាខេត្តលោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្តអស់លោកកងកំលាំងទាំង៣និងលោកអភិបាលក្រុងស្រុកតាមប្រពន្ធ័អនឡាញzoomនិងលោកលោកស្រីមេឃុំចៅសង្កាត់ដែលពាក់ពន្ធ័ផងដែរ។

បន្ទាប់ពីលោក អុឹង បូរ៉ា នាយកទីចាត់ការអន្តរវិស័យសាលាខេត្តបានធ្វើបទបង្ហាញពីច្បាប់ស្ដីពីគណបក្សនយោបាយរួចមក ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀងបានមានប្រសាសន៍ថា៖ដើម្បីបង្កលក្ខណៈងាយស្រួលដល់គណបក្សនយោបាយដែលបានចុះ បញ្ជីត្រឹមត្រូវតាមច្បាប់ បានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣ ខាងមុខ ប្រកបដោយលក្ខណៈ សេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងដើម្បីធានាការអនុវត្ត ឱ្យបានត្រឹមត្រូវតាមច្បាប់ស្តីពីគណបក្សនយោបាយ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត អាណត្តិទី៧ ឆ្នាំ២០២៣ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តជាធរមានងាយស្រួលដល់គ្រប់គណបក្ស នយោបាយដែលបានចុះបញ្ជីរួចហើយនៅក្រសួងមហាផ្ទៃ ក្នុងការធ្វើសកម្មភាពស្របតាមច្បាប់ ។ឯកឧត្តមបានមានប្រសាសន៍បន្តទៀតថា៖ការបើកទីស្នាក់ការគណបក្សនយោបាយនៅតាមលំនៅដ្ឋានឯកជន ឬទីតាំងឯកជននានា ត្រូវមានការយល់ព្រមជាមុនពីម្ចាស់កម្មសិទ្ធិទាំងនោះ ដោយមានកិច្ចសន្យាជួល ឬកិច្ចព្រមព្រៀងជាលាយលក្ខណ៍ អក្សរ។ ទន្ទឹមនេះ សាមីគណបក្សនយោបាយនីមួយៗគ្រាន់តែជូនដំណឹងជាលាយលក្ខណ៍អក្សរទៅអាជ្ញាធរឃុំ សង្កាត់ អំពីការបើកទីស្នាក់ការគណបក្សនយោបាយតែប៉ុណ្ណោះ ដោយមិនតម្រូវឱ្យសុំការអនុញ្ញាតជាមុនពី អាជ្ញាធរឡើយ។

បន្ទាប់ពីទទួលបានលិខិតជាលាយលក្ខណ៍អក្សររបស់គណបក្សនយោបាយរួចហើយ អាជ្ញាធរ ឃុំ សង្កាត់ ត្រូវរាយការណ៍ជូនអាជ្ញាធរក្រុង ស្រុក ខណ្ឌ រាជធានី ខេត្ត ដើម្បីសម្របសម្រួលជាមួយសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការគាំទ្រ និងសហការអនុវត្តតាមសមត្ថកិច្ចរៀងៗខ្លួន។

ហើយ គណបក្សនយោបាយសាមី ឬម្ចាស់លំនៅដ្ឋាន ឬម្ចាស់ទីតាំងឯកជន ត្រូវផ្តល់នូវកិច្ចសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចប្រកបដោយការយោគយល់អំពី វិធានការសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈ។

ហើយចំពោះការលើកផ្លាកសញ្ញាគណបក្សនៅទីស្នាក់ការរបស់ខ្លួន ឬលំនៅដ្ឋានឯកជន ឬទីតាំងឯកជន ត្រូវមាន ការយល់ព្រមជាមុនពីម្ចាស់លំនៅដ្ឋាន ឬម្ចាស់ទីតាំងទាំងនោះ។

ទន្ទឹមនេះ សាមីគណបក្សនយោបាយនីមួយៗ គ្រាន់តែជូនដំណឹងជាលាយលក្ខណ៍អក្សរទៅអាជ្ញាធរឃុំ សង្កាត់ អំពីការលើកផ្លាកសញ្ញាគណបក្សតែប៉ុណ្ណោះ ដោយមិនតម្រូវឱ្យសុំការអនុញ្ញាតជាមុនពីអាជ្ញាធរឡើយ លើកលែងតែការលើកផ្លាកសញ្ញាគណបក្សនៅតាម ទីសាធារណៈ ទីប្រជុំជន ឬតាមដងផ្លូវនានា។

ឯកឧត្តមបានមានប្រសាសន៍បន្ថែមថា៖អស់លោកលោកស្រីជាអភិបាលក្រុងស្រុកមេឃុំចៅសង្កាត់ដែលបានចូលរួម ប្រជុំនាពេលនេះរួចមកត្រូបន្តចាត់ចែង ផ្សព្វផ្សាយនិងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនានា ដើម្បីផ្ដល់កិច្ច សហការគាំទ្រ និងសម្របសម្រួលក្នុងការអនុវត្តកិច្ចការខាងលើឲ្យមានប្រសិទ្ធភាពខ្ពស់និងត្រូវបន្តអនុវត្តវិធានការណ៏របស់រាជរដ្ឋាភិបាល៣កុំ៣ការពារជាប់ជានិច្ច៕

     

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.