ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា!

សម្តេចតេជោ ហ៊ុន សែន៖ «ការរៀបចំអ្នកបន្តវេន កុំចាំបាច់សួរអាយុប៉ុន្មាន សំខាន់បំផុតធ្វើបាន ឬអត់? ក្មេងមានចំណេះ ចាស់មានពិសោធន៍ ត្រូវនៅធ្វើការជាមួយគ្នា»

សម្តេចតេជោ ហ៊ុន សែន៖ «ការរៀបចំអ្នកបន្តវេន កុំចាំបាច់សួរអាយុប៉ុន្មាន សំខាន់បំផុតធ្វើបាន ឬអត់? ក្មេងមានចំណេះ ចាស់មានពិសោធន៍ ត្រូវនៅធ្វើការជាមួយគ្នា»

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះ បានចែករំលែកនូវទស្សនៈនៃការជ្រើសរើសអ្នកបន្តវេន សម្រាប់ប្រទេសកម្ពុជា ដោយសម្តេចលើកឡើងថា ការជ្រើសរើសអ្នកបន្តវេនពុំចាំបាច់សួរនាំអាយុប៉ុន្មាននោះទេ សំខាន់ធ្វើការងារបាន ឬមិនបាន? តួយ៉ាងរូបសម្តេចផ្ទាល់ បានទទួលការបោះឆ្នោតគាំទ្រ ក្លាយជានាយករដ្ឋមន្ត្រីទាំងវ័យក្មេង តាំងអាយុ៣២ឆ្នាំមកម្ល៉េះ ហើយធ្លាប់ទទួលតំណែងជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស កាលពីអាយុ២៧ឆ្នាំ។

ប៉ុន្តែទោះជាយ៉ាងនេះក្តី សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងអំពីសារសំខាន់ និងតួនាទីនៃធនធានមនុស្សចាស់ ដែលជាមរកតយ៉ាងសំខាន់មិនអាចខ្វះបាន ក្នុងការដឹកនាំប្រទេស ព្រោះមនុស្សចាស់សំបូរ នូវបទពិសោធន៍ច្រើនជាងក្មេងៗជំនាន់ៗក្រោយ បើទោះបីជាចំណេះដឹងរបស់មនុស្សចាស់ មិនដូចក្មេងក៏ដោយ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបន្ថែមថា ក្នុងជួរថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា មានធនធានមនុស្សគ្រប់ជំនាន់ ទាំងអាយុក្រោម៩០ឆ្នាំ អាយុក្រោម៨០ឆ្នាំ អាយុក្រោម៧០ឆ្នាំ អាយុក្រោម៦០ឆ្នាំ អាយុក្រោម៥០ឆ្នាំ និងអាយុក្រោម៤០ឆ្នាំ ដែលត្រូវបន្ស៉ីគ្នាក្នុងការដឹកនាំ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ការរៀបចំមន្ត្រីបន្តវេនទៅមុខទៀត កុំចាំបាច់សួរថាអាយុប៉ុន្មាន សំខាន់បំផុតតើគេធ្វើបានឬអត់? ប៉ុន្តែក្មេងក៏ត្រូវតែយល់អំពីមនុស្សចាស់ ក្មេងមានចំណេះដឹង ក៏ប៉ុន្តែខ្វះពិសោធន៍ ឯចាស់អាចថាចំណេះដឹងខ្វះ ប៉ុន្តែសំបូរពិសោធន៍ នេះជារឿងដែលត្រូវផ្គុំគ្នា។ គេស្ថានភាពចម្រុះគ្រប់ជំនាន់ ដែលត្រូវនៅជាមួយគ្នា […] អ្នកចាស់មិនត្រូវមើលស្រាលទៅលើក្មេង ដែលមិនទាន់មានពិសោធន៍ ឯក្មេងមានចំណេះដឹង តែមិនត្រូវមើលស្រាលទៅលើមនុស្សចាស់ ដែលជាធនធានមរកតនៃបទពិសោធន៍ក្នុងគ្រប់ការងារ ជាពិសេសបើទាក់ទងនឹងការគ្រប់គ្រងប្រទេសជាតិ គឺធនធានមនុស្សចាស់នេះ គឺជាធនធានដ៏មានតម្លៃ»។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថា ការលើកឡើងបែបនេះមិនសំដៅឲ្យមេដឹកនាំប្រទេសជំនាន់ក្រោយ ការសម្រេចចិត្តត្រូវឆ្លងយោបល់សម្តេចនោះទេ ព្រោះសម្តេចត្រូវការពេលវេលាសម្រាកដែរ។ ជាមួយគ្នានេះ សម្តេចតេជោបានប្រកាសជាថ្មីថា ចំពោះតំណែងជានាយករដ្ឋមន្ត្រី សម្តេចធ្វើរហូតដល់លែងចង់ធ្វើ ហើយចំពោះការត្រៀមមនុស្សបន្តវេន ជារឿងធម្មតាសម្រាប់ជំនាន់ក្រោយ។

សម្រាប់ការបោះឆ្នោតឆ្នាំ២០២៣ ខាងមុននេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់យ៉ាងច្បាស់លាស់ថា សម្តេចនៅតែក្នុងឋានៈជាបេក្ខជននាយករដ្ឋមន្ត្រី ចំពោះការផ្លាស់ប្តូរមេដឹកនាំនៅពេលណានោះ គឺជារឿងក្រោយការបោះឆ្នោត។ យើងមិនអាចធ្វេសប្រហែសបានទេ ចំពោះការរក្សានូវសន្តិភាព របស់ប្រទេសកម្ពុជាបាននោះទេ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.