ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា!

អ្នកមាន​អំណាច​មាន​ពិសណា ខ្លះ​លួច​នាំចូល​ពី​ស្រុ​ក​វៀត​ណាម

អ្នកមាន​អំណាច​មាន​ពិសណា ខ្លះ​លួច​នាំចូល​ពី​ស្រុ​ក​វៀត​ណាម

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

អ្នកមាន​អំណាច​មាន​ពិសណា ខ្លះ​លួច​នាំចូល​ពី​ស្រុ​ក​វៀត​ណាម

ខេត្ត​តាកែ​វ ៖ ក្មួយប្រុស​លោ​ក​ថៃ​ លី ​ប្រធាន​ការិយាល័យ​ផលិតកម្ម​ពេទ្យ​ខេត្តតាកែវ ដឹក​ជ្រូក​វៀតណាម​តាម​ច្រក​តាអូ​រាប់​រយ​ក្បាល​ក្នុង​មួយ​យប់​ៗ​រាប់​ឆ្នាំគ្មាន​អ្នកដឹង ។ ប្រភព​ពី​សម​ត្ម​កិច្ច​សុំ​មិន​បញ្ចេញ​ឈ្មោះ​នៅក្នុង​ស្រុក​គី​រី​វង់​ខេត្តតាកែវ​បាន​អោយ​ដឹង​ថា មេ​ឈ្មួញ​ដឹក​ជ្រូក​វៀតណាម​ដ៏​ល្បី​ល្បា​ញ​ឈ្មោះ​ សើ ត្រូវជា​ក្មួយប្រុស​របស់​លោក​ថៃ លី ប្រធាន​ការិយាល័យ​ផលិតកម្ម​ពេទ្យ​នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តតាកែវ លួច​ដឹក​ជ្រូក​វៀត​ណាម​តាម​ច្រក​តាអូ ឬហៅ​ច្រក (យ៉ិ​យ៉ា) ឃុំ​តាអូ ចាប់ពី៣០០ក្បាល រហូត៥០០ក្បាល​ក្នុង១យប់​ៗ ពុំ​មាន​មន្រ្តី​ណា​ហ៊ាន​ធ្វើការ​បង្ក្រាប​នោះ​ទេ​។

Picture

ប្រភព​ដដែល​បាន​អោយ​ដឹង​ទៀត​ថា ការផ្ទេរ​ជ្រូក​គឺ​ធ្វើសកម្មភាព​នៅពេល​យប់​ចាប់ពី​ម៉ោ​ង១២យប់ រហូតដល់​ម៉ោង៤ជិត​ភ្លឺ គឺ​ធ្វើ​នៅ​ទីតាំង​ច្រករបៀង​តាអូ ឬ​ច្រក​យ៉ិ​នយ៉ា​នោះ​តែ​ម្ដង ដោយ​ប្រ​រថយន្ត​ចាប់ពី៥តោន​ឡើង​ទៅ​ហើយ​ដឹក​យក​មក​ចែកចាយ​តាម​កុងស៊ី​មួយចំនួន​ក្នុង​ខេត្ត​និង​បន្ត​ដឹក​យក​ទៅ​ចែកចាយ​បន្ថែម​នៅ​ក្រុងភ្នំពេញ​បន្ត​ទៀត ។

ប្រភព​បន្ត​ទៀត​ថា ក្មួយប្រុស​លោក​ថៃ លី ជា​មេខ្លោង​រៀបចំ​ការងារ​ដឹកជញ្ជូន​ជ្រូក​ពី​ស្រុក​យួន​នៅ​ស្រុក​គីរីវង់ គ្មាន​អ្នកណា​ហ៊ាន​រំខាន​ទេ ។ ចំណែក​ជ្រូក​ចេញផុត​ពី​ទឹកដី​ស្រុក​គីរីវង់ គឺ​មេ​ឈ្ញួញ​ម្នាក់ទៀត​ឈ្មោះ​ចាន់​នៅ​ស្រុក​សំរោង​ជា​អ្នកចាត់ចែង​រត់ការ​បន្ត​ដោយ​ជោគជ័យ ។

Picture

ពាក់​ពន្ធ័​ករណី​ខា​ង​លើ ​លោក​ថៃ លី ប្រធាន​កា​រិយា័​ល័យ​ផលិតកម្ម​ពេទ្យ​ខេត្តតាកែវ​បាន​ទទួលស្គាល់​ថា ឈ្មោះ​សើ ពិតជា​បាន​ដឹក​ជ្រូក​វៀ​ត​ណា​ចេញ​តាម​ច្រក់​ខាងលើ​ពិតមែន តែ​ពុំ​បាន​ដឹក​ទៀងទាត់​នោះ​ទេ ។ ករណី​ជ្រូក​វៀតណាម​ដឹក​ចូល​ខ្មែរ​តាម​ច្រក​ខាងលើ គឺ​នៅ​មាន​អ្នក​ពាក់ព័ន្ធ​ច្រើនណា​ស់ ជាពិសេស​ចៅហ្វាយ​រង​ខេត្តតាកែវ​ម្នាក់ ជា​អ្នក​ចេញមុខ​កាង​ដែល​យើង​ទាក់ទង​បំភ្លឺ​មិន​ទាន់​បាន ។

រឿង​មេ​ពេទ្យសត្វ​កាង​ជ្រូក​នាំចូល​ពីក្រៅ​ប្រទេស​ដោយ​លួចលាក់ មិនមែន​មានតែ​នៅ​ខេត្តតាកែវ​ប៉ុណ្ណោះ​ទេ សូម្បី​នាំ​ជ្រូក​ចូល​ពី​ប្រទេស​ថៃ​តាម​ច្រកព្រំ​ដែន​នានា មាន​ច្រក​ខេត្ត​ឧត្តរមានជ័យ, ច្រក​បន្ទាយមានជ័យ​ក៏​មាន​ពាក់ព័ន្ធ​កាង​ពី​មេ​ពេទ្យសត្វ​ធំ​ពី​ថ្នាក់​លើ​ផង​ដែរ ព្រោះ​មុខរបរ​នេះ​ធ្វើ​ឱ្យ​មានបាន​ឆាប់​ណាស់ ដែល​យើង​នឹង​ផ្សាយ​ជូន​នៅពេល​ក្រោយ​ទៀត ។

ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះ​សន្តិភាព ។

Picture

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.